ចូលរួមរំលែកទុក្ខផង! តារារ៉េបស្រីដំបូងគេនៅកម្ពុជា MC Lisha ទទួលមរណភាពហើយ

តារា​រ៉េប​ស្រី​ដំបូង​គេ​នៅ​កម្ពុជា លីស្សា បាន​ទទួល​មរណភាព​ហើយ​កាល​ពី​វេលា​ម៉ោង ៦និង៥០នាទី ព្រឹក​មិញ ដោយ​រោគាពាធ​នៅ​លើ​គ្រែ​គេង​ក្នុង​មន្ទីរពេទ្យ។ នេះ​បើ​តាម​ការ​ជូន​ដំណឹង​លើ​ផេក​របស់​អ្នក​នាង​ផ្ទាល់។

ដំណឹង​មរណភាព​របស់​តារា​ចម្រៀង​រ៉េប​ស្រី​ដំបូង​គេ​នៅ​កម្ពុជា លីស្សា កំពុង​សុះសាយ ​និង​រង្គោះរង្គើ​ខ្លាំង​នៅ​ក្នុង​វិស័យ Rapper ដ្បិត​តារា​រ៉េប​ជើង​ចាស់​រូប​នេះ​បាន​បាត់​មុខ​​អស់​ពេល​ដ៏​យូរ​ហើយ​ក្ដី​ក្នុង​វិស័យ​តន្ត្រី Hip-hop នៅ​កម្ពុជា​ហើយ​ក៏​ដោយ។​

ច្រើន​ឆ្នាំ​មក​នេះ MC Lisha ពុំ​សូវបាន​បង្ហាញ​វត្តមាន​លើ​ឆាក​សម្ដែង​ណា​មួយ​ក្នុង​ស្រុក​នោះ​ឡើយ ប៉ុន្តែធ្លាប់បានបង្ហាញមុខជាតួសម្ដែងក្នុងភាពយន្តខ្នាតធំក្នុងស្រុកមួយចំនួនដូចជា រឿង ផ្ទះព្រាយកន្លង និងរឿង ទាយាទធ្មប់ ជាដើម។ ណាមួយទៀត ដោយនាងមានបញ្ហា​សុខភាពនិងឈឺ​ធ្ងន់​ផង​នោះបាន​ធ្វើ​ឱ្យ​តារារ៉េបជើង​ចាស់​រូប​នេះ​ស្ទើរ​តែ​បាត់បង់​ឈ្មោះ​ក្នុង​វិស័យ Rapper និងពុំសូវមានអ្នក​បាន​ស្គាល់​នាង​ច្រើន​នោះ​ទេ។

ទោះ​ជា​យ៉ាង​នេះ កេរ្តិ៍​ឈ្មោះ​របស់ MC លីស្សា នឹងស្ថិតក្នុងការ​ចងចាំ​របស់​អ្នក​គាំទ្រ​របស់​នាង ជា​ពិសេស​បណ្ដា​អ្នក​ចម្រៀង​ក្នុង​វិស័យ Rapper ។ ជា​ចុង​ក្រោយ សុំ​ចូលរួម​រំលែក​ទុក្ខ​ដល់​តារា​រ៉េប​ស្រី​ដំបូង​គេ​របស់​កម្ពុជា​ម្នាក់​នេះ​ផង៕

រូបភាព ៖ MC Lisha



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ



Leave a Reply

Your email address will not be published.Required fields are marked *