តួឯកស្រីនៅក្នុងរឿង ម៉ែក្រឡាភ្លើង កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងទាំងសមត្ថភាព និងភាពប៉ិនប្រសប់នៅក្នុងការសម្តែងទាំងតួខ្មោច និងតួកម្សត់ដែលធ្វើឱ្យអ្នកទស្សនាសម្រក់ទឹកភ្នែកយំពេញរោងកុន ។ តារាស្រីរូបនេះបានធ្វើឱ្យផ្ទុះការចាប់អារម្មណ៍ជាថ្មីម្តងទៀត នៅពេលដែលគ្រប់គ្នាបានឃើញរូបសម្រស់របស់នាងនៅខាងក្រៅ។

តារាស្រីវ័យក្មេង សេង ចាន់ឡៃអ៊ី ដែលត្រូវបានគេស្គាល់ថាជាតួឯកស្រីនៅក្នុងរឿង ម៉ែក្រឡាភ្លើង កំពុងទទួលបានប្រជាប្រិយភាពខ្លាំង និងការកោតសរសើរពីសំណាក់មហាជន និងអ្នកដែលបានទស្សនារឿង ម៉ែក្រឡាភ្លើង ។ ជាមួយសាច់រឿងកម្សត់ហូរទឹកភ្នែកគួបផ្សំនឹងសមត្ថភាពសម្តែងក្នុងនាមជាតួអង្គម្តាយដែលបានស្លាប់ទៅហើយ តែវិញ្ញាណនៅវិលវល់ជាមួយកូនៗ រហូតបង្កការភ័យខ្លាចដល់អ្នកភូមិស្រុក ដែលនៅក្នុងឈុតមួយបន្ទាប់ពីត្រូវបានកូនស្រីប្រាប់កុំឱ្យរវល់ជាមួយពួកគេទៀត តួឯកស្រីរបស់យើងបានស្រែកយំបង្ហាញពីការឈឺចាប់យ៉ាងខ្លាំងដែលមិនអាចមើលថែកូនៗរបស់ខ្លួនដូចជាម្តាយដទៃ… ។
ក្នុងសាច់រឿង តារាស្រីរូបនេះធ្វើឱ្យអ្នកទស្សនាយំបង្ហូរទឹកភ្នែក ព្រោះអាណិតទឹកចិត្តនាងជាម្តាយ ដល់ក្រៅសាច់រឿងតារាស្រីរូបនេះធ្វើឱ្យទស្សនិកជន មហាជន ស្រែក វ៉ោវ ពីសម្រស់ពិតរបស់កញ្ញា រហូតមានការចូលខមិន ចង់ឱ្យកញ្ញាលងក្នុងជីវិតពិតថែមទៀតផង។



គួរឱ្យដឹងថារឿង ម៉ែក្រឡាភ្លើង កំពុងត្រូវបាននាំយកទៅចាក់បញ្ចាំងនៅឯប្រទេសថៃ បន្ទាប់ពីទទួលបានប្រជាប្រិយភាពខ្លាំងក្នុងការចាក់បញ្ចាំងនៅក្នុងប្រទេស។ នេះបើតាមការឱ្យដឹងតាមរយៈនាយិកា sastra film លោកស្រី ប៊ុន ចាន់និមល៕
























Account
Security
Favourite Content