ឆន ស្រីណេត បវរកញ្ញាកម្ពុជាក្រោម ចេញវីដេអូក្រោយមានការរិះគន់ថាខ្មែរក្រោម ជាជាតិសាសន៍ដទៃវិញ

បវរ​កញ្ញា​កម្ពុជា​ក្រោម ឆន ស្រីណេត បាន​ចេញ​វីដេអូ​ភ្លាមៗ​ បន្ទាប់​ពី​ឃើញ​មតិ​រិះគន់​ថា​កម្ពុជាក្រោម​ជា​យួន តាមរយៈវីដេអូ​សម្ភាសបេក្ខភាព Supranational Cambodia 2025 ថាច់ ខេមរា កូនខ្មែររស់នៅ​កម្ពុជាក្រោម។

ឆន ស្រីណេត គឺ​ជា​បេក្ខភាព​ឆ្នើម​មួយ​រូប​ និងជា​​លំដាប់​រង​ទី​១ ​នៃ​កម្មវិធី​ប្រកួត Miss Universe Cambodia កាល​ឆ្នាំ​ ២០២១ ព្រម​ទាំង​ជា​ម្ចាស់​មកុដ Miss Tourism International Cambodia 2022 ផង​ដែរ។ ដោយ​ឡែក កាល​ពី​ពេល​កន្លង​ទៅ​ថ្មី​ៗ នេះបវរកញ្ញា​ដែល​មាន​ឈាម​ជ័រ​​កម្ពុជា​ក្រោម​រូប​នេះ ​បាន​ចេញ​វីដេអូ​រៀប​រាប់​ទាំង​ទឹក​ភ្នែក ​និង​សែន​ហួស​ចិត្ត​បន្ទាប់​ពី​បាន​ឃើញ​ពាក្យ​សម្ដី​​វាយ​ប្រហារ​ថា​កម្ពុជាក្រោមសុទ្ធតែជាយួន ថែម​ទាំង​ពោល​ពាក្យ​មិន​សមរម្យ​យ៉ាង​​ច្រើន​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​​ប្រជាជន​ខ្មែរ​ទាំង​អស់​ដែល​រស់​នៅ​លើ​ទឹក​ដី​កម្ពុជា​ក្រោម។​

ពិតណាស់ ក៏​ព្រោះ​តែ​នេះ​មិន​មែន​ជា​លើក​ដំបូង​ដែលកម្ពុជាក្រោមទទួលរងការ​ប្រមាថ​ពី​សំណាក់ជន​ដែល​ពុំ​បាន​ស្គាល់​ច្បាស់​ពី​កំណើត​នៃ​ប្រជាជន​កម្ពុជា​ក្រោម​ ទើប​ស្រី​ស្រស់​រូប​នេះ​បាន​ចេញ​វីដេអូ​ទាំង​ក្ដៅ​គគុក​ និង​រៀបរាប់​ទាំង​ទឹក​ភ្នែក​ដក់​លើផែនថ្ពាល់​បែប​នេះ​ថា៖ « បង​ប្អូន​ខ្មែរ​ក្រោម​គឺ​ជា​ខ្មែរ​សុទ្ធ​ មាន​ឈាម​ជ័រ​ជា​ខ្មែរ​ អ្វី​ដែល​កាន់​តែ​សំខាន់​គឺ​ពួក​គាត់​មិន​បាន​ភ្លេច​កំណើត​ខ្លួន​ឯង​ដែល​ជា​ខ្មែរ មាន​ដូន​តា​ជា​ខ្មែរ​ មាន​ម្ដាយ​ឪពុក​ជា​ខ្មែរ​។ វា​ពិត​ជា​ឈឺ​ចាប់​ណាស់​នៅ​ពេល​ដែល​ខ្លួន​ជា​ខ្មែរ​តែ​បែរ​ជា​ត្រូវ​គេ​ចោទ​ថា​ជា​វៀតណាម។ អារម្មណ៍​ដែល​មិន​មាន​អ្នក​ណា​ទទួល​ស្គាល់​វា​ប្រៀប​បី​ដូច​ជា​កូន​កំព្រា​យ៉ាងអ៊ី​ចឹង។ អ្នក​ទាំងអស់​គ្នា​ដឹង​ទេ ​នៅ​ទី​នោះ​វៀតណាមហៅ​ពួក​ខ្ញុំ​ថា​ខ្មែរ​ តែ​ពេល​មក​ដល់​ទី​នេះ​ខ្មែរ​គ្នា​ឯង​បែរ​ជា​ហៅ​ពួក​ខ្ញុំ​ថា​ជា​វៀតណាមទៅ​វិញទាំងដែល​ខ្លួន​មាន​ឈាម​ជ័រ​ជា​ខ្មែរ​បែរ​ជា​ត្រូវ​គេ​ចោទ​​ ចុះ​បើ​កើត​ឡើង​លើ​បង​ប្អូន​តើ​មាន​អារម្មណ៍​យ៉ាង​មិច? ការ​រិះ​គន់​បែប​នេះ​ពិតជាបានធ្វើឱ្យ​កូន​ខ្មែរ​ និង​ប្រជាជន​ខ្មែរ​ដែល​រស់​នៅ​លើ​ទឹក​ដី​កម្ពុជា​ក្រោម​​មាន​ការ​ឈឺ​ចាប់​ខ្លាំង​ណាស់»។

ក្រោយ​ការ​ចេញ​វីដេអូ​រៀបរាប់​ច្បាស់​ៗ​ទាក់ទិន​បញ្ហា​ខាង​លើ​ បណ្ដា​អ្នក​គាំទ្រ​ និង​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​បាន​ចូល​ខមិន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​រឿង​មួយ​នេះ។ បន្ថែមពីនេះ ពួកគេក៏​បាន​លើក​ទឹក​ចិត្ត​បវរកញ្ញា​​កម្ពុជា​ក្រោម​រូប​នេះ​ឱ្យ​រឹង​មាំ​ និង​កុំ​បាក់​ទឹកចិត្ត​ជាមួយ​សម្ដី​ដែល​ចេញ​ពី​មនុស្ស​ដែល​មិន​ស្គាល់​ច្បាស់​ពី​ជាតិសាសន៍​របស់​ខ្មែរ៕

សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ ៖ https://www.facebook.com/neth.son.37/videos/1422302592264548

ប្រភពរូបភាព ៖ ហ្វេសបុក Chhon Sreynet – ឆន ស្រីណេត



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​



Leave a Reply

Your email address will not be published.Required fields are marked *