បវរកញ្ញាខ្មែរ ៣ រូប​អង្រួនឆាក Miss Mera Cambodia យប់មិញនេះ!

ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៃ​កម្មវិធី​ Miss Mera Cambodia បាន​បញ្ចប់​យ៉ាង​រលូន​កាល​ពី​រាត្រី​ម្សិល​មិញ​ ដោយ​ម្ចាស់​ជយលាភី​បាន​ទៅ​លើ​កញ្ញា​ ថាន​ រតនា​ ​ក្នុង​នោះ​ដែរ​ បវរ​កញ្ញា​ ៣ រូបមកពីកម្មវិធី​ផ្សេង​គ្នា ​ក៏​បាន​ចូលរួម​ និង​បាន​ដើរ​បង្ហាញ​ខ្លួន​យ៉ាង​ស្រស់​ស្អាត​នៅ​លើ​ឆាក​បើក​វគ្គ SPOTWEAR​។​

នា​រាត្រី​ថ្ងៃ ៣ ខែធ្នូ ២០២៤ បវរ​កញ្ញា​ទាំង​ ៣ ​ត្រូវ​បាន​កម្មវិធី​ប្រកួត​សម្រស់​ Miss Mera Cambodia អញ្ជើញ​ជា​គណៈកម្មការ​កិត្តិយស​ក្នុង​ការ​ដាក់​ពិន្ទុ​ជូន​ដល់​បេក្ខភាព​ប្រកួត​នៅ​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​។​ មិន​ត្រឹម​ចូល​រួម​ជា​គណៈកម្មការ​ដាក់​ពិន្ទុ​ប៉ុណ្ណោះ​ទេ ​បវរ​កញ្ញា​ទាំង​ ៣ ​រូប​ថែម​ទាំង​បាន​ដើរ​បើក​​ឆាក​ជាមួយ​ឈុតសម្លៀក​បំពាក់​យ៉ាង​ទាក់​ទាញ​ និងរំលេច​នូវ​ភាព​ស្រស់​ស្អាត​រៀង​ៗ​ខ្លួន​​ទៀតផង។​

​បវរ​កញ្ញា​ទាំង​ ៣ ​រូប​រួម​មាន​៖​​​ ចន ​សុ​ទី​ម៉ា​ Miss Universe Cambodia 2023 កម្ពស់ ១,៨០ ម៉ែត្រ បាន​ស្លៀក​រ៉ូប​ពណ៌​ស​ ស្លាប​សមាន​បន្ថែម​ឌិត​ជាច្រើនស្អេកស្កះ ហើយ​ម្នាក់​ទៀត ពេជ្រ​ វត្តី​សារ៉ា​វឌ្ឍី​ Miss Grand Cambodia 2022 បាន​ស្លៀក​ឈុត Bikini ពណ៌​ស ហើយឈុត សៃ ​ហ្វុន​ Miss Queen Cambodia 2020 ក៏​មិន​សូវ​ខុស​ពី វត្តី ដែរ។

បវរ​កញ្ញា​ទាំង​បី​រូប​នេះ​សុទ្ធ​សឹង​តែ​ជា​ជើង​ខ្លាំង​ដែល​អាច​ដណ្ដើម​មកុដ​ជយលាភី និង​ក្លាយ​ជា​បវរ​កញ្ញា​តំណាង​ប្រទេស​ចូលរួម​នៅ​ក្នុង​ការ​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​។​ មិន​តែ​ប៉ុណ្ណោះ​​អ្នក​ទាំង​បី​សុទ្ធ​តែ​មាន​សម្រស់ស្រស់ស្អាត ​ភាព​ទាក់​ទាញ​ និងទេព​កោសល្យ​រៀងៗ​ខ្លួន​ក្នុង​ការកាន់​ដំណែង​របស់​ពួកគេ៕

ប្រភពរូបភាព ៖ ផេកផ្លូវការ Miss Mera Cambodia និងផេកបវរកញ្ញាទាំង៣រូប



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​



Leave a Reply

Your email address will not be published.Required fields are marked *