ធ្លាប់តែច្រៀង និងធ្វើបទភ្លេងរួមគ្នាពេលនេះក្រុមចម្រៀងបុរស D-Man សល់សមាជិកតែ ៣ នាក់ប៉ុណ្ណោះ ខណៈដែលសមាជិកក្រុម២នាក់ គឺ សុខ សម្បត្តិ និង SPEED បានផ្ដាច់ខ្លួនចេញ និងក្លាយជាសិល្បករឯករាជ្យ ។

នាថ្ងៃម្សិលមិញនេះ ក្រុមចម្រៀងបុរស D-Man បានចេញសេចក្ដីប្រកាសជូនដំណឹងពីការសម្រេចចិត្តក្នុងការផ្ដាច់ខ្លួនចេញពីក្រុមរបស់ សុខ សម្បត្តិ និង SPEED ដែលជាសមាជិករបស់ពួកគេ។ ពិតជាគួរឱ្យសោកស្ដាយដែលក្រុមចម្រៀងល្បីឈ្មោះ D-Man បានដើរដល់ចំណុចមួយនេះ តែមិនអាចប្រកែកបានព្រោះនេះជាការសម្រេចចិត្តរបស់សមាជិកក្រុមទៅហើយ បើទោះបីជាយ៉ាងនេះក្រុម D-Man នឹងបន្តដំណើរទៅមុខដោយនៅសល់សមាជិក ៣ នាក់ រួមមាន Meng , Rak និង Piseth ។ ដោយឡែក ការសម្រេចចិត្តចាកចេញរបស់សមាជិកក្រុមទាំងពីររូបក្នុងនាមជា Solo Artist គឺដើម្បីផ្ដោតសំខាន់បន្ថែមក្នុងដំណើរសិល្បៈរៀងខ្លួនរបស់ពួកគេ។



ក្រុមចម្រៀងបុរស D-Man បានបង្កើតឡើងនៅក្នុងឆ្នាំ ២០១៩ ដែលផ្ដោតលើការផលិតចម្រៀង និងក្បាច់រាំ។ ក្នុងរយៈពេល ៥ ឆ្នាំមកនេះក្រុមចម្រៀងមួយនេះបានបង្កើតបទភ្លេង និងចម្រៀងបែបយុវវ័យជាច្រើនដូចជា បទ «អួយនាង»,«ឈឺចាប់លំដាប់ផ្កាយប្រាំ» និងបទចម្រៀងជាច្រើនទៀតផងដែរ៕























Account
Security
Favourite Content