ម្ចាស់​មកុដ Miss Universe 2023 ចុះទៅមើលក្មេងៗនៅអង្គការស្នាមញញឹមកម្ពុជា

មុន​ចាកចេញ​ពី​កម្ពុជា Sheynnis Palacios ម្ចាស់​មកុដ Miss Universe 2023 បាន​ចុះ​ទៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​សៀមរាប និង​ចូល​ដល់​ផ្ទាល់ អង្គការស្នាមញញឹមកម្ពុជា Smile Cambodia។ ក្នុង​គោលបំណង​ចែករំលែក​ក្ដី​ស្រលាញ់ និង​សាកសួរ​សុខទុក្ខ​ក្មេង​ៗ​ដែល​មាន​បញ្ហា​មាត់ឆែប និង​ក្រអូម​មាត់​ឆែប​ផង​ដែរ។

Sheynnis ពេល​ចុះ​ទៅ​ដល់​ទី​នោះ​ផ្ទាល់ ជាមួយ​អ្នកនាង ប្រាសាទ​ដាវីន ហើយ​ដើរ​សំពះ​ប្រជាពលរដ្ឋ​យ៉ាង​ខ្ជាប់ខ្ជួន និង​បាន​សាកសួរ ព្រម​ជាមួយ​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ក្មេង​ៗ។ ក្នុង​ដំណើរ​ទៅ​កាន់ Smile Cambodia ព្រឹកនេះ​ម្ចាស់​មកុដ Miss Universe 2023 ក៏​បាន​ចែករំលែក​សម្ភារៈ​បន្តិចបន្តួច​ដល់​កុមារ និង​ទារក​មាន​បញ្ហា​លើ​ផ្ទៃ​មុខ​ទៀត​ផង។

Sheynnis Palacios បង្ហាញ​ភាព​ស្និទ្ធស្នាល​​ពេល​ឃើញ​កុមារ​កម្ពុជា​មាន​បញ្ហា​ផ្ទៃ​មុខ ដែល​កំពុង​ស្នាក់នៅ​ព្យាបាល​ក្នុង​អង្គការ​ស្នាមញញឹមកម្ពុជា ដោយ​បីបម ថ្នាក់ថ្នម លួងលោម​យ៉ាង​ស្ទាត់​តែម្ដង។ ក្រោយ​ជាប់​ជា​ជយលាភី Miss Universe 2023 កញ្ញា​ក៏​បាន​ធ្វើការងារ​ជាមួយ​អង្គការ​ដែល​ទទួល​ព្យាបាល​កុមារ​មាន​បញ្ហា​ផ្ទៃ​មុខ​នេះ​ច្រើន​មក​ហើយ​ដែរ។

គួរ​បញ្ជាក់​ថា Smile Cambodia គឺជា​អង្គការ​ក្រៅ​រដ្ឋាភិបាល ដែល​មាន​អាជ្ញាប័ណ្ណ​ផ្ដល់​ការ​វះកាត់​ដោយ​ឥតគិតថ្លៃ​ដល់​កុមារ​ទាំងអស់​ដែល​កើត​មក​មាន​បញ្ហា​ផ្ទៃ​មុខ៕

រូបភាព និងរាយការណ៍ដោយ យ៉ាដា



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New