Kevin Cheng ចេះនិយាយបែបនេះ ក្រោយគេរិះគន់ដូចព្យុះរឿងមិនទៅការ Kenneth Ma

កាលពីថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០២៣ តារាសម្ដែងប្រុសល្បីហុងកុង Kenneth Ma និងមិត្ដស្រីរបស់លោកគឺតារាស្រី Roxanne Tong បានចាប់ដៃគ្នាចូលរោងមង្គលរៀបការសាងគ្រួសារ។ មង្គលការរបស់អ្នកពីរមានការចូលរួមពីក្រុមគ្រួសារ មិត្ដជិតស្និទ្ធ និងមិត្ដក្នុងសិល្បៈមួយចំនួនផងដែរ។

មែនទែនទៅ តារាប្រុស Kevin Cheng ដែលត្រូវជាមិត្ដសម្លាញ់របស់​ Kenneth Ma មិនត្រូវបានគេប្រទះឃើញចូលរួមឡើយ។ ជាមួយគ្នាដែរ តារាប្រុស Kevin Cheng ក៏ត្រូវបានមហាជនជាច្រើនរិះគន់ដូចព្យុះ ព្រោះមុនពិធីរៀបការ Kenneth Ma តួប្រុសរឿង “មេធាវីចិត្តធម៌” បាននិយាយក្នុងបទសម្ភាសន៍មួយថា លោកមិនបានចូលរួមឡើយ ខណៈវាគឺខាតពេលវេលារបស់លោក។

ស្របពេលជាមួយគ្នាដែរ តារាប្រុស Kenneth Ma ក៏បានចេញមុខការពារមិត្ដសម្លាញ់របស់ខ្លួនថា តារាប្រុសរូបនេះមានកូនតូចច្រើនត្រូវមើលថែ រីឯមង្គលការរបស់លោកមិន​ធ្វើនៅទឹកដីហុងកុងឡើយ វាមានការលំបាកសម្រាប់ Kevin Cheng ហើយលោកក៏មិនប្រកាន់ដែរ ប្រសិនបើមិនអាចចូលរួម។ មួយវិញទៀត Kevin Cheng ជាមនុស្សល្អងាយស្រួលចុះសម្រុង បើស្គាល់យូរនឹងយល់ច្បាស់ពីគេ។


ក្រឡេកមកមើលតារាប្រុស Kevin Cheng វិញ លោកក៏បានចេញមុខបកស្រាយពីរឿងនេះផងដែរ ចៀសវាការយល់ច្រឡំ និងមានរឿងវែងឆ្ងាយបន្ដ។ លោកបានលើកឡើង​ថា ខ្លួនបានសុំទោសដល់​ Kenneth Ma រួចហើយ ហើយលោកពិតជាមានអារម្មណ៍មិនល្អ។ Kenneth Ma កំពុងជាប់រវល់ខ្លាំងទាំងរឿងមង្គលការ និងផ្សេងៗ តែត្រូវរំខានឲ្យគេ​មក​ចេញបកស្រាយចំពោះរឿងទាំងអស់នេះទៀត។


Kevin Cheng និង Kenneth Ma មានគម្រោងណាត់ជួបគ្នា ដើម្បីជប់លៀងអបអរមង្គលការរបស់លោកនៅឯហុងកុង។ លោកគិតថា រឿងទាំងអស់នេះមិនសមធ្វើឲ្យលោក និង Kenneth Ma មានអារម្មណ៍ស្មុគស្មាញឡើយ។ លោកក៏សុំទោសដល់អ្នកគ្រប់គ្នាដែលត្រូវចូលមកពាក់ព័ន្ធចំពោះពាក្យសម្ដីរបស់លោក។ Kevin Cheng បន្ថែមថា​ លោកគួរតែផ្លាស់ប្ដូររបៀបនិយាយពេលបញ្ចេញគំនិតជាសាធារណៈ ព្រោះវាអាចធ្វើឲ្យមានការយល់ច្រឡំក្លាយជារឿងស្មុគស្មាញ។


គួរបញ្ជាក់ថា តារាប្រុស Kevin Cheng និង Kenneth Ma ជាមិត្ដសម្លាញ់នឹងគ្នាជាយូរឆ្នាំមកហើយ អ្នកទាំងពីរតែងតែនិយាយរំឮកពីគ្នា និងថែមទាំងឧស្សាហ៍ដើរជួបជុំគ្នាផងដែរ។ ក្រោយពេលដែលតារាប្រុស Kevin Cheng មានគ្រួសារលោកក៏បានផ្ដោតលើការថែរក្សាគ្រួសារ និងមិនសូវមានពេលទំនេរជួបជុំតារាប្រុស Kenneth Ma និងមិត្ដភក្ដិរួមអាជីពដូចពីមុនឡើយ តែចំណងមិត្ដភាពរបស់អ្នកទាំងពីរនៅតែស្អិតល្មួតខ្លាំង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត