លោក មាស សារ៉ន ដែលត្រូវបានគេស្គាល់ថាជាអ្នកចម្រៀងភ្លេងការ និងបុរាណ ពេលនេះកំពុងសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត កំពង់ចាម ខណៈរូបលោកមានជំងឺហឺត និងរលាកទងសួតធ្ងន់ធ្ងរ។

កន្លងទៅថ្មីៗនេះ សមាគមសិល្បករខ្មែរដែលដឹកនាំដោយលោកជំទាវ ឈីវ ភិរម្យ សមាជិកក្រុមប្រឹក្សាភិបាល, លោកជំទាវ ហ៊ូ និរមិត្តា សមាជិកក្រុមប្រឹក្សាភិបាល, លោកជំទាវ នៅ សុនិតា អនុប្រធាន រួមជាមួយលោកស្រី ហ៊ូ សុផល្លិកា និងលោក លាង ឧត្តម សមាជិកសមាគម បានចុះទៅសួរសុខទុក្ខលោក មាស សារ៉ន ដែលមានជំងឺហឺត និងរលាកទងសួតធ្ងន់ធ្ងរកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។ ជាមួយគ្នានេះដែរខាងសមាគមបាននាំយកនូវកញ្ចប់ថវិកាចំនួន ២៥០ ដុល្លារនិងគ្រឿងឧបភោគបរិភោគមួយចំនួន រួមទាំងថវិកាបន្ថែមពីម្ចាស់ហាងកាត់ដេរប៉ារ់ាដីចំនួន ៥០ ដុល្លារប្រគល់ជូនដល់លោក មាស សារ៉ន ដើម្បីសម្រាលបន្ទុកចំណាយមួយផ្នែកក្នុងការសម្រាកព្យាបាល។



គួរឱ្យដឹងដែរថា លោក មាស សារ៉ន ជាសិល្បករជើងចាស់មួយរូបដែលលោកអាចច្រៀងបានទាំងភ្លេងការ និងបុរាណ ។ ចំពោះការយកចិត្តទុកដាក់ពីសំណាក់អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ និងក្រុមការងារបានធ្វើឱ្យរូបលោកមានការរំភើបចិត្តនិងបានចាត់ទុកថានេះជាការលើកទឹកចិត្តយ៉ាងសំខាន់មួយនៅក្នុងកាលៈទេសៈដែលលោកកំពុងសម្រាកព្យាបាលជំងឺ៕






















Account
Security
Favourite Content