សមសួនណាស់ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរក្នុងឈុតសម្លៀកបំពាក់ចូលរួមកម្មវិធីប្រកួតដើរម៉ូត Queen Of The Cat Walk កាលពីពេលថ្មីៗនេះ បង្ហាញភាពលេចធ្លោ និងស្រស់ស្អាតខ្លាំង។

ក្រោយការចូលកាន់តំណែងជាប្រធានសមាគមសិល្បករអ្នកឧកញ៉ា ម៉ៅ ចំណាន តែងបង្ហាញវត្តមាននៅក្នុងកម្មវិធីថ្នាក់ជាតិ ជាពិសេសកម្មវិធីពាក់ព័ន្ធវិស័យសិល្បៈតែម្ដង។ ជាក់ស្ដែងកាលពីរសៀលថ្ងៃទី០៦ ខែកក្កដា កន្លងទៅថ្មីៗនេះអ្នកឧកញ៉ាប្រធានសមាគមបានអញ្ជើញចូលរួមជាអធិបតីភាពក្នុងកម្មវិធីប្រកួតដើរម៉ូតដែលរៀបចំឡើងដោយអ្នកច្នៃម៉ូតល្បីឈ្មោះនៅកម្ពុជាលោក អូលីវ៉ា គង់។ មានវត្តមានផ្ទាល់នៅក្នុងកម្មវិធីក្នុងនាមជាប្រធានសមាគមសិល្បករខ្មែរលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានសម្ដែងនូវការកោតសរសើរចំពោះស្ថាបនិកនៃកម្មវិធី Queen Of The Cat Walk ដែលបានផ្ដួចផ្ដើម និងបង្កើតឱ្យមានការប្រកួតមួយនេះនៅក្នុងប្រទេសកម្ពុជាដែលនេះជាការចូលរួមលើកកម្ពស់សមត្ថភាព និងផ្ដល់ឱកាសដល់យុវតីជំនាន់ក្រោយក្នុងការឈោងចាប់ក្ដីស្រមៃក្លាយជាអ្នកបង្ហាញម៉ូតអាជីព។

មិនតែប៉ុណ្ណោះ អ្នកឧកញ៉ាប្រធានសមាគមក៏បានបង្ហាញនូវមោទនភាពចំពោះអ្នកជំនាញច្នៃម៉ូត និងជាគ្រូបង្ហាត់ Catwalk លោក អូលីវ៉ា គង់ ដែលបាននាំយកស្នាដៃជាច្រើនរបស់ខ្លួនក្នុងនាមជាជនជាតិខ្មែរទៅបង្ហាញនៅលើឆាកអន្តរជាតិនាពេលកន្លងមក។ អ្នកឧកញ៉ាក៏បានលើកទឹកចិត្តឱ្យបន្តសកម្មភាពមួយនេះទៅមុខទៀតដើម្បីរុញច្រានផលិតផលសិល្បៈវប្បធម៌ខ្មែរទៅកាន់ឆាកអន្តរជាតិឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។ បន្ថែមពីនេះអ្នកឧកញ៉ាក៏បានពាំនាំនូវអនុសាសន៍សំខាន់ៗរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីនៅក្នុងកម្មវិធីផងដែរ។

យ៉ាងណាមិញ ក្រឡេកមកមើលការតុបតែងខ្លួនរបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន នៅក្នុងកម្មវិធីមួយនេះ គឺពិតជាស្រស់ស្អាតខ្លាំង ជាមួយឈុតអាវខ្មែរ ពណ៌ក្រហមឆ្អិនឆ្អៅ ដែលមានដិនគ្រាប់អង្កាំចាំងភ្លឺភ្លែកតែម្ដង៕























Account
Security
Favourite Content