Miss Planet Cambodia 2024 កញ្ញា ដេត ស្រីនាឌ បានចូលដល់សមរភូមិប្រកួតលក្ខណៈអន្តរជាតិ ៣ ថ្ងៃមកហើយ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនៃកម្មវិធី Miss Grand International តែម្ដង។ តាំងពីមុនការប្រកួត ស្រីនាឌ បានធ្វើឲ្យអ្នកគាំទ្រឃើញថានាងពិតជាមានភាពលេចធ្លោ សម្រស់ចែងចាំង គួរជាទីគយគន់។


ងាកទៅមើល ដេត ស្រីនាឌ ដែលជាអ្នកតំណាងខ្មែរ បានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រកួត ដោយមកទល់ពេលនេះមានរយៈពេល ៣ ថ្ងៃនៃកម្មវិធី Miss Grand International 2024 ហើយ។ ស្រីនាឌ បានត្រៀមទាំងសម្លៀកបំពាក់ និងហ្វឹកហាត់ការដើរ និងឆ្លើយសំណួរមកប៉ុន្មានខែហើយ ដើម្បីធ្វើយ៉ាងណាឲ្យមើលទៅល្អបំផុតក្នុងពេលប្រកួត។
ការត្រៀមខ្លួនមួយរយៈមកនេះ ធ្វើឲ្យ ដេត ស្រីនាឌ មើលទៅកាន់តែប្លែកជាងមុន ទាំងស្ទីល៍ផាត់មុខអាកប្បកិរិយា ដើរ ឈរអង្គុយ ពិតជាស័ក្ដិសមជាបវរកញ្ញាដែលតំណាងឲ្យប្រទេសកម្ពុជា។ Miss Planet Cambodia 2024 ជាតារាស្រីដែលឫកពាថ្លៃថ្នូរ សុភាពរាបសារ ហើយក៏តារាស្រីដែលមានចំណេះដឹងទាំងភាសាបរទេស និងចំណេះដឹងទូទៅ។
រយៈពេល ៣ ថ្ងៃមកនេះ ដេត ស្រីនាឌ ទាំងនៅព្រលានយន្តហោះ និងក្នុងវិញ្ញាសានៃកម្មវិធីដាក់ឲ្យ នាងអាចតម្រូវបានគ្រប់បែបយ៉ាង ហើយទំនាក់ទំនងជាមួយបវរកញ្ញាដទៃក៏មានភាពចុះសម្រុងគ្នាយ៉ាងល្អទៀត។ ខាងក្រោមនេះ ជាឈុតសម្លៀកបំពាក់ដែល ដេត ស្រីនាឌ បានស្លៀកក្នុងកម្មវិធីរួចមក៖









រូបភាព៖ Det Sreyneat























Account
Security
Favourite Content