រឿងភាគកូរ៉េថ្មី “Marry My Husband” កំពុងក្លាយជាប្រធានបទត្រូវអ្នកគាំទ្រនិយមមើលរឿងភាគលើកយកមកពិភាក្សាលើបណ្ដាញសង្គម។ ទើបបញ្ចេញបាន ៣ ភាគ ប៉ុន្ដែរឿងភាគមួយនេះពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំង មិនថាតែក្នុងប្រទេស និងក្រៅប្រទេស ជាពិសេស តួអង្គឯកស្រីដែលសម្ដែងដោយតារាស្រី Park MinYoung។

ក្នុងរឿងថ្មីនេះ Park MinYoung សម្ដែងជាតួអង្គ Kang JiWon ដែលមានជំងឺមហារីក និងមានបញ្ហាក្នុងគ្រួសារ។ ដើម្បីសម្ដែងក្នុងរឿងភាគនេះឲ្យបានល្អឥតខ្ចោះ និងសមជាអ្នកកើតមហារីក រូបនាងបានសម្រកគីឡូសល់ត្រឹម ៣៧ គីឡូ។ Park MinYoung បានទម្លាយថា រូបនាងពិតជាយកចិត្ដដាក់ខ្លាំងចំពោះតួអង្គមួយនេះ និងសិក្សាស្វែងយល់ឲ្យកាន់តែស៊ីជម្រៅ ខណៈវានឹងកាន់តែងាយស្រួលសម្រាប់នាងក្នុងការសម្ដែង។





Park MinYoung បានទម្លាយថា កាលពីមុននៅពេលសម្រកទម្ងន់ដើម្បីថតរឿង រូបនាងតែងតែញ៉ាំផ្លែ ប៉ោម និងផឹកទឹក។ សម្រាប់របបអាហារមុនពេលថតរឿង “Marry My Husband” គឺត្រូវបានរៀបចំឡើងដោយអ្នកជំនាញ និងយល់ស្របពីវេជ្ជបណ្ឌិតផងដែរ។ នាងបានចូលរួមហាត់រាំ និងហាត់ប្រាណ ដើម្បីសម្រកទម្ងន់ ជាពិសេស នាងតែងតែត្រួតពិនិត្យខ្លាំងលើសុខភាព និងរាយកាយរបស់នាង។ ការសម្ដែងរឿងនេះ គឺជាបទពិសោធន៍ថ្មីមួយសម្រាប់រូបនាង។


ក្រឡេកមកមើលការសម្ដែងរបស់ Park MinYoung វិញ ក៏ត្រូវបានមហាជនជាច្រើនសរសើរមិនដាច់ពីមាត់ដោយសាររូបនាងពិតជាសមជាមួយតួអង្គមួយនេះ។ នាងត្រូវបានអ្នកគាំទ្រលើកឡើងថា ជាជម្រើសល្អបំផុតសម្រាប់តួអង្គ Kang JiWon។
គួរបញ្ជាក់ថា “Marry My Husband” ជារឿងផលិតឡើងតាម Webtoon ល្បីឈ្មោះដដែល ដោយរៀបរាប់ពីដំណើររឿងរបស់តួអង្គស្រី Kang Jiwon ដែលត្រូវស្វាមី និងមិត្តជិតស្និទ្ធក្បត់យ៉ាងព្រៃផ្សៃ ថែមទាំងមានជំងឺមហារីកជាប់ខ្លួនថែមទៀត។ ក្រោយមករូបនាងទទួលបានឱកាសលើកទី ២ ដើម្បីកែប្រែជីវិតរបស់នាងសាជាថ្មី ៕
























Account
Security
Favourite Content