សមាជិក Le Sserafim ឆ្លើយតបផាំងផាំង ក្រោយរងការរិះគន់ខ្លាំងថាច្រៀងផ្ទាល់មិនកើតនៅ Coachella

Sakura សមាជិកក្រុមចម្រៀងនារី Le Sserafim បានចេញសារបកស្រាយពាក់ព័ន្ធការសម្តែងនៅកម្មវិធី Coachella ជាលើកដំបូងរបស់ក្រុមខ្លួនដែលបានធ្វើឡើងកាលពីចុងសប្តាហ៍ បន្ទាប់ពីមានការរិះគន់ដូចទឹកបាក់ទំនប់ ថាពួកនាងច្រៀងផ្ទាល់មិនបានល្អ។

ក្រុម Le Sserafim បានបង្ហាញខ្លួនជាលើកដំបូងក្នុងមហោស្រពតន្ត្រី Coachella ជាមួយនឹងការសម្តែងរយៈពេល ៤០ នាទីកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ដោយបានសម្តែងសរុបចំនួន ១០ បទ រួមមានទាំងបទ “Smart” , “Antifragile” , “Fearless”, “Unforgiven” ព្រមទាំងបទដែលមិនទាន់ចេញលក់ផ្លូវការមានចំណងជើងថា “1-800-hot-n-fun” ។

ទន្ទឹមនឹងការសរសើរនិងអបអរសាទរ ក៏មានការរិះគន់យ៉ាងច្រើនលើអនឡាញពាក់ព័ន្ធបញ្ហាច្រៀងផ្ទាល់របស់ពួកគេក្នុងកម្មវិធីនេះដែលជាមហោស្រពតន្ត្រីដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក។ អ្នកលេងអ៊ិនធឺណិតខ្លះថែមទាំងបានប្រៀបធៀបការសម្ដែងរបស់ពួកគេថានៅចាញ់ក្រុមខេប៉ុបមុនៗដែលឡើងសម្ដែងកម្មវិធីនេះដូចជាក្រុម BLACKPINK ជាដើម។

ឆ្លើយតបការរិះគន់ សមាជិក Sakura បានបង្ហោះសារវែងអន្លាយជាភាសាជប៉ុនទៅកាន់វេទិកាសហគមន៍អ្នកគាំទ្រ Weverse ដោយមានអត្ថន័យទាំងស្រុងថា៖ “តើ​ការសម្ដែងលើ​ឆាក ​មាន​ន័យ​យ៉ាង​ណាឱ្យប្រាកដ? ជាការ​បង្ហាញ​រូប​ភាព​ស្រស់​ស្អាត​គ្មាន​កំហុស? ដើម្បី​ផ្តល់​ភាព​រីករាយ​ដល់​ទស្សនិកជន? ឬ ត្រូវតែជា​ការ​សម្តែង​ដោយ​គ្មាន​កំហុស គ្មានការភ្លាត់ភ្លាំងសូម្បី​មួយ​ម៉ាត់?”

“ជាការពិត ចម្លើយអាចប្រែប្រួលអាស្រ័យលើបុគ្គល។ ប៉ុន្តែ​សម្រាប់​ខ្ញុំ ខ្ញុំ​ចង់​បង្កើត​ការ​សម្តែង​មួយ​ដែល​មិន​ថា​ទស្សនិកជន​ស្គាល់​យើង ឬ​បទ​ចម្រៀង​របស់​យើងឬអត់នោះ​ទេ ក៏ពួកគេ​អាច​គិត​ថា ‘នេះ​ជា​ការ​សប្បាយ។ វា​ជា​ថ្ងៃ​ដ៏​អស្ចារ្យ​មួយ​ដែល​មិន​អាច​បំភ្លេច​បាន។​ ហើយ​ខ្ញុំ​ជឿ​ថា​ខ្ញុំអាចធ្វើបានដូចអ្វីដែលខ្ញុំបាន​ប្ដេជ្ញា​ចិត្តរួច​ហើយ ហើយ​យើង​អាច​សម្តែង​បាន​ល្អ​បំផុត​។”

យ៉ាងណាមិញ Sakura ក៏បានយល់ស្របថា ការសម្តែងនេះប្រហែលជាមិនត្រូវភ្នែកមនុស្សមួយចំនួននោះទេ ប៉ុន្តែនាងនៅតែការពារសមាជិកក្រុម និងបានរំលឹកឡើងវិញនូវភាពជឿជាក់របស់នាងលើខ្លួនឯង និងការតាំងចិត្តដែលនាងមាន ដោយលើកឡើងថា៖ “គ្មាននរណាម្នាក់ល្អឥតខ្ចោះនោះទេ ប៉ុន្តែការសម្តែងជាក្រុមរបស់យើងថ្ងៃនោះគឺការសម្ដែងល្អបំផុតរបស់ពួកយើងហើយ។ ពេលកំពុងដើរនៅ Coachella Plaza មានអ្នកគាំទ្របានប្រាប់ពួកយើងថាការសម្តែងដែលយើងបានធ្វើកាលពីយប់មិញគឺល្អបំផុត។ គ្រាន់​តែ​ឮ​ពាក្យនេះ ខ្ញុំ​រំជួល​ចិត្ត​​យ៉ាង​ខ្លាំង។ មិន​ថា​អ្នក​ណា​គិត​យ៉ាង​ណា​ ប៉ុន្តែខ្ញុំ​នឹង​ជឿ​លើ​អារម្មណ៍​របស់​ខ្ញុំ។ ខ្ញុំនឹងមិនក្បត់ខ្លួនឯង ហើយខ្ញុំនឹងបន្តជឿជាក់លើខ្លួនឯង។”

គួរបញ្ជាក់ថា នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​ Le Sserafim ​ត្រូវ​បាន​គេ​រិះគន់​ចំពោះ​ការច្រៀង​របស់ពួកគេ។ សមាជិកក្រុមនេះត្រូវបានគេរាយការណ៍ថាចាក់ឌីសច្រៀង (Lip-sync) ក្នុងពេលសម្ដែងការប្រគំតន្ត្រីទេសចរណ៍ពិភពលោកលើកដំបូងរបស់ពួកគេកាលពីឆ្នាំមុន ហើយថ្មីៗនេះក៏ត្រូវបានគេរិះគន់បន្ទាប់ពីការសម្តែងផ្ទាល់បទ “Easy” មិនបានល្អ នៅឯកម្មវិធីតន្ត្រីកូរ៉េ។

យ៉ាងណាក៏ដោយ Le Sserafim គ្រោងនឹងរៀបចំការសម្តែងមួយទៀតនៅក្នុងមហោស្រពតន្ត្រី Coachella នេះនៅថ្ងៃទី ២០ ខែមេសា ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន