លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងសម្លៀកបំពាក់មួយឈុតនេះលេចធ្លោ និងស្រស់ស្អាតខ្លាំង

​សម​សួន​ណាស់​​​ លោក​ជំទាវ​​អ្នក​ឧកញ៉ា ​​ម៉ៅ​ ចំណាន​ ប្រធាន​សមាគម​សិល្បករ​ខ្មែរ​​​ក្នុង​ឈុត​សម្លៀក​បំពាក់​​ចូល​រួម​កម្មវិធី​ប្រកួត​ដើរ​ម៉ូត​ Queen Of The Cat Walk​​ កាល​ពី​ពេល​ថ្មីៗ​នេះ ​បង្ហាញ​ភាព​លេច​ធ្លោ​ និង​ស្រស់​ស្អាត​ខ្លាំង​។

ក្រោយ​ការ​ចូល​កាន់តំណែង​ជា​ប្រធាន​សមាគម​សិល្បករ​អ្នក​ឧកញ៉ា​ ម៉ៅ ​ចំណាន ​តែង​បង្ហាញ​វត្តមាន​នៅ​ក្នុង​កម្មវិធី​ថ្នាក់​ជាតិ​ ជា​ពិសេស​​កម្មវិធី​ពាក់ព័ន្ធវិស័យសិល្បៈ​តែ​ម្ដង​។​ ជាក់​ស្ដែង​កាល​ពី​រសៀល​ថ្ងៃ​ទី​០៦ ​ខែ​កក្កដា​ កន្លង​ទៅ​ថ្មី​ៗ​នេះ​អ្នក​ឧកញ៉ា​ប្រធាន​សមាគម​បាន​​អញ្ជើញចូល​រួម​ជា​អធិបតីភាព​ក្នុង​កម្មវិធី​ប្រកួត​ដើរ​ម៉ូត​ដែល​រៀប​ចំឡើង​ដោយ​អ្នក​ច្នៃ​ម៉ូត​ល្បី​ឈ្មោះនៅ​កម្ពុជា​លោក ​អូលីវ៉ា​ គង់​​។​ មានវត្តមានផ្ទាល់នៅក្នុងកម្មវិធីក្នុង​នាម​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​លោក​ជំទាវ​អ្នក​ឧកញ៉ា ​​ម៉ៅ​ ចំណាន​ បាន​សម្ដែង​នូវ​ការ​កោត​សរសើរ​ចំពោះ​ស្ថាបនិក​នៃ​កម្មវិធី​ Queen Of The Cat Walk​​ ដែល​បាន​ផ្ដួច​ផ្ដើម ​និង​បង្កើត​ឱ្យ​មាន​​ការ​ប្រកួត​មួយ​នេះ​នៅ​ក្នុង​ប្រទេស​​កម្ពុជា​ដែល​នេះ​ជា​ការ​ចូល​រួម​លើក​កម្ពស់​សមត្ថភាព​ និង​ផ្ដល់​ឱកាស​ដល់​យុវតី​ជំនាន់​ក្រោយ​ក្នុង​ការ​ឈោង​ចាប់​ក្ដី​ស្រមៃ​ក្លាយ​ជា​អ្នក​បង្ហាញ​ម៉ូត​អាជីព​។

មិនតែប៉ុណ្ណោះ អ្នក​ឧកញ៉ា​ប្រធាន​សមាគម​ក៏​បាន​បង្ហាញ​នូវ​មោទនភាព​ចំពោះ​អ្នក​ជំនាញ​ច្នៃ​ម៉ូត​ និង​ជា​គ្រូ​បង្ហាត់​ Catwalk ​លោក​ អូលីវ៉ា​ គង់ ​​ដែល​បាន​នាំ​យក​ស្នាដៃ​ជា​ច្រើន​របស់​ខ្លួន​ក្នុង​នាម​ជា​ជន​ជាតិ​ខ្មែរ​ទៅ​បង្ហាញ​នៅ​លើ​ឆាក​អន្តរជាតិ​​នា​ពេល​កន្លង​មក​​។​ អ្នក​ឧកញ៉ា​ក៏​បាន​លើក​ទឹក​ចិត្ត​ឱ្យ​បន្ត​សកម្មភាព​មួយ​នេះ​ទៅ​មុខ​ទៀត​ដើម្បី​រុញ​ច្រាន​ផលិតផល​សិល្បៈ​វប្បធម៌​ខ្មែរ​ទៅ​កាន់​ឆាក​អន្តរជាតិ​ឱ្យ​កាន់​តែ​ទូលំទូលាយ​​បន្ថែម​ទៀត​។ ​​បន្ថែម​ពី​នេះ​អ្នក​ឧកញ៉ា​ក៏​បាន​ពាំ​នាំ​​នូវ​អនុសាសន៍​សំខាន់​ៗ​​​របស់​សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី​នៅ​ក្នុង​កម្មវិធី​ផង​ដែរ​។​

​យ៉ាងណាមិញ ក្រឡេក​មក​មើល​ការ​តុប​តែង​ខ្លួន​របស់លោកជំទាវ​​អ្នក​ឧកញ៉ា​​ ម៉ៅ ​ចំណាន ​នៅក្នុងកម្មវិធីមួយនេះ គឺពិតជាស្រស់ស្អាតខ្លាំង ជាមួយឈុតអាវខ្មែរ ពណ៌ក្រហមឆ្អិនឆ្អៅ ដែល​មាន​ដិន​គ្រាប់​អង្កាំ​ចាំង​ភ្លឺភ្លែកតែម្ដង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម