ថ្មីៗនេះតារាសម្ដែងសម្ដែងស្រីហុងកុង Mandy Wong បានបង្ហោះសារប្រាប់ទៅកាន់ពិភពលោកថា នាងបានសម្រេចចិត្តបញ្ចប់ភាពនៅលីវជាមួយមិត្តប្រុស Anthony Chim ដែលជានាយកប្រតិបត្តិហាងគ្រឿងអលង្ការមួយក្រោយទាក់ទងប្រមាណជាមួយទសវត្សរ៍មកហើយ។

នៅក្នុងរូបថតអាពាហ៍ពិពាហ៍នោះគេឃើញតារាស្រីវ័យ ៤០ ឆ្នាំបានបង្ហាញទឹកមុខពោរពេញដោយសុភមង្គល ប៉ុន្តែឃើញមុខកូនកម្លោះតែមួយចំហៀងមុខប៉ុណ្ណោះ។ អមជាមួយរូបថតថ្ងៃមង្គលនេះ Mandy Wong ក៏បានភ្ជាប់សំណេរខ្លីតែមានន័យមួយថា នាងតែងតែជឿថាខ្លួនឯងជានារីដែលមានសំណាងខ្លាំងណាស់។ នៅជុំវិញខ្លួននាងសុទ្ធតែជាមនុស្សល្អ និងស្រឡាញ់នាង។ នាងបានធំធាត់ឡើងក្នុងបរិយាកាសដែលពោរពេញដោយក្ដីស្រឡាញ់។ ដូច្នេះនាងអរគុណដល់អ្នកទាំងអស់ ហើយចុងក្រោយពួកយើងបានរៀបការហើយ។



ឆ្លើយតបទៅនឹងចំណងស្នេហាអ្នកទាំងពីរ តួឯកស្រីក្នុងរឿង «តាក់ស៊ីចាប់ខ្មោច» បានបញ្ជាក់ថាស្វាមីរបស់នាងមិនមែនជាមនុស្សនៅក្នុងឧស្សាហកម្មកម្សាន្តនោះទេ ដូច្នេះហើយពួកគេតែងតែរក្សាទំនាក់ទំនងជាលក្ខណៈផ្ទាល់ខ្លួន។ នាងក៏សុំការយោគយល់ពីអ្នកគ្រប់គ្នាផងដែរ។
សម្រាប់ផែនការអាពាហ៍ពិពាហ៍ និងទីកន្លែងអ្នកទាំងពីរបានរៀបចំជាមួយគ្នា ហើយពួកគេក៏រីករាយនឹងអ្វីដែលសាមញ្ញៗបែបនេះដែរ។ បន្ទាប់ពីត្រឡប់មកដល់ហុងកុងវិញ ស្វាមីភរិយាថ្មីមួយគូនេះក៏បានរៀបចំកម្មវិធីជាមួយក្រុមគ្រួសាររួចរាល់ហើយ។ ជាការពិតពួកគេត្រូវរៀបការក្នុងឆ្នាំ ២០២០ ប៉ុន្តែដោយសារតែមេរោគកូវីដ-១៩ ចូលមក រាត ត្បាត ទើបពន្យារពេលមកដល់ឆ្នាំ ២០២៣។
ក្នុងនោះមិត្តល្អរបស់កូនក្រមុំ Elaine Yiu ក៏បានបង្ហាញក្ដីរំភើប និងអបអរសាទរទៅកាន់មិត្តភក្ដិជាទីស្រឡាញ់ដែរ។ មិនត្រឹមប៉ុណ្ណេះ ក៏មានមិត្តរួមអាជីពជាច្រើនដូចជា Linda Chung, Myolie Wu និង Nancy Wu ជាដើមបានចូលទៅជូនពរគូស្នេហ៍មួយគូនេះមិនតិចនោះដែរ៕





























Account
Security
Favourite Content