កូនខ្មែរអាមេរិក Sydney Marith បេក្ខភាពថ្មីទើបបង្ហាញខ្លួន Miss Supranational Cambodia 2025

កម្មវិធី Miss Supranational Cambodia 2025 បាន​រក​ឃើញ​បេក្ខភាព​ដែល​ឈ្នះ​វគ្គ​ជម្រុះ​រូបថត ដើម្បី​ឈាន​ជើង​ចូល​រួម​វគ្គ Supra Gate Audition ហើយ​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ។ ក្នុង​នោះ​មាន​ទាំង​បេក្ខភាព​ Miss Supranational Cambodia ឆ្នាំ​មុនៗ ​ហើយ​ក៏​មាន​បេក្ខភាព​ថ្មី​សន្លាង ដែល​គួរឲ្យ​ចាប់អារម្មណ៍​ផង​ដែរ។

សម្រាប់​​បេក្ខភាព​ថ្មី Miss Supranational Cambodia 2025 ដែល​ទទួល​បាន​ការ​ចាប់អារម្មណ៍​ខ្លាំង នា​ថ្ងៃ​បង្ហាញ​ខ្លួន​វគ្គ Supra Gate Audition ជា​កូន​កាត់​ខ្មែរ​អាមេរិក​ឈ្មោះ Sydney Marith វ័យ ១៩ ឆ្នាំ​ដ៏​ស្រស់​ស្អាត។ Sydney Marith បាន​ជ្រើសរើស​ឈុត Jumpsuit ពណ៌​ខ្មៅ​អត់​មាន​ដៃ តែ​មាន​ស្បៃ​ព័ទ្ធ​ទៅ​ក្រោយ​ក​បន្ថែម ព្រម​ជាមួយ​ស្នាប់ដៃ ដែល​ជា​របស់​ខ្មែរ​បុរាណ ពិត​ជា​ពិសេស។

ត្បិតតែ​ថ្មៅថ្មីក៏ពិតមែន តែ Sydney Marith ឆ្លាតវៃ អាចឆក់​បាន​ការ​ចាប់​អារម្មណ៍ ដោយ​មកជាមួយ​សមត្ថភាព​ទាំង​ព្រម ការ​ឆ្លើយ​សំណួរ ហើយ​និយាយ​ជា​ភាសា​អង់គ្លេស រហូត​អ្នក​តាមដាន​វិស័យ​បវរកញ្ញា​លាន់មាត់​ថា បវរកញ្ញា​កូនកាត់​រូប​នេះ​មាន​ភាគរយ​ខ្ពស់​ខ្លាំង​មែនទែន ក្នុង​ការ​ឈ្នះ​មកុដ Miss Supranational Cambodia 2025។ ដោយសារ​តែ​ជា​កូន​កាត់​ខ្មែរ និង​អាមេរិក ​​ស្រស់​ស្អាត​ខ្លាំង​មែនទែន ទឹកមុខ​មាន​មន្ដស្នេហ៍ រាងរៅ​ខ្ពស់​ស្រឡះ ជាពិសេស​សម្បុរ​ស្បែក​សណ្ដែកបាយ​ជា​ខ្មែរ​អង្គរ។

បវរកញ្ញា​កូន​កាត់​រូប​នេះ នាង​គឺជា​នារី​ក្លាហាន​ងាយ​ចុះ​ចម្រុង​ជាមួយ​អ្នក​ដទៃ មាន​ភាព​កំប្លែង​ស្ងួត ហើយ​គ្រាន់តែ​ចូល​ដល់​កង​ប្រកួត​ភ្លាម មាន​ភាព​ស្និទ្ធស្នាល​ជាមួយ​បេក្ខភាព​ដទៃ​ភ្លែត។ មិន​តែ​ប៉ុណ្ណោះ Marith ក៏​ជា​បេក្ខភាព​គួរឲ្យ​ស្រលាញ់​ខ្លាំង​ផង​ដែរ ដោយ​នាង​មាន​សកម្មភាព​ជាច្រើន Update លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន តាំងពី​ហាត់​ដើរ Catwalk ការ​ហាត់​រៀន​សរសេរ និង​និយាយ​ខ្មែរ​បន្ថែម។

Marith បាន​ទៅ​ហាត់រៀន Catwalk នៅ​ប្រទេស​ឥណ្ឌូណេស៊ី​បាន​មួយ​រយៈ ប៉ុន្តែ​នាង​ពិត​ជា​ចាប់​បាន​យ៉ាង​ឆាប់​រហ័ស។ ចូល​មក​ដល់ Miss Supranational Cambodia 2025 Marithរួសរាយ មាន​ថាមពល​ពេញលេញ ដោយ​ត្រៀម​ខ្លួន​រួច​ជាស្រេច។

Miss Supranational Cambodia 2025 ចម្រាញ់​បាន​បេក្ខនារី​សរុប ១៥ រូប ដែល​ម្នាក់​ៗ​សុទ្ធតែ​មាន​រូប​សម្រស់ និង​ចំណេះដឹង​ល្អ៕

រូបភាព៖ Sydney Marith, Gregogery និង Supranational Cambodia


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ថ្មីៗនេះក្រៅពីថតរឿងបុរាណហើយនោះ ព្រះនាង ជេនណា បានចូលរួមប្រគំតន្ត្រីមួយ ក្នុងទីក្រុងប៉េកាំងផងដែរ

ដូច​អ្នក​គាំទ្រ​ដឹង​ហើយ​ថា ព្រះនាង នរោត្តម ជេនណា ទើប​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​មាន​វត្តមាន​នៅ​ក្នុង​រឿង​ភាគ​បុរាណ​ចិន ដែល​ទើប​បញ្ចប់​ការ​ថត​កាលពី​ដើម​ខែ​កុម្ភៈ​ឆ្នាំ ២០២៦ កន្លង​ទៅ​ថ្មី​ៗ​នេះ ធ្វើឲ្យ​អ្នក​គាំទ្រ​ទ្រង់ រំភើប​ជា

ATEEZ យកឈ្នះ “បណ្តាសា ៧ ឆ្នាំ” ជាមួយពានរង្វាន់សិល្បករប្រចាំឆ្នាំ

កាលថ្ងៃទី ១៥ ខែកុម្ភៈ កន្លងទៅ ATEEZ បានបង្ហាញឥទ្ធិពលជាតារាលំដាប់ពិភពលោក ជាមួយនឹងពានរង្វាន់ចំនួន ៣ ពីកម្មវិធី Hanteo Music Awards 2025 យកឈ្នះបណ្ដាសា ៧ឆ្នាំ។

យូរៗជួបរួមគ្នាម្ដង ឱក សុគន្ធកញ្ញា និង ព្រាប សុវត្ថិ នៅតែធ្វើឲ្យហ្វេននៅតែរំភើប

ថ្មី​ៗ​នេះ​កំពូល​តារា​ប្រុស​ស្រី​២ រូប​ប្រចាំ​ប្រទេស​កម្ពុជា គឺ ឱក សុគន្ធកញ្ញា និង​លោក ព្រាប សុវត្ថិ បាន​សម្ដែង​រួម​គ្នា​ជា​ថ្មី​ម្ដង​ទៀត កាលពី​ថ្ងៃ​ទិវា​ក្ដី​ស្រលាញ់ ដោយ​ដៃគូ​ចាស់​ទាំង ២ បកស្រាយ​បទ «លះបង់​ឲ្យ​អ្នក​ទី៣» ដែល​ចេញ​

មិត្តជិតស្និទ្ធ! G-Dragon ប្រាប់ថា ខ្លួននិយាយទូរស័ព្ទជាមួយ Lee Soo Hyuk ម្ដង១ ទៅ ២ម៉ោង

នៅក្នុងកម្មវិធី ZIP Daesung ដែលបានចេញផ្សាយក្នុងខែកុម្ភៈនេះ G-Dragon បានចែករំលែកអំពីទំនាក់ទំនងជិតស្និទ្ធជាមួយនឹង Lee Soo Hyuk ដោយបញ្ជាក់ថា ពួកគេឧស្សាហ៍ចំណាយពេលរាប់ម៉ោង និយាយ

មិនបោះបង់! អ្នកគាំទ្រ Kim Soo Hyun នាំគ្នាបរិច្ចាគប្រាក់ ១០០ លានវ៉ុន ក្នុងថ្ងៃខួបកំណើតលោក

នៅថ្ងៃទី ១៦ ខែកុម្ភៈ នេះ ក្រុមអ្នកគាំទ្ររបស់តារាសម្តែង Kim Soo Hyun ទាំងក្នុងប្រទេសកូរ៉េខាងត្បូង និងនៅជុំវិញពិភពលោក បានរួមគ្នាបរិច្ចាគថវិកាចំនួន ១០០ លានវ៉ុន ឬប្រហែល ៧៥ ០០០ ដុល្លារអាមេរិក ទៅកាន់

Stray Kids បង្កើតប្រវត្តិសាស្ត្រក្លាយជាក្រុមខេប៉ុបជំនាន់ទី ៤ ដែលទទួលបានពាន Daesang ច្រើនជាងគេ

នៅក្នុងកម្មវិធីពានរង្វាន់ Hanteo Music Awards (HMA) លើកទី ៣៣ ក្រុម Stray Kids បានដណ្តើមយកពានរង្វាន់ដ៏មានកិត្យានុភាព 'Best Album (Daesang)' ដែលជាពានរង្វាន់ធំ (Grand Prize) លើកទី ៣ ក្នុងអាជីពរបស់

ម្ចាស់ពាន RAPPER FIGHTER រដូវកាលទី២ បានទៅលើ GenZy

កម្មវិធី RAPPER FIGHTER រដូវកាលទី២ បានបញ្ចប់ហើយកាលពីរាត្រីថ្ងៃ ១៥ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ ក្រោយដំណើររៀបចំកម្មវិធីប្រកួតតាំងពីខែ កក្កដា ឆ្នាំ ២០២៥ មកម្ល៉េះ។ ដោយម្ចាស់ពានបានទៅលើតារាវ័យក្មេង GenZy

សាលាដូង លើភ្នំគិរីរម្យ ប្រឈមការបិទទ្វារ ព្រោះអស់ថវិកាក្នុងការ​ទ្រទ្រង់

សាលា​ដែល​ជួយ​ក្មេង​ៗ​តូច​ៗ​លើ​ភ្នំ​គិរីរម្យ​ឱ្យ​បាន​សិក្សា​រៀន​សូត្រ​ប្រឈម​នឹង​ការ​បិទ​ទ្វារ​ហើយ។ នេះបើយោងតាម​សម្ដីលោក អ៊ុក វណ្ណដេ ស្ថាបនិក​សាលា​ដូង បាន​ប្រកាស​ ដ្បិត​ពុំ​អាច​មាន​លទ្ធភាព​ទ្រទ្រង់​បន្ត។

មួយឆ្នាំចូលឆ្នាំម្ដង! សិស្សចិនវ័យ ១៤ឆ្នាំម្នាក់វេចអីវ៉ាន់អស់ពីបន្ទប់ស្នាក់នៅទៅលេងស្រុកកំណើត

សិស្សចិនដែលស្នាក់នៅអន្តេវាសិកដ្ឋានម្នាក់ បានបង្កឱ្យមានការភ្ញាក់ផ្អើលនៅលើបណ្ដាញសង្គមក្នុងប្រទេសចិន បន្ទាប់ពីមានអ្នកបង្ហោះរូបភាពរបស់គេកំពុងរង់ចាំរថភ្លើងទៅលេងស្រុកកំណើត ជាមួយនឹងការស្ពាយ 

Valentine ឆ្នាំនេះ នរិទ្ធ ចាប់ដៃ វណ្ណដា បញ្ចេញបទចម្រៀងថ្មី អត្ថន័យមធ្យម ងំអ្នកច្រៀងមើលទៅ cute

តារាចម្រៀងប្រុសដែលបេញដោយសមត្ថភាព នរិទ្ធ និង វណ្ណដា លែង​ឲ្យ​អ្នក​គាំទ្រ​រង់ចាំ​យូរ​ទៀតហើយ ដោយ​មុន​នេះ​បន្តិច​តារា​ប្រុស​ទាំង ២ របស់​ផលិតកម្ម​បារមី បាន​បញ្ចេញ​បទ “DECADE OF LOVE” អបអរ​បុណ្យ​នៃ​​ថ្ងៃ

ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី
Leave a Reply

Your email address will not be published. Required fields are marked *