មុននេះបន្តិច មាស សុខសោភា បានឲ្យដឹងថាខ្លួន និងក្រុមតារាខ្មែរដទៃទៀតដូចជា Nevrmind BAND និងគ្រូតន្រ្តី សូរ ស្រណោះ កំពុងនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ត្រៀមហោះហើរទៅប្រទេសឥណ្ឌូណេស៊ីចូលរួមកម្មវិធី ROUND FESTIVAL 2023។



តារាស្រីជួរមុខលំដាប់ប្រទេសរូបនេះបានត្រៀមខ្លួនរួចជាស្រេច ដោយមុនពេលហោះហើរនាងបានទៅហាត់សមជាមួយលោកគ្រូ សូ ស្រណោះ ។ កម្មវិធីមហោស្រពតន្ត្រីអាស៊ាន-កូរ៉េ «ASEAN-ROK MUSIC FESTIVAL» (ROUND FESTIVAL 2023) នឹងមានការសម្ដែង ព្រមទាំងផ្សាយផ្ទាល់តាមរយៈបណ្ដាញទូរទស្សន៍ KBS កូរ៉េ នាថ្ងៃ ២១ ខែតុលា ឆ្នាំ២០២៣ ស្អែកនេះ នៅពហុកីឡដ្ឋាននៃទីក្រុង Bandung ប្រទេសឥណ្ឌូណេស៊ី។
កំពូលតារាស្រីសំនៀងផ្អែមរូបនោះបានបង្ហោះសារលើហ្វេសប៊ុកផេកថា “ដំណើរដើម្បីប្រទេសជាតិ ជួបគ្នាឆាប់ៗនេះ Indonesia ROUND Festival 2023 See you Soon Jarkata”។ ក្នុងដំណើរទៅឥណ្ឌូណេស៊ីនេះក៏មានស្វាមីរួមដំណើរជាមួយក្នុងការងារទៅជាមួយដែរ។

ក្រៅពីតារាខ្មែរហើយ កម្មវិធី ROUND FESTIVAL 2023 ក៏មានតារាៗប្រទេសក្នុងតំបន់អាស៊ាន និងតារាកូរ៉េ ចូលរួមសម្ដែងជាច្រើនកុះករ៕
























Account
Security
Favourite Content