ប្រវត្តិដ៏រំជួលចិត្តដំរី សំបូរ បម្រើវិស័យទេសចរណ៍ជាង ៣០ឆ្នាំ ពេលនេះនាងស្លាប់ហើយ នៅអាយុ ៦៣ឆ្នាំ

តាមប្រភពពីទំព័រហ្វេសប៊ុកផេក Amazing Cambodia បានឱ្យដឹងថា ដំរីទេសចរណ៍ឈ្មោះ សំបូរ ដែលយើងស្គាល់ជាទូទៅថា “ដំរីវត្តភ្នំ” នោះបានស្លាប់កាលពីយប់ថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៣ ហើយនៅខេត្តមណ្ឌលគិរីដែលជាកន្លែងចូលនិវត្តន៍ចុងក្រោយរបស់គាត់។ ដំណឹងនេះបានធ្វើឱ្យប្រជាជនខ្មែរ និងភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលធ្លាប់ទទួលបានការផ្ដល់សេវាកម្មជិះលើខ្នងដំរីសំបូរ មានក្ដីក្ដុកក្ដួល និងសោកស្ដាយជាពន់ពេក។

តាមប្រភពខាងលើ មូលហេតុនៃការស្លាប់ គឺដោយសារឆ្លងជំងឺធ្មេញ បណ្តាលឱ្យសុខភាពចុះទ្រុឌទ្រោមខ្លាំងរយៈពេលមួយខែចុងក្រោយនេះ។ សំបូរបានបម្រើវិស័យទេសចរណ៍ក្នុងស្រុកជាយូរឆ្នាំរហូតដល់វ័យចូលនិវត្តន៍ក្នុងឆ្នាំ២០១៤ ហើយវាក៏ជាដំរីដ៏ចំណាស់នៃកម្ពុជា (អាយុ ៦៣ឆ្នាំ) ដែលបានរស់រួចផុតពីរបបខ្មែរក្រហម។3

តទៅនេះ AMS សូមរំឮកពីប្រវត្តិរបស់សំបូរដូចខាងក្រោម៖

សំបូរ ​ដែល​ជា​ដំរី​មេ​មួយ​ក្បាលបាន​វិល​ទៅ​រក​ជីវ​ភាព​ក្នុងព្រៃ​ដូច​ធម្មជាតិវិញ ក្រោយ​ពីបានផ្ដល់សេវា​កម្ម​បម្រើ​ទេសចរណ៍​អស់​រយៈ​ពេល​ជាង​៣០​ឆ្នាំ។ សំបូរបានចូលនិវត្តនិ៍ នៅអាយុ​ ៥៤​ឆ្នាំ​ ក្នុងអំឡុងឆ្នាំ ២០១៤។ សំបូរត្រូវបាន ​យក​ទៅថែរក្សា​ទុក​ក្នុង​តំបន់​ព្រៃ​ការពារ​ក្នុង​ស្រុក​កែវសីមា ​ក្នុ​ងជ្រលង​ភ្នំ​មួយ​នៃ​ខេត្ត​មណ្ឌល​គីរី ​កាលពីថ្ងៃ ​ទី​២៩ ​ខែ​វិច្ឆិកា ​ឆ្នាំ ២០១៤។​ នៅ​ទី​នោះ សំបូរ​ត្រូវ​ស្ថិត​ក្រោម​ការថែទាំ​របស់​អង្គការ​ការពារ​សត្វ​ដំរី​ និង​រដ្ឋ​បាល​ព្រៃ​ឈើ។

តាមប្រភពពី VOA ​ដំរីឈ្មោះ​សំបូរ​នេះ​ត្រូវ​គេ​ស្គាល់ទាំង​លក្ខណៈ​ជាតិ ​និង​អន្តរជាតិ​។ ​វាតែងតែ​បង្ហាញ​វត្តមាន​នៅ​រម​ណី​យ​ដ្ឋាន​វត្តភ្នំ​រៀង​រាល់​ថ្ងៃ​ដើម្បី​រង់​ចាំ​ដឹក​ភ្ញៀវ​ទេសចរដែល​ទៅកម្សាន្ត​នៅ​ទីនោះ។ ដើមឡើយ សំបូរ ​បាន​រស់​នៅ​ជាមួយ ​លោក​ស៊ិន ស៊ន ​ក្នុង​អំឡុង​សម័យ​សង្គម​រាស្ដ្រ​និយម​រហូត​ដល់​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ពួក​ខ្មែរ​ក្រហម។ នៅ​សម័យ​នោះ​ពួក​ខ្មែរ​ក្រហម​បាន​ដក​ហូតសត្វ​ចតុ​បាត​នេះ​ទុក។ លុះ​ដល់​របប​ខ្មែរ​ក្រហម​បាន​ដួល​រលំ ​លោក​ស៊ន ​ដែល​អាយុ​បង​សត្វ​ដំរី​នេះ​ត្រឹម​បី​ឆ្នាំ ​បាន​ស្វែង​រក​ដំរី​នេះ​ឡើង​វិញ​ហើយ​បាន​យក​មក​ចិញ្ចឹម​និង​បាន​ប្រើ​វា​ក្នុ​ងការ​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរកម្សាន្ត​នៅ​ជុំវិញ​វត្ត​ភ្នំ ចាប់​តាំង​ពី​ទសវត្សរ៍​១៩៨០​មក​ម្ល៉េះ។

​

ជា​រៀង​រាល់​ថ្ងៃ​ដំរី​នេះ​បាន​រក​ចំណូលជាមធ្យម​ចំនួន​២០​ដុល្លារ​អាមេរិក​សម្រាប់​លោក ស៊ិន ស៊ន។ ​មុន​ចូល​និវត្តន៍​សំបូរ​ បាន​សម្រាក​នៅ​ផ្ទះ​របស់​លោក​អស់​រយៈ​ពេល​ជិត​ពីរឆ្នាំ​មក​ហើយ​ដោយសារ​សំបូរ​ឈឺជើងមុខ​ខាង​ស្តាំ។

​ការ​វិល​ទៅរក​ជីវិត​ក្នុង​ធម្មជាតិ​វិញ​របស់​សំបូរ​ ​កើ​ត​ឡើង​ក្រោម​ការ​ជួយ​គាំពារ​របស់​ទី​ភ្នាក់​ងារសហរដ្ឋ​អាមេរិក​ដើម្បី​កិច្ចអភិវឌ្ឍន៍​អន្តរជាតិ (USAID)។ ពេលនេះសំបូរបានស្លាប់ហើយ តែបានបន្សល់ទុកនូវអនុស្សាវរីយ៍ មិនអាចបំភ្លេចបានចំពោះភ្ញៀវទេសចរគ្រប់រូប និងសូមចងចាំឈ្មោះសំបូរជារៀងរហូតតទៅ។ ប្រជាជនកម្ពុជាគ្រប់រូប សូមបួងសួងឱ្យវិញ្ញាណក្ខន្ធរបស់សំបូរបានទីកាន់ឋានសុគតិភព ពួកយើងសូមអរគុណ ចំពោះការលះបង់ដ៏ធំធេងរបស់សំបូរ ជួយលើកស្ទួយវិស័យទេសចររបស់ប្រទេសកម្ពុជាអស់រយៈពេល ៣០ឆ្នាំ៕

OLYMPUS DIGITAL CAMERA



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New



Leave a Reply

Your email address will not be published.Required fields are marked *