ត្រូវគេរិះគន់រឿងរូបរាងពេក! តួស្រី សៀវឡុងនី ប្រាប់ពីវិធីធ្វើឲ្យនាងស្រកសល់ត្រឹមជាង ៤៤ គីឡូ

រូបសម្រស់របស់តារាក្នុងប្រទេសចិន តែងក្លាយជាប្រធានបទត្រូវគេលើកយកមកពិភាក្សាពាសពេញបណ្ដាញសង្គម ខណៈរូបរាងរបស់តារាជាច្រើនតែងត្រូវមហាជនរិះគន់មិនឈប់ ដូចជាស្គមពេក ឬធាត់ពេកជាដើម។ ជាក់ស្ដែង តារាស្រី Michellen Chen ដែលសម្ដែងជាតួអង្គល្បី សៀវ ឡុងនី ក៏ចៀសមិនផុតពីការរិះគន់ដូចគ្នា។ មែនទែនទៅ ជាច្រើនឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ ២០១៤ នាងតែងត្រូវបានគេរិះគន់ថា មិនចេះថែរក្សារូបរាង និងបណ្ដោយឲ្យខ្លួនឡើងគីឡូជ្រុល ជាពិសេសបរិវេណផ្ទៃមុខរបស់នាងតែត្រូវបានគេលើកឡើងថា ប៉ោងខ្លាំង និងមើលទៅដូចជាហើមអ៊ីចឹង។

ជាមួយគ្នាដែរ នៅដើមឆ្នាំ ២០២៤ រូបនាងក៏បានសន្យាថា ខ្លួននឹងព្យាយាមយ៉ាងណាដើម្បីថែរក្សារូបរាងរបស់ខ្លួនឯងឲ្យបានល្អ ជាពិសេស នាងនឹងស្រកឲ្យបាន ១០ គីឡូ សម្រាប់ឆ្នាំថ្មីនេះ។ បច្ចុប្បន្ន នាងត្រូវបានគេរាយការណ៍ថា បានស្រកចុះមកត្រឹមជាង ៤៤ គីឡូប៉ុណ្ណោះ។ ក្នុងកម្មវិធី “Back to Reality in 10 Days” នាងបានលើកឡើងថា៖ ដើម្បីស្រកគីឡូបានជោគជ័យ នាងទទួលទានអាហារតែម្ដងគត់ក្នុងមួយថ្ងៃ ក្រៅពីនោះនាងមិនទទួលទានអ្វីទាំងអស់។

នាងបានបន្ដថា៖ អាហារមានជាតិប្រៃ ឬដាក់អំបិលច្រើន ធ្វើឲ្យមុខរបស់នាងហើមខ្លាំង ដូច្នេះនាងមិនសូវទទួលទានអាហារមានជាតិប្រៃពេកនោះទេ ជាពិសេសពេលថតរឿងតែម្ដង។ នាងបានខិតខំប្រឹងប្រែង និងចំណាយពេលយ៉ាងច្រើនដើម្បីសម្រកគីឡូរបស់ខ្លួន។

ទន្ទឹមនេះដែរ បើទោះជាមានមតិរិះគន់ហូរហែរ ប៉ុន្ដែក៏មានមតិមួយចំនួនបង្ហាញក្ដីបារម្ភចំពោះនាងដែរ និងលើកឡើងថា នាងមិនចាំបាច់ប្រឹងប្រែងសម្រកគីឡូពេកនោះទេ ព្រោះវាធ្វើឲ្យប៉ះពាល់ដល់សុខភាព ជាពិសេសនាងអាចនឹងខ្វះជីវជាតិទៀតផង។ មតិពីអ្នកគាំទ្ររបស់នាង ក៏បានស្នើឲ្យនាងកុំគិតច្រើន និងកុំខ្វល់ពីមតិរិះគន់ច្រើនពេក នាងត្រូវផ្ដោតលើសុខភាពខ្លួនជាសំខាន់ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក