មាន សូនីតា និង ម៉ានិត ចប់កម្មវិធីមហោស្រព Cannes ត្រូវឯកអគ្គរាជទូតកម្ពុជា​ប្រចាំ​បារាំង អញ្ជើញទៅញ៉ាំបាយ

ក្រោយ​បង្ហាញ​វត្តមាន​ដើរ​លើ​កម្រាល​ព្រំ​ក្រហម​នៃ​​មហោស្រព​ភាពយន្ត​ដ៏​ធំ​នៅ​ក្នុង​ទី​ក្រុង​កាន​រាជិនី​ក្រមា​ មាន សូនីតា និង​តារា​ចម្រៀង​ ម៉ុង ម៉ានិត ត្រូវ​បាន​ឯកអគ្គរាជ​ទូត​​កម្ពុជា​ប្រចាំ​នៅ​​​បារាំង អញ្ជើញ​ឱ្យ​ចូល​ជួប​សំណេះ​សំណាល​ និងញ៉ាំ​​អាហារ​ពេល​ល្ងាច​។​

មាន​ សូនីតា​ ដែល​គ្រប់​គ្នា​ស្គាល់​ថា​ជា​រាជិនី​ក្រមា​​ រួម​ជាមួយ​អ្នក​និពន្ធ​ និង​តារា​ចម្រៀងវ័យ​ក្មេង​ ​ម៉ុង ​ម៉ានិត​ បាន​ធ្វើ​ដំណើរ​រួម​គ្នា​ទៅ​កាន់​ស្ថានទូត​​កម្ពុជា​ប្រចាំប្រទេស​បារាំង​​ដែល​​មាន​ទីតាំង​​នៅ​ក្នុង​ទីក្រុង​ប៉ារីស ​ដើម្បី​​ជួប​សំណេះ​សំណាល​ជាមួយ​​ឯកអគ្គរាជទូត។​ ក្រោយ​បញ្ចប់​កិច្ច​សំណេះ​សំណាល​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​​ប្រទេស​បារាំង ឯកឧត្ដម លុយ ដាវីត ក៏​បាន​​​រៀប​ចំ​អាហារ​ពេល​ល្ងាច ​សម្រាប់​អ្នក​ទាំង​​២ ផង​ដែរ​។​​

នេះ​ជា​កិត្តិយស​​ក៏​ដូច​ជា​ការ​ស្វាគមន៍​យ៉ាង​​កក់​ក្ដៅ​ពី​សំណាក់​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​បារាំង​ចំពោះ​សិល្បករ​ខ្មែរ​ ដែល​មាន​វត្តមាន​នៅ​ក្រៅ​ប្រទេស​ក្រោយ​បាន​បញ្ចប់​​បេសកកម្ម​របស់​ពួកគេ​នៅ​លើ​ឆាក​អន្តរជាតិ​។​​​

តារា​សម្ដែង មាន​ សូនីតា​ ក៏​បាន​បង្ហាញ​​ក្ដី​រំភើប​ក៏​ដូច​ជា​អរគុណ​ទៅ​កាន់​ ឯកឧត្ដម លុយ ដាវីត ចំពោះ​ការ​កោត​សរសើរ​ពី​គំនិត​ផ្ដួច​ផ្ដើម​នៃ​ការ​យក​ក្រមា​ខ្មែរ​មក​ច្នៃ​ជា​ម៉ូត​ដ៏​ល្អ​ប្លែក​​​​រួម​បញ្ចូល​ទាំង​វប្បធម៌​ និង​រចនាបថ​ខ្មែរ​ យកទៅ​បង្ហាញ​នៅ​​ឆាក​អន្តរជាតិ​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ