តារាចម្រៀងស្រី៣រូប ទទួលគ្រឿងឥស្សរិយយស មេដាយមុនីសារាភ័ណ្ឌពីព្រះមហាក្សត្រ ក្នុងថ្ងៃតែមួយ

បន្ទាប់ពីបានចំណាយកម្លាំងកាយចិត្ត និងពេលវេលាជាច្រើនឆ្នាំចូលរួមលើកកម្ពស់សកម្មភាពមនុស្សធម៌នៅក្នុងសង្គម ពិសេសជុំវិញការជំរុញ និងផ្សព្វផ្សាយឲ្យមហាជនបានយល់ពីបញ្ហាអំពើពុករលួយ តារាចម្រៀងស្រី៣រូប រួមមាន កំពូលតារាចម្រៀងស្រីលំដាប់ប្រទេស កញ្ញា មាស សុខសោភា តារាចម្រៀង និងជាតារាសម្តែង ញឹម ចាន់ថន និងតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ កញ្ញា ឃីន ស្រីនាថ ហៅ អ៊ីវ៉ា ថ្មីៗនេះ មានកិត្តិយសទទួលបានគ្រឿងឥស្សរិយយស មេដាយមុនីសារាភ័ណ្ឌ ពីព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយយោងតាមសេចក្តីប្រកាសក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

គ្រឿងឥស្សរិយយស ដែលអង្គភាពប្រឆាំងអំពើពុករលួយ ទើបបំពាក់ឱ្យតារាចម្រៀងស្រីទាំង៣ មានដូចជា តារាចម្រៀង កញ្ញា មាស សុខសោភា ទទួលបាន មេដាយមុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ ចំណែក ញឹម ចាន់ថន និងកញ្ញា អ៊ីវ៉ា ទទួលបាន មេដាយមុនីសារាភ័ណ្ឌ ថ្នាក់មហាសេនា។

យោងតាមការបង្ហោះជាសាធារណលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់តារាចម្រៀងទៀត៣រូបនេះ មេដាយមុនីសារាភ័ណ្ឌ ដែលទទួលបាននៅពេលនេះ ត្រូវបានព្រះប្រថាប់ព្រះរាជលញ្ឆករ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧។

នេះមិនមែនជាលើកទី១ឡើយដែលតារាស្រីទាំង៣រូបនេះ ទទួលបានគ្រឿងឥស្សរិយយស ដោយកាលពីឆ្នាំ២០១៧ កញ្ញា មាស សុខសោភា ធ្លាប់ទទួលបាន មេដាយមុនីសារាភ័ណ្ឌ ថ្នាក់មហាសេនា កញ្ញា ញឹម ចាន់ថន ធ្លាប់ទទួលបានគ្រឿងឥស្សរិយយស មេដាយមុនីសារាភណ្ឌ ថ្នាក់ធិបឌិន្ទ។ ដោយឡែក កញ្ញា អ៊ីវ៉ា ក៏ធ្លាប់ទទួលបានមេដាយ មុនីសារាភ័ណ្ឌ ថ្នាក់ធិបឌិន្ទ ម្តងរួចមកហើយដែលក្នុងឆ្នាំ២០១៦។

សូមជម្រាបថា គ្រឿងឥស្សរិយយស មេដាយមុនីសារាភ័ណ្ឌ ជាមេដាយសម្រាប់បំពាក់ជូនបុគ្គលដែលមានស្នាដៃ និងគុណបំណាច់ខ្ពស់ក្នុងវិស័យ សិក្សាធិការ អក្សរសាស្ត្រ វិទ្យាសាស្ត្រ វិចិត្រសិល្បៈ សង្គមកិច្ច ឬ វិស័យផ្សេងៗទៀត។

មេដាយមុននីសារាភ័ណ្ឌ ជាប្រភេទគ្រឿង មាន៥ថ្នាក់ រួមមាន ថា្នក់មហាសេរីវឌ្ឍន៍ ថ្នាក់មហាសេនា ថ្នាក់ធិបឌិន្ទ ថ្នាក់សេនា និង ថ្នាក់អស្សឫទ្ធិ។

ក្រៅពី កញ្ញា មាស សុខសោភា កញ្ញា ញឹម ចាន់ថន និងកញ្ញា អ៊ីវ៉ា ក៏មានសិល្បករខ្មែរល្បីៗជាច្រើនទៀត សុទ្ធតែធ្លាប់បានទទួល គ្រឿងឥស្សរិយយស មេដាយមុនីសារាភ័ណ្ឌ តាមលំដាប់ថ្នាក់ផ្សេងៗគ្នា រួចមកហើយកាលពីឆ្នាំកន្លងទៅ ៕

អត្ថបទ៖ យ៉ាដា



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ