ចម្លែកមែន! តារាប្រុសស្រីចិនប៉ុន្មានដួងនេះបែរជាបដិសេធមិនសម្ដែងរឿងណាមានឈុតថើប

ពិតណាស់ការថតរឿងនីមួយៗ តួសម្ដែងស្រីប្រុសភាគច្រើនចៀសមិនផុតឡើយពីការប៉ះពាល់គ្នា និងមានឈុតសិ្នទ្ធស្នាលជាពិសេសគឺមានវគ្គថើបគ្នាតែម្ដង​។ ប៉ុន្ដែបើក្រឡេកមកមើលរឿងភាគចិនវិញ ឈុតឆាកថើបភាគច្រើនមិនសូវជាថតមែនទែនឡើយដោយចូលចិត្តថតប្លង់មើលពីចំហៀងឱ្យដូចថើប ខណៈតារាសម្ដែងចិនមួយចំនួនធំក៏បដិសេធមិនសម្ដែងរឿងណាដែលមានឈុតឆាកថើបឡើយដែលវាពិតជារឿងគួរឱ្យភ្ញាក់ផ្អើលមួយដែរ។

បើយោងតាមបណ្ដាញសារព័ត៌មាន Sina បានឱ្យដឹងថា​ សម្រាប់តារាប្រុសល្បី Ren JiaLun គឺត្រូវបានគេកត់សម្គាល់ឃើញថា ប្លង់ថើបរបស់លោកទាំងអស់សុទ្ធតែប្រើល្បិចក្នុងការថតដោយពីចំហៀងមិនឱ្យឃើញចំទេ និងមានរឿងខ្លះទៀតប្រើបច្ចេកវិទ្យា CGI មកជំនួយកាត់តរូបសត្វថើបជំនួសវិញ។

តាមប្រភពព័ត៌មានដដែលបានឱ្យដឹងថា មូលហេតុមកពីលោករៀបការរួចហើយមិនចង់ឈុតស្និទ្ធស្នាលច្រើនសូម្បីតែក្នុងកុងត្រាថតរឿងរបស់លោក ក៏បានបញ្ជាក់ច្បាស់ៗថាមិនសម្ដែងឈុតថើបនោះទេ។ បើក្នុងករណីមាន ក៏ត្រូវមានតួថើបជំនួសដែរ។

សម្រាប់តារាស្រីល្បី Liu Tao វិញ ក៏បដិសេធដូចគ្នាមិនសម្ដែងឈុតថើប ឬឈុតឆាកស្នេហាជ្រាលជ្រៅពេកទេ ដោយសារតែនាងជាមនុស្សមិនចូលចិត្តការប៉ះពាល់ច្រើនអ៊ីចឹងនាងមិនចង់សម្ដែងស្និទ្ធពេកជាមួយដៃគូសម្ដែងឡើយ។ រីឯតារាស្រី Hannah Quinlivan ដែលត្រូវជាភរិយារបស់តារាចម្រៀងប្រុស Jay Chou ក៏ដូចគ្នាបដិសេធមិនសម្ដែងក្នុងរឿង ឬបទចម្រៀងណាមានឈុតស្និទ្ធស្នាលពេកទេ ព្រោះស្វាមីរបស់នាងប្រច័ណ្ឌខ្លាំង។ លក្ខខ័ណ្ឌក្នុងការសម្ដែងគឺមិនឱ្យថើប មិនឱ្យអោប មិនឱ្យកាន់ដៃជាដើម ដែលធ្វើឱ្យការងារថតរឿងស្រ្ដេសខ្លាំងមែនទែននៅពេលដែល Hannah Quinlivan ថតរឿងម្ដងៗ។

ស្របពេលជាមួយគ្នានេះមិនមែនតែតារាសម្ដែង ៣ រូបនេះប៉ុណ្ណោះទេ ដែលខ្លាចរអាក្នុងការសម្ដែងឈុតស្នេហាស្និទ្ធស្នាលគ្នាខ្លាំង ឬថើបឡើយ ពោលតារាល្បីៗស្រករក្រោយជាច្រើនក៏មានគំនិតដូចគ្នា។ មូលហេតុនោះគឺខ្លាចប៉ះពាល់ដល់អារម្មណ៍របស់អ្នកគាំទ្រ ឬត្រូវគេរិះគន់ជាដើម។ ដោយសារតែបច្ចុប្បន្នអ្នកគាំទ្ររបស់តារាចិនភាគច្រើនគឺមានទម្លាប់ហួងហែងខ្លាំងជាមួយអាយដលរបស់ខ្លួន ដូច្នេះមិនចង់ឱ្យមានឈុតស្នេហា ឬថើបគ្នាច្រើនទេ។ ក្នុងករណីពួកគេមិនពេញចិត្តអាចនឹងនាំគ្នាឈប់គាំទ្រក៏មាន។

លើសពីនេះ ប្រសិនបើសម្ដែងសិ្នទ្ធជ្រុលពេកអាចនឹងមានពាក្យចចាមអារ៉ាមថាមានស្នេហានឹងគ្នាបណ្ដាលឱ្យខូចកេរ្ដិ៍ឈ្មោះទៀតផង។ ​បែបនេះហើយទើប បច្ចុប្បន្នឈុតឆាកស្នេហា ឬឈុតថើបខ្លាំងពេកមិនសូវឃើញមានក្នុងរឿងភាគចិនទេ ជាពិសេសបើតារាល្បីៗលំដាប់ A ទៀតកាន់តែកម្រនឹងឃើញតែម្ដង ព្រោះតារាភាគច្រើនបដិសេធមិនចូលសម្ដែងទេ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ