មាន សូនីតា ប្រាប់បទពិសោធន៍ និងឱកាសបានដើរម៉ូដឲ្យម៉ាក Pierre Cardin

គេនៅចាំថា នៅដើមឆ្នាំ២០២២នេះ កញ្ញា មាន សូនីតា បានធ្វើឱ្យមហាជន ពិសេសហ្វេនៗអ្នកគាំទ្រនាង មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីនាងទទួលបានឱកាសដើរបង្ហាញម៉ូដសម្លៀកបំពាក់ឱ្យ Pierre Cardin ដែលជាម៉ាកយីហោដ៏ល្បីនៅទីក្រុងបារីស ប្រទេសបាំរាំង។ ឱកាសការងារដ៏ធំនេះ បានកើតឡើងនៅពេល មាន សូនីតា ធ្វើដំណើរកម្សាន្តឆ្លងឆ្នាំ២០២១ចូលឆ្នាំថ្មី២០២២ ដោយកាលនោះនាងបានធ្វើដំណើរទៅកម្សាន្តនៅប្រទេសបារាំង និងបានហោះឆ្លងទៅដើរលេងនៅប្រទេស Finland ថែមទៀតផង រួចទើបត្រឡប់មកប្រទេសបារាំងវិញម្តងទៀត ត្រៀមសម្រាប់ឱកាសដ៏ធំនេះ។

ជួប​ជា​មួយ​អ្នក​សារព័ត៌មាន​សិល្បៈAMS កាល​ពី​ពេល​ថ្មី​ៗ​នេះ កញ្ញា បាន​បង្ហាញ​ក្តី​រំភើប និង​អារម្មណ៍​សប្បាយ​រីករាយ​យ៉ាង​ក្រៃលែង​ពេល​មាន​សំណួរ​ផ្តោត​លើ​ការ​បង្ហាញ​ម៉ូដ​លើ​ឆាក​អន្តរជាតិ​នៅ​ប្រទេស​បារាំង។

Freishie Girl លេខ​៤ ជំនាន់​ទី​៨ ឆ្នាំ ២០០៩ រូប​នោះ​បាន​និយាយ​ថា៖ «អ្វី​ដែល​បំភ្លេច​មិន​បានគឺ​ខ្ញុំ​ទទួល​បាន​បទពិសោធន៍​ថ្មីគឺ​ការ​ដើរ​លើ​ឆាក​អន្តរជាតិ​ដែល​យើង​បាន​ចូលរួម​ជាមួយ Designer ផ្សេង​ៗ​ក៏​ដូច​ជា​ក្រុម​ការងារអ៊ីចឹង​ហើយខ្ញុំ​មាន​អារម្មណ៍​ថា​ប្លែក​មែនទែនដូច​ធម្មតា​ពេល​យើង​មក​ចឹង​យើង​ឃើញ​សាសន៍​យើង​ធ្វើ​ការ​ទាំងអស់តែ​នេះ​ងាក​ទៅ​ណា​ក៏​ជនជាតិ​គេ ហើយ Technical ក៏​ដូចជា​ការ Process ធ្វើការ​គេ​ផ្សេង​ពី​យើងចឹង​យើង​ក៏​សប្បាយ​ចិត្ត​ដែរដែល​យើង​មាន​ឱកាស​ទៅ​ឃើញ​ពិភពលោក​ខាង​ក្រៅ»។

សំណួរ៖មុន​ពេល​ដើរ​បង្ហាញ​ម៉ូដ​លើ​ឆាក​អន្តរជាតិតើ​មាន​បួងសួង​វត្ថុ​សក្ដិសិទ្ធិ​អ្វី​នៅ​ប្រទេស​កម្ពុជា​ទេ?

ឆ្លើយ​តប​ដោយ​សំណើច​ក្អាកក្អាយ នីតា ថា៖ «ពេល​ទៅ​ដល់​យើង​បួងសួង​ដែរដូច​យើង​រាល់ដងយើង​ធាក់​ឆាក ៣ ដង អត់​ចោល​ទេសុំ​ឱ្យ​កូនចៅ​ធ្វើ​បាន​ល្អ​បំផុត យាយ​ទៅតែ​ប៉ុណ្ណឹង​អត់​ដឹង​ថា​អារម្មណ៍​មកពី​ណាក៏​ដូច​ជា​មាន​អារម្មណ៍​ថា​យើង​ត្រូវតែ​ធ្វើ​ឱ្យ​បាន​ល្អបើ​សិន​មាន​អារម្មណ៍​ថា​ភ័យ​ខ្លាចឬ​ខ្លាច​គេឬ​ក៏​ធ្វើ​អត់​បាន​ល្អយើង​នឹង​ទៅ​ជា​ស្ដាយ​ឱកាស​ដែល​យើង​បាន​ទទួល​ហ្នឹង! ចឹង ក្នុង​អារម្មណ៍ខ្ញុំ​អត់​មាន​អារម្មណ៍​ថា​ភ័យអត់​មាន​អារម្មណ៍​អី​ទាំងអស់គឺ​ខ្ញុំ Do it the best របស់​ខ្ញុំ​តែ​ម្តងចឹង​បាន​អត់​មាន​ភ័យ​ទេតែ​ម្នាក់​ៗ​បែរ​ថា “អ៊ូយ idol មុខ​មាំ​មេស»។

ទន្ទឹម​នឹង​ការ​ចែករំលែក​ពី​បទពិសោធន៍​រួច កញ្ញា មាន សូនីតា ក៏​បាន​ឱ្យ​ដឹង​ការ​ពិត​ម៉្យា​ទៀត​ពី​ក្រោយ​ការ​ដើរ​បង្ហាញ​ម៉ូដ​នៅ​ឆាក​អន្តរ​ជាតិ​នេះ។ ការ​ពិត​នោះ គឺ​ឱកាស​ដើរ​បង្ហាញ​ម៉ូដ​សម្លៀកបំពាក់​ឱ្យ Pierre Cardinដែល​ជា​យីហោ​ដ៏​ល្បី​នៅ​ទី​ក្រុង​ប៉ារីស​នេះ មិនមែន​នាង​ទទួល​បាន​ពី​កម្ពុជា​ទៅ​នោះ​ទេ ប៉ុន្តែ​នាង​ទទួល​បាន​ដោយ​ភាព​ចៃដន្យ ពោល​គឺ​អំឡុង​ពេល​ដែល​នាង​កំពុង​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ឯ​ប្រទេស​បារាំង​នោះ។ តាម​គម្រោងការ តារា​សម្ដែង​ស្រី​ថ្ពាល់​ខួច រូប​នេះ គ្រោង​ធ្វើ​ដំណើរ​កម្សាន្ត​ឆ្លង​ឆ្នាំ​តែ ២១ ថ្ងៃ​ប៉ុណ្ណោះ តែ​ដោយសារ​ទទួល​បាន​ឱកាស​ការងារ​នេះ ទើប​ត្រូវ​ពន្យារ​ពេល​នៅ​ទី​នោះ​រហូត ៤០ ថ្ងៃ​ទើប​ត្រឡប់​មក​កម្ពុជា​វិញ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ