អែនជី គឺជាអតីតតារាចម្រៀងស្រីមានរូបសម្រស់ស្រស់ស្អាត ហើយបច្ចុប្បន្នជាអ្នកជំនួញផ្នែកផលិតផលថែរក្សាសម្រស់មានឈ្មោះល្បីល្បាញខ្លាំង។ បើទោះជាដកឃ្លាពីការងារសិល្បៈមួយរយៈហើយក្ដី តែកម្មវិធីជួបជុំមិត្តរួមអាជីពនាងនៅតែបង្ហាញវត្តមាន ព្រមទាំងការងារសប្បុរសធម៌នានា។


ក្នុងនោះ អែនជី ឧស្សាហ៍ជួយដល់តាស៊ីក្លូដែលគ្មានទីពឹងក្រៅពីមុខរបរមួយនោះឡើយ។ ថ្មីៗនេះទៀតសោតតារាស្រីកូនមួយរូបនោះបានប្រកាសលក់សម្លៀកបំពាក់ ទាំងធ្លាប់ស្លៀក និងមិនទាន់ស្លៀកពាក់មួយចំនួន ដើម្បីប្រមូលថវិកាមួយចំនួនពីការលក់នោះដែរ។ សម្រាប់ថ្ងៃដែល អែនជី យកត្រូវទៅ គឺស្អែកនេះហើយ។
កន្លងមកម្ចាស់បទ “កុំទាន់បែកចិត្តពីអូន” បានធ្វើកម្មវិធីសប្បុរសធម៌នេះច្រើនដងហើយចំពោះបងប្អូនដែលមានជីវភាពខ្វះខាត និងទីទាល់ក្រ ក៏ដូចជាមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ជាដើម។ នាងបានចាប់ផ្ដើមលក់សម្លៀកបំពាក់របស់ខ្លួនតាំងពីថ្ងៃ ២៦ ខែមិថុនា កន្លងទៅម្ល៉េះ ហើយ នៅបន្តដល់ថ្ងៃនេះទៀត។


អែនជី បានរៀបការជាមួយ គង់ សុខអេង បាន ៥ ឆ្នាំមកហើយ និងមានកូនប្រុសម្នាក់ជាត្រួយបណ្ដូលចិត្ត ហើយក្នុងឱកាសពិសេសៗណាមួយ អ្នកនាង និងគ្រួសារតែងតែធ្វើកិច្ចការសង្គម៕























































Account
Security
Favourite Content