ក្រុមខេប៉ុបជំនាន់ទី២ ទាំង ៥ ក្រុមនេះ មកជុំគ្នាម្ដងទៀត ធ្វើឲ្យអ្នកគាំទ្ររំភើបចិត្ដខ្លាំង

តារា​ខេប៉ុបជំនាន់ទី២ ត្រូវបានគេចាត់ទុកថា ជាជំនាន់ដែលមានភាពទាក់ទាញបំផុត ក្រុមចម្រៀងមានច្រើន ស្របពេលដែលក្រុមនីមួយៗ សុទ្ធតែមានភាពប្លែកគ្នារៀងៗខ្លួន។ រីឯបទចម្រៀងក៏សុទ្ធតែពីរោះរណ្ដំ អមជាមួយក្បាច់រាំរស់រវើក។ មកទល់បច្ចុប្បន្ន ក្រុមចម្រៀងខ្លះនៅជំនាន់ទី២ មានអាយុកាលជាង ១០ ឆ្នាំទៅ ហើយស្របពេលដែលក្រុមខ្លះក៏បែកគ្នាអស់ តែក្រុមខ្លះក៏នៅបន្ដមានសកម្មភាពរួមគ្នា និងមានភាពសិ្នទ្ធស្នាល។ ក្រុមចម្រៀងខេប៉ុប ៥ ក្រុម ក្នុងជំនាន់ទី ២ បន្ដជួបជុំគ្នា មានសកម្មភាពរួមគ្នា៖

១.KARA

នៅខែមិថុនា ឆ្នាំ ២០២២ ក្រុមចម្រៀងនារី KARA បានត្រឡប់មកជួបជុំគ្នាម្ដងទៀត សម្រាប់គម្រប់ខួប ១៥ ឆ្នាំនៃការចេញច្រៀងជាផ្លូវការ។ សមាជិកទាំងអស់រួមមាន Gyuri, Seungyeon, Nicole, Jiyoung និង YoungJi បានថតរូបជុំគ្នាយ៉ាងស្រស់ស្អាតផងដែរ។ រហូតដល់ខែវិច្ឆិកា ឆ្នាំ ២០២២ សមាជិកទាំង ៥ ក៏បានឡើងឆាកច្រៀងរួមគ្នា និងបានបញ្ចេញចម្រៀងថ្មីមានចំណងជើងថា “When I MOVE”។ ការត្រឡប់មកជួបជុំគ្នាវិញជាថ្មី​ក្រោយផ្អាកសកម្មភាពចាប់តាំងពីឆ្នាំ ២០១៦ ពិតជាធ្វើឲ្យអ្នកគាំទ្ររបស់ក្រុមចម្រៀង KARA ពិតជាមានភាពរីករាយខ្លាំង។

២.Girls Generation

ក្រុមចម្រៀងខេប៉ុបនារីដ៏ល្បី ក្នុងជំនាន់ទី ២ Girls Generation ក៏បានវិលត្រឡប់មកវិញជុំគ្នា ដើម្បីអបអរគម្រប់ខួបការបញ្ចេញមុខជាផ្លូវការរយៈពេល ១៥ ឆ្នាំ។ ក្នុងខែ សីហា ឆ្នាំ ២០២២ ក្រុមចម្រៀង Girls Generation បានបញ្ចេញបទចម្រៀងមានចំណងជើងថា “FOREVER 1”។ មកទល់បច្ចុប្បន្ន សមាជិកទាំង ៨ រូបរួមមាន៖ Taeyeon, Yoona, Seohyun, Tiffany, Yuri, Sunny, SooYoung និង Hyoyeon នៅតែមានទំនាក់ទំនងស្អិតល្មួត។

៣.SHINee

ចាប់តាំងពីបង្ហាញខ្លួនផ្លូវការក្នុងឆ្នាំ ២០០៨ មក ក្រុមចម្រៀង SHINee បានបញ្ចេញបទចម្រៀងមានគុណភាពច្រើនដូចជា Replay, Juliette, Ring DingDong, Lucifer, Dream Girl, Everybody និង Don’t Call Me។ កាលពីឆ្នាំ ២០២៣ ក្រុមចម្រៀង SHINee បានបញ្ចេញអាល់ប៊ុមទី ៨ “Don’t Call Me។ នៅថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០២៤ ជាគម្រប់ខួប ១៦ ឆ្នាំ នៃការចេញច្រៀងរបស់ក្រុមចម្រៀង SHINee។  ក្រុមចម្រៀង SHINee ក៏បានប្រគំតន្ដ្រីទេសចរណ៍ រហូតដល់ទៅ ៣ ថ្ងៃ ចាប់ពីថ្ងៃទី ២៤​ ដល់ថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០២៤ ដោយមានសមាជិកទាំង ៤ មកជួបជុំគ្នា។

៤.2NE1

ក្រុមចម្រៀង 2NE1 បានរំសាយក្រុមទៅហើយ តែភាពល្បីល្បាញរបស់ក្រុមចម្រៀងមួយនេះនៅតែបន្ដមិនរលត់។ កាលពីថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២៤ សមាជិកក្រុមទាំង ៤ រូបរួមមាន CL, Park Bom, Sandara Park និង Minzy បានបង្ហោះរូបភាពជុំគ្នា សម្រាប់អបអរគម្រប់ខួបនៃការបង្ហាញខ្លួនរយៈពេល ១៥ ឆ្នាំ។ ទំនាក់ទំនងរបស់សមាជិកក្រុម  2NE1 មានភាពស្និទ្ធស្នាលខ្លាំងដូច​គ្រួសារ ហើយជារឿយៗ អ្នកទាំង ៤ តែងឆ្លៀតឱកាសជួបជុំគ្នា និងបង្ហោះរូបភាពលើបណ្ដាញសង្គម។

៥.Super Junior

សមាជិកក្រុមចម្រៀង Super Junior ទាំង ១៥ បានជួបជុំគ្នានៅថ្ងៃមង្គលការរបស់តារាប្រុស Ryeowook។ សមាជិកក្រុម Super Junior តារាប្រុស Ryeowook បានដឹកដៃមិត្ដស្រី Ari ចូលរោងមង្គលការ នៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៤។ កម្មវិធីមង្គលការនេះ មានការចូលរួមយ៉ាងច្រើនពីក្រុមគ្រួសារ សាច់ញាតិ និងមិត្ដភក្ដិ ជាពិសេស សមាជិក Super Junior បានមកចូលរួមអបអរ។ សមាជិកបច្ចុប្បន្នរួមមាន Lee Teuk, Heechul, Yesung, Shindong, Sungmin, Eunhyu, Siwon, DongHae និង Kyuhyun ព្រមទាំងអតីតសមាជិក Hangeng, Kangin, Kibum អមជាមួយសមាជិកក្រុមចម្រៀង Super Junior-M គឺ Zhoumi និង Henry សុទ្ធតែមានវត្ដមាន។ ក្នុងកម្មវិធីមង្គលការ Ryeowook ហើយ Super Junior ក៏បានច្រៀងចម្រៀងសម្រាប់​ភ្ញៀវដែលបានចូលរួមផងដែរ ដោយពួកគេជ្រើសយកបទចម្រៀងល្បីបំផុត​ប្រចាំ​ក្រុម “Sorry Sorry” មកសម្ដែង ដែលធ្វើឲ្យបរិយាកាសកាន់តែរីករាយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ