តារាសម្ដែងជើងចាស់លោក Michael Gambon ដែលមហាជនជាច្រើនស្គាល់ថាជាតួអង្គ Albus Dumbledore ក្នុងខ្សែស្រឡាយភាពយន្ដល្បី Harry Potter បានទទួលមរណៈភាពហើយ។ នេះបើយោងតាមការបញ្ជាក់របស់ក្រុមគ្រួសាររបស់លោក កាលពីថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០២៣ កន្លងទៅ។

លោកបានទទួលមរណៈភាពនៅវ័យ ៨២ ឆ្នាំ នៅឯមន្ទីរពេទ្យមួយកន្លែង ដោយមានភរិយា និងកូនៗនៅក្បែរជូនដំណើរជាលើកចុងក្រោយ។ ក្រុមគ្រួសាររបស់លោកក៏បានលើកឡើងថា អរគុណចំពោះក្ដីស្រឡាញ់ និងការលើកទឹកចិត្ដនានាចំពោះតារាប្រុស Michael Gambon។ បច្ចុប្បន្ន លោកបានចាកចេញទៅកន្លែងដែលស្ងប់សុខមួយហើយ។

តារាសម្ដែងលោក Michael Gambon បានចាប់យកអាជីពជាសម្ដែងចាប់តាំងពីឆ្នាំ ១៩៦០។ មុនទទួលមរណៈភាពលោកបានបន្សល់ទុកនូវស្នាដៃជាច្រើន ជាពិសេសគឺការសម្ដែងដ៏ប៉ិនប្រសប់របស់ខ្លួននៅក្នុងរឿងល្បី Harry Potter។ លោកបានលាឈប់ពីការសម្ដែងនៅក្នុងឆ្នាំ ២០១៥ ដោយសារតែ មានបញ្ហាការចងចាំ ពិបាកក្នុងការទន្ទេញប៉ារូលរឿងឲ្យបានត្រឹមត្រូវ។ ការចាកចេញរបស់លោកត្រូវបានអ្នកគាំទ្រលើកឡើងថាជាការបាត់បង់ធនធានដ៏អស្ចារ្យ ក្នុងវិស័យភាពយន្ដកុន៕


























Account
Security
Favourite Content