លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បំពេញគ្រប់លក្ខខណ្ឌឈរឈ្មោះបោះឆ្នោតជាប្រធានសមាគមសិល្បករខ្មែរហើយ!

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ភរិយា​ឆ្នើម​របស់​អ្នក​ឧកញ៉ា គិត ម៉េង បាន​បំពេញ​គ្រប់​លក្ខខណ្ឌ​ឈរ​ឈ្មោះ​បោះឆ្នោត ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ហើយ។ នេះ​បើ​យោង​​តាម​គណៈកម្មការ​បណ្ដោះអាសន្ន​រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ដឹកនាំ​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ។

បើ​តាម​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​បាន​បញ្ជាក់​ថា លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បាន​បំពេញ​លក្ខខណ្ឌ ដែល​គណៈកម្មការ​កំណត់​រួច​រាល់​អស់​ហើយ​ដូចជា​ពាក្យ​ស្នើ​សុំ​ឈរ​ឈ្មោះ និង​ការ​បំពេញ​ប្រវត្តិ​រូប​ជាដើម។ ដោយឡែក អ្នក​មាន​បំណង​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​មួយ​ចំនួន​ទៀត បាន​សាក​សួរ​ព័ត៌មាន និង​ទទួល​ពាក្យ​ពី​គណៈកម្មការ ដើម្បី​បំពេញ​ក្នុង​ការ​ចូលរួម​ផង​ដែរ ប៉ុន្តែ​ក្រុម​ការងារ​មិន​ទាន់​បាន​ទទួល​ត្រឡប់​មក​វិញ​នៅ​ឡើយ។

ទោះបីជា​យ៉ាងណា​ គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អាណត្តិ​ទី​៦ ការ​ដាក់​ពាក្យ និង​ទទួល​ពាក្យ​បន្ត​រហូត​ដល់​ថ្ងៃ​ទី ២៤ ខែ​មេសា ឆ្នាំ ២០២៤។ បើ​តាម​គណៈកម្មការ​បាន​បន្ត​ថា ប្រសិនបើ​អ្នក​ឧកញ៉ា ឧកញ៉ា ឯកឧត្ដម​លោក​ជំទាវ អស់​លោក​លោកស្រី និង​សិល្បករ សិល្ប​ការិនី​ទាំង​អស់ មាន​បំណង​ឈរ​ឈ្មោះ​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អាណត្តិ​ទី​៦ នេះ អាច​ទៅ​ទទួលពាក្យ​ស្នើ​សុំ​នៅ​ទី​ស្នាក់​ការ​បណ្ដោះអាសន្ន​នៃ​គណៈកម្មការ​ដែល​មាន​អាសយដ្ឋាន​ផ្ទះ​លេខ២ មហាវិថី ម៉ៅសេទុង (ក្រោយ​ក្រសួង​កសិកម្ម ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សុក្រ​រៀង​រាល់​ម៉ោង​ធ្វើ​ការ។ ឬ​អាច​ទំនាក់ទំនង​តាម​រយៈ​លេខ​ទូរសព្ទ ០១៦ ២២២ ៩២៩)។

សូម​ជម្រាប​ជូន​ថា សមាគម​សិល្បករ​ខ្មែរ ត្រូវ​បាន​បង្កើត​ឡើង​ដំបូង​នៅ​កាលពី​ឆ្នាំ ២០០៦ ដោយ​មាន​ការ​ផ្ដួចផ្ដើម​គំនិត​របស់​អ្នក​ស្នេហា​វិស័យ​សិល្បៈ​មួយ​ចំនួន ក្នុង​គោលបំណង អភិរក្ស អភិវឌ្ឍន៍ លើក​ស្ទួយ​វិស័យ​សិល្បៈ​ជាតិ និង​ជួយ​ដោះស្រាយ​រាល់​បញ្ហា​របស់​អ្នក​សិល្បៈ ជាពិសេស​ជួយ​ដល់​អ្នក​សិល្បៈ​ចាស់ជរា ពិការ​បាត់បង់​សមត្ថភាព និង​បាត់បង់​ជីវិត និង​រួម​ចំណែក​ជួយ​ដល់​សង្គម​ជាតិ​ជា​ដើម។

មួយ​រយៈ​កន្លង​មក​នេះ សមាគម​សិល្បករ​ខ្មែរ​ក៏​បាន​ដើរ​តួនាទី​ដ៏​សំខាន់​មួយ​ជា​សេនាធិការ​ឱ្យ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ក្នុង​ការ​ចូលរួម​បង្កើត​សកម្មភាព​សិល្បៈ​នានា ដើម្បី​ការ​លើក​ស្ទួយ​វប្បធម៌​ជាតិ ក៏​ដូចជា​ការ​ជួយ​សម្រួល​កិច្ចការ​លំបាក​ផ្សេង​ៗ​មួយ​ចំនួន​របស់​សិល្បករ សិល្ប​ការិនី​ដែល​ជួប​បញ្ហា​ដូច​អ្វី​ដែល​ជា​គោលការណ៍​របស់​សមាគម​ផង​ដែរ។

គណៈកម្មការ​ដឹកនាំ​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​កំពុង​ដំណើរការ​រៀបចំ​ការ​បោះឆ្នោត​ជា​ផ្លូវការ​ជ្រើស​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អាណត្តិ​ថ្មី​នៅ​ថ្ងៃ​ទី២ ខែ​ឧសភា ឆ្នាំ ២០២៤ ឆាប់​ៗនេះ។ ដោយឡែក​ដោយ​យោង​តាម​សេចក្ដី​ជូន​ដំណឹង​របស់​សមាគម​កន្លង​មក​បញ្ជាក់​ថា ការ​ដាក់​ពាក្យ និង​ទទួល​ពាក្យ​ឈរ​ឈ្មោះ​បោះឆ្នោត​ត្រូវ​បាន​គណៈកម្មការ​កំណត់​យក​ពី​ថ្ងៃ​ទី ៤ ដល់​ថ្ងៃ​ទី១៩ ខែ​មេសា ឆ្នាំ ២០២៤។ ទោះបីជា​យ៉ាងណា​រហូត​មក​ដល់​ពេល​នេះ ក្រៅ​ពី​លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន នៅ​មិន​ទាន់​មាន​បេក្ខភាព​ដទៃ​ទៀត​ដាក់​ពាក្យ​ឈរ​ឈ្មោះ​នៅ​ឡើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន