ក្រោយបង្ហាញវត្តមានដើរលើកម្រាលព្រំក្រហមនៃមហោស្រពភាពយន្តដ៏ធំនៅក្នុងទីក្រុងកានរាជិនីក្រមា មាន សូនីតា និងតារាចម្រៀង ម៉ុង ម៉ានិត ត្រូវបានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅបារាំង អញ្ជើញឱ្យចូលជួបសំណេះសំណាល និងញ៉ាំអាហារពេលល្ងាច។

មាន សូនីតា ដែលគ្រប់គ្នាស្គាល់ថាជារាជិនីក្រមា រួមជាមួយអ្នកនិពន្ធ និងតារាចម្រៀងវ័យក្មេង ម៉ុង ម៉ានិត បានធ្វើដំណើររួមគ្នាទៅកាន់ស្ថានទូតកម្ពុជាប្រចាំប្រទេសបារាំងដែលមានទីតាំងនៅក្នុងទីក្រុងប៉ារីស ដើម្បីជួបសំណេះសំណាលជាមួយឯកអគ្គរាជទូត។ ក្រោយបញ្ចប់កិច្ចសំណេះសំណាលឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង ឯកឧត្ដម លុយ ដាវីត ក៏បានរៀបចំអាហារពេលល្ងាច សម្រាប់អ្នកទាំង២ ផងដែរ។



នេះជាកិត្តិយសក៏ដូចជាការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំងចំពោះសិល្បករខ្មែរ ដែលមានវត្តមាននៅក្រៅប្រទេសក្រោយបានបញ្ចប់បេសកកម្មរបស់ពួកគេនៅលើឆាកអន្តរជាតិ។



តារាសម្ដែង មាន សូនីតា ក៏បានបង្ហាញក្ដីរំភើបក៏ដូចជាអរគុណទៅកាន់ ឯកឧត្ដម លុយ ដាវីត ចំពោះការកោតសរសើរពីគំនិតផ្ដួចផ្ដើមនៃការយកក្រមាខ្មែរមកច្នៃជាម៉ូតដ៏ល្អប្លែករួមបញ្ចូលទាំងវប្បធម៌ និងរចនាបថខ្មែរ យកទៅបង្ហាញនៅឆាកអន្តរជាតិ៕






















































Account
Security
Favourite Content