តារាចម្រៀងទោលកូរ៉េឈ្មោះល្បី K.Will បានប្រកាសត្រៀមបញ្ចេញបទចម្រៀងថ្មី ក្រោយខកខាងបង្ហាញមុខក្នុងវិស័យចម្រៀងកូរ៉េអស់ជិត ៦ ឆ្នាំ។
នៅល្ងាចថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០២៤ ផលិតកម្ម Starship បានប្រកាសឲ្យដឹងថា តារាចម្រៀងប្រុស K.Will នឹងត្រឡប់មកវិញជាមួយបទចម្រៀងថ្មី ថែមទាំងមាន MV ផងដែរ។ បទចម្រៀងរំពឹងទុកថា នឹងត្រូវបញ្ចេញជាផ្លូវការនៅ ខែ មិថុនា ឆ្នាំ ២០២៤ ខាងមុខ។ MV កំពុងតែថត និងរៀបចំ។



អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍នោះ តារាសម្ដែងប្រុស Seo InGuk និងតារាប្រុស Ahn JaeHyun ត្រូវបានរាយការណ៍ថា នឹងមានវត្ដមាននៅក្នុង MV របស់ K.Will។ បកត្រឡប់ទៅកាន់ឆ្នាំ ២០១២ តារាប្រុស Seo InGuk និងតារាប្រុស Ahn JaeHyun ធ្លាប់បានបង្ហាញមុខក្នុង MV របស់តារាចម្រៀង K.Will ម្ដងរួចហើយ គឺបទ “Please Don’t” ដោយអ្នកទាំងពីរដើរតួជាមិត្ដសម្លាញ់នឹងគ្នា។ បទចម្រៀងនេះទទួលបានការគាំទ្រយ៉ាងខ្លាំង និងធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅចុងបញ្ចប់ MV។


រហូតដល់ឆ្នាំ ២០២៤ អ្នកទាំង ៣ ក៏មានឱកាសបានសហការជាមួយគ្នាម្ដងទៀត ខណៈអ្នកគាំទ្រ និងមហាជនជាច្រើនកំពុងទន្ទឹងរង់ចាំ ថាអ្នកទាំង ៣ មានអ្វីដែលប្លែកអស្ចារ្យជូនដល់អ្នកទស្សនា។ ការត្រឡប់មកវិញ របស់តារាប្រុស K.Will លើកនេះគឺមានការរង់ចាំយ៉ាងខ្លាំងពីអ្នកគាំទ្រ ដោយសារលោកខានបញ្ចេញបទចម្រៀង ៦ ឆ្នាំទៅហើយ។ បទចម្រៀងរបស់លោកចេញចុងក្រោយបំផុតនៅក្នុងឆ្នាំ ២០១៨៕
























































Account
Security
Favourite Content