តារាចម្រៀងមានប្រជាប្រិយភាពក្នុងស្រទាប់យុវវ័យ មីណា ទើបតែបញ្ចេញវីដេអូចម្រៀង cover ១បន្ថែមទៀតរបស់រឿង “KPop Demon Hunters” ដែលមានចំណងជើងថា «How it’s done HUNTR/X» ដោយម្ដងនេះក៏មិនខុសពីបទ cover លើកមុនដែរ នៅតែពីរោះ។


មីណា បានបង្ហោះបទចម្រៀង Cover នោះទាំងនៅលើ YouTube និង Facebook ហើយមានអ្នកមើលច្រើនទាំងហ្វេនក្នុងស្រុក រួមទាំងក្រៅស្រុក។ សម្រាប់បទ «How it’s done HUNTR/X» នេះដែរ មីណា នៅតែអាចប្រើបច្ចេកទេសសំឡេងបានល្អ អាចបត់បែន និងលើកដាក់គ្រប់ឃ្លាឃ្លោង។
ហុង ស្រីពេជ្រ ជាឈ្មោះពិតរបស់តារាស្រីវ័យ ២៥ ឆ្នាំរូបនេះ។ តារាចម្រៀងស្រីរូបនេះ ស្ថិតនៅក្រោមផលិតកម្ម K’ve entertainment ដែលមានជនជាតិកូរ៉េជាអ្នកគ្រប់គ្រង។ ការច្រៀង និងរាំរបស់ មីណា ពិតជាមិនធម្មតាឡើយ កន្លងមកតារាស្រីវ័យក្មេងរូបនេះបញ្ចេញចេញបទចម្រៀងជាច្រើន អមដោយក្បាច់រាំរស់រវើក។


និយាយពីរូបសម្រស់វិញ កញ្ញា មីណា ពិតជាស្រស់ស្អាត និងមានភាពទាក់ទាញ ហើយនាងមិនត្រឹមតែអាចច្រៀង និងរាំបានល្អឡើយ ម្ចាស់បទ “TIPSY ” ក៏ជាតួសម្ដែងផងដែរ ដោយធ្លាប់បានសម្ដែងក្នុងខ្សែភាពយន្ត “សាសនាងងឹត” ដែលចាក់បញ្ចាំងកាលពីដើមឆ្នាំ ២០២៥ នេះផងដែរ។
ក្រឡេកទៅមើលវីដេអូលើ YouTube មានអ្នកបញ្ចេញមតិភាគច្រើនជាជនជាតិកូរ៉េ ហើយបានសរសើរ មីណា ថាច្រៀងបទចម្រៀងរបស់រឿង “KPop Demon Hunters” ពីរោះខ្លាំង។ គួរបញ្ជាក់ផងដែរថា soundtrack សម្រាប់ភាពយន្តគំនូរជីវចល “KPop Demon Hunters” មាន ១២ បទ៕























Account
Security
Favourite Content