ប្រព័ន្ធ​បង្ហូរ​ទឹក​បុរាណ​ជា​ចម្លាក់​សត្វ​មករដ៏ធំ និងកម្រ បានវិលមករូបរាងដើមវិញហើយក្រោយជួសជុលយ៉ាងយូរ

ក្រុម​ការងារ​អាជ្ញាធរ​ជាតិ​អប្សរា ​បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​ ១៩​ ខែ​វិច្ឆិកា​ ឆ្នាំ ​២០២៤​ កន្លង​មក​នេះ​​ថា ​​ចម្លាក់​សត្វ​មករ​ដ៏​ធំ ​និង​កម្រ​​ដែល​ជា​ប្រព័ន្ធ​បង្ហូរ​ទឹក​បុរាណ​​ បាន​វិល​មក​រូប​រាង​ដើម​វិញ​ ក្រោយ​ការ​សាង​សង់​ក្នុង​រយៈ​ពេល​៧​ខែ​មក​នេះ​។​

​​​​​ចម្លាក់​សត្វ​មករ​ ជា​ប្រព័ន្ធ​បង្ហូរ​ទឹក​បុរាណ​​​បាន​ចាប់​ផ្ដើម​ជួស​ជុល​ដំណាក់កាល​ទី​១​ នា​ពាក់​កណ្ដាល​ខែ​ឧសភា ​ឆ្នាំ​ ២០២៤ ​ដោយ​បាន​បញ្ចប់​ដោយ​ជោគជ័យ​នៅ​ខែ​វិច្ឆិកា ​ក្នុង​ឆ្នាំ​ដដែល​។ ​តាម​រយៈ​វិស្វករ​នៃ​​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឱ្យ​ដឹង​ថា​ ការងារ​ជួសជុល​ប្រព័ន្ធ​បង្ហូរ​ទឹក​នៃ​ចម្លាក់​សត្វ​មករ​នេះ​ក្រុមការងារ​បាន​សម្រង់​ប្លង់​ថ្ម​ ដែល​រាយ​ប៉ាយ ​ធ្វើ​កំណាយ​ស្រាវជ្រាវ​ ចុះ​បញ្ជី​ថ្ម​ ជួស​ជុល​ពង្រឹង​ថ្ម​ដែល​ខូចខាត​ និង​រៀប​ចំ​ដង​ខ្លួន​សត្វ​មករ​តាម​លំនាំ​ដើម​វិញ​​ ព្រម​ទាំង​បន្ថែម​លើ​ការ​សិក្សា​ទៅ​លើ​គ្រឹះ​នៃ​ចម្លាក់​សត្វ​មករ​នេះ​ឱ្យ​រឹង​មាំ​យូរ​អង្វែង​ ជា​លទ្ធផល​ក្រោយ​បញ្ចប់​ការ​សាង​សង់​ពេល​នេះ​ចម្លាក់​សត្វ​មករ​ដែល​ជា​ប្រព័ន្ធ​បង្ហូរ​ទឹក​បុរាណ​ដ៏​ធំ ​និង​កម្រ​​បាន​លេច​ចេញ​នូវ​រូបរាង​ដើម​វិញ​ហើយ​។​​

គួរ​ឱ្យ​ដឹង​ដែរ​ថា ​ក្រោយ​បញ្ចប់​ការ​សាង​សង់​ក្រុម​ការងារ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​រៀប​ចំ​កែ​សម្រួល​ផ្លូវ​ឱ្យ​មាន​ភាព​ងាយ​ស្រួល​ ដើម្បី​អ្នក​ទេសចរ​អាច​មក​ទស្សនា​ និង​សិក្សា​ស្វែង​យល់​​អំពី​ចម្លាក់​មួយ​នេះ​។​ ក្រៅ​ពី​ចម្លាក់​សត្វ​មករ​នៅ​ទី​នេះ​ក៏​មាន​ទំនប់​ទឹក​មុជ ​(ទំនប់​បុរាណ)​ ព្រម​ទាំង​ការដ្ឋាន​យក​ថ្ម​ទៅ​កសាង​ប្រាសាទ​នៅ​សម័យ​បុរាណ​ផង​ដែរ​។ ចម្លាក់​សត្វ​មករ​បុរាណនេះ មាន​ទីតាំង​នៅ​ទំនប់​ទឹក​មុជ​ ស្ថិត​ក្នុង​ភូមិ​ទឹក​លិច ​ឃុំ​បឹង​មាលា ​ស្រុក​ស្វាយ​លើ ​ខេត្ត​សៀមរាប ​ប្រមាណ​៣គ.ម​ពី​ប្រាសាទ​បេង​មាលា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​



Leave a Reply

Your email address will not be published.Required fields are marked *