ឈុតតំណាងជាតិរបស់កម្ពុជាដែលបានច្នៃឡើងយ៉ាងស្រស់ស្អាតបានត្រៀមជាស្រេចក្នុងការបង្ហាញភាពល្អឯកនៅលើឆាកអន្តរជាតិក្នុងការប្រកួតឈុតតំណាងជាតិនៃកម្មវិធី Miss Supranational 2025 ។

ក្នុងឆ្នាំនេះ បវរកញ្ញាតំណាងកម្ពុជាចូលរួមប្រកួត Miss Supranational 2025 នោះគឺកញ្ញា ឈុំ ចាន់ដារ៉ា ។ ការប្រកួតលើកនេះធ្វើឡើងនៅប្រទេសប៉ូឡូញដោយការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០២៥ ខណៈការប្រកួតឈុតតំណាងជាតិធ្វើនៅថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០២៥ ពោលគឺកាលពីម្សិលមិញនេះ។ ក្រឡេកមកមើលឈុតតំណាងជាតិដែលខាងស្ថាប័ន Miss Supranational Cambodia បានរៀបចំពិតជាស្រស់ស្អាត និងសក្ដិសម។





ឈុតដែលបានត្រៀមសម្រាប់ការប្រកួតនាលើកនេះមានឈ្មោះថា «ឈុតរបាំផ្កាមាសផ្កាប្រាក់»។ ឈុតរបាំមួយនេះមានរូបរាងតតាំងពីរាជ្យផែនដីព្រះករុណានរោត្តមមកម្លេះ។ មួយវិញទៀត របាំផ្កាមាសផ្កាប្រាក់និយមសម្ដែងនាពាលាធំៗនៃព្រះរាជពិធីគ្រងបរមសិរីរាជ្យសម្បត្តិព្រះរាជពិធីចម្រើនព្រះជន្មហ្លួងម្ចាស់ផែនដីឬការសម្ដែងដើម្បីបើករោងជាការបួងសួងជាដើម។
នៅក្នុងឯកសារកុនរបស់របាំត្រង់ព្រះករុណាព្រះស៊ីសុវត្ថិទ្រង់ប្រពាន (ពពាន) ព្រះមហានគរធំឃើញមានក្រុមល្ខោនហ្លួងរាំរបាំផ្កាមាសផ្កាប្រាក់មានតួនាងរាំផងដែរ។ ដោយឡែក ទេពនិករហត្តកាន់ផ្កាមាសផ្កាប្រាក់រេរាំអឺងកងជាមង្គលសួស្ដី។ រីឯគ្រឿងប្រដាប់គឺយោងតាមសម័យកណ្ដាលអមបច្ចុប្បន្នដោយដកស្រង់តាមលំនាំវង់ល្ខោនហ្លួងនៃព្រះរាជាណាចក្រកម្ពុជាដោយតួឈុតទាំងមូលបង្ហាញពីតួនាទីធំទាំងពីររួមមានតួនាងនឹងតួនាយរងដែលជាតួនៃរបាំផ្ទាល់។
គួរឱ្យដឹងថា ការប្រកួតឈុតតំណាងជាតិដោយបវរកញ្ញា ឈុំ ចាន់ដារ៉ា បានបញ្ចប់ហើយតាមរយៈការចាក់ផ្សាយផ្ទាល់នៅលើយូធូបផ្លូវការ Miss Supranational ។ ដោយឡែកចំពោះលទ្ធផលនៅមិនទាន់ប្រកាសនោះទេ៕
ទស្សនាការផ្សាយផ្ទាល់ Miss Supranational 2025
រូបភាព ៖ Ab Studio























Account
Security
Favourite Content