ក្នុងកម្មវិធីសម្ពោធហាងសម្លៀកបំពាក់ដែលជាម៉ាកល្បីមកយូរឆ្នាំ Pedro កាលពីសប្ដាហ៍មុន បានអញ្ជើញតារាប្រុសស្រីល្បីៗជាច្រើនមានទាំងខ្មែរ និងថៃ។ ក្នុងនោះ Mai Davika ក៏ត្រូវបានអញ្ជើញចូលរួម ហើយក៏មានឱកាសជួបគ្នាMélia Constantin ព្រមទាំងថតរូបជាមួយ ។


រូបថត និងវីដេអូ ដែលបង្ហោះដោយ មាលា នាងបាននិយាយថា ការជួបជាមួយកំពូលតារាថៃលំដាប់ជួរមុខ Mai Davika គឺជារឿងមិនអាចបំភ្លេចបាន ព្រោះតារាស្រីវ័យ ៣២ ឆ្នាំរូបនោះ ទាំងស្រស់ស្អាត គួរឲ្យស្រលាញ់ និងចិត្តល្អ។ មាលា បានបង្ហាញអារម្មណ៍រំភើបសឹងតែមិនជឿថាជារឿងពិតទេ ដែលអាចនិយាយទល់មុខគ្នាជាមួយតារាស្រីលំដាប់ពិភពលោក Mai។
ពេលថតរូបជាមួយគ្នា Mai Davika បានជួយលើកអាវក្រៅរបស់ Mélia Constantin ដែលរបូតធ្លាក់ចេញពីស្មាថែមទៀតផង ធ្វើឲ្យតារាខ្មែរកាត់បារាំងរំភើបចិត្តខ្លាំង។ អ្នកគាំទ្រពិតជាកោតសរសើររូបសម្រស់តារាស្រីទាំង ២ រូប ដោយម្នាក់ជាកូនខ្មែរកាត់បារាំង និងម្នាក់ទៀតថៃកាត់បែលហ្សិក។
ស្ទីល៍ខុសគ្នាក៏ពិតមែន តែសម្រស់ចែងចាំងមិនខុសគ្នាឡើយ មាលា ផាត់មុខបែបសិចស៊ី សមគ្នានឹងសម្លៀកបំពាក់ពណ៌ខ្មៅ មើលទៅស្អាតទាក់ចិត្តភ្លាមៗ។ ចំណែក Mai Davika វិញស្លៀកក្រហមឈាមជ្រូក ការផាត់មុខស្ដើងៗ ហើយពេលឈរជិតគ្នា ទាំង មាលា និង Mai ពិតជាស្រស់ស្អាត រហូតមានអ្នកគាំទ្រខ្លះនិយាយថាតារាស្រីទាំង ២ ស្អាតគ្មានក្រែងចិត្តអ្នកណាសោះ៕





រូបភាព៖ Mélia Constantin























Account
Security
Favourite Content