មុនចាកចេញពីកម្ពុជា Sheynnis Palacios ម្ចាស់មកុដ Miss Universe 2023 បានចុះទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងចូលដល់ផ្ទាល់ អង្គការស្នាមញញឹមកម្ពុជា Smile Cambodia។ ក្នុងគោលបំណងចែករំលែកក្ដីស្រលាញ់ និងសាកសួរសុខទុក្ខក្មេងៗដែលមានបញ្ហាមាត់ឆែប និងក្រអូមមាត់ឆែបផងដែរ។

Sheynnis ពេលចុះទៅដល់ទីនោះផ្ទាល់ ជាមួយអ្នកនាង ប្រាសាទដាវីន ហើយដើរសំពះប្រជាពលរដ្ឋយ៉ាងខ្ជាប់ខ្ជួន និងបានសាកសួរ ព្រមជាមួយបង្ហាញពីការយកចិត្តទុកដាក់ចំពោះក្មេងៗ។ ក្នុងដំណើរទៅកាន់ Smile Cambodia ព្រឹកនេះម្ចាស់មកុដ Miss Universe 2023 ក៏បានចែករំលែកសម្ភារៈបន្តិចបន្តួចដល់កុមារ និងទារកមានបញ្ហាលើផ្ទៃមុខទៀតផង។
Sheynnis Palacios បង្ហាញភាពស្និទ្ធស្នាលពេលឃើញកុមារកម្ពុជាមានបញ្ហាផ្ទៃមុខ ដែលកំពុងស្នាក់នៅព្យាបាលក្នុងអង្គការស្នាមញញឹមកម្ពុជា ដោយបីបម ថ្នាក់ថ្នម លួងលោមយ៉ាងស្ទាត់តែម្ដង។ ក្រោយជាប់ជាជយលាភី Miss Universe 2023 កញ្ញាក៏បានធ្វើការងារជាមួយអង្គការដែលទទួលព្យាបាលកុមារមានបញ្ហាផ្ទៃមុខនេះច្រើនមកហើយដែរ។
គួរបញ្ជាក់ថា Smile Cambodia គឺជាអង្គការក្រៅរដ្ឋាភិបាល ដែលមានអាជ្ញាប័ណ្ណផ្ដល់ការវះកាត់ដោយឥតគិតថ្លៃដល់កុមារទាំងអស់ដែលកើតមកមានបញ្ហាផ្ទៃមុខ៕




រូបភាព និងរាយការណ៍ដោយ យ៉ាដា
























































Account
Security
Favourite Content