ទោះបីជាប៉ុន្មានថ្ងៃមកនេះ មានព័ត៌មានទាក់ទងនឹងរឿងរ៉ាវស្នេហារបស់តារាចម្រៀង មីណា និងអ្នកផលិតមាតិកា នៅបន្តវែកញែកលើបណ្ដាញសង្គមឥតឈប់ឈរក៏ដោយ តែម្ចាស់បទ «TIPSY» មិនបានតបត ឬបកស្រាយអ្វីវែងឆ្ងាយឡើយ។

នៅលើបណ្ដាញសង្គម មីណា នៅតែមមាញឹកការងារសិល្បៈ ព្រមទាំងការងារផ្សព្វផ្សាយការប្រម៉ូតផលិតផលថែរក្សាសម្រស់ផ្សេងៗ តាមក្រុមហ៊ុនដែលបានទាក់ទង។ នៅថ្ងៃនេះដែរ មីណា បានរៀបចំតុបតែងខ្លួនទៅវត្ត ដើម្បីយកចង្ហាន់ទៅប្រគេនព្រះសង្ឃ តាមបែបព្រះពុទ្ធសាសនា។
ស្ថិតក្នុងសម្លៀកបំពាក់ប្រពៃណីខ្មែរ សំពត់ហូល អាវពាក់ ដៃកាន់ចានស្រាក់ និងផ្កាឈូក ព្រមជាមួយការលើកសក់ពាក់កណ្ដាល សមសួនខ្លាំងតែម្ដង។ មីណា ជាតារាស្រីដែលមានសម្រស់ស្រស់ស្អាតស្រាប់ ហើយទោះជាតែងខ្លួនក្នុងសម្លៀកបំពាក់បែបណា ក៏ទទួលបានការចាប់អារម្មណ៍ច្រើនពីមហាជនដែរ។
តួយ៉ាងដូចរូបភាពតារាស្រីក្នុងផលិតកម្ម K’ve entertainment ដែលនាងស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ មានអ្នកចុច Like រហូតដល់ទៅជាង 24K ឯណោះ ហើយអ្នកចូលរួមបញ្ចេញមតិ បានសរសើរ មីណា ថាស្អាត សមសួនជានារីខ្មែរតែម្ដង៕





រូបភាព៖ Mina Official























Account
Security
Favourite Content