អរគុណជាង ៩០ឆ្នាំមកនេះ! ប្រលានយន្តហោះចាស់ខេត្តសៀមរាប ប្រកាសថ្ងៃលាអ្នកគ្រប់គ្នាជារៀងរហូត

អាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់ នឹងបិទជាស្ថាពរនៅម៉ោង ០០នាទីយប់ ថ្ងៃទី១៦ ខែតុលា។ នេះបើតាមមន្ត្រីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិល។

តាមប្រភពពីមន្ទីរទេសចរណ៍ខេត្តសៀមរាបឱ្យដឹងថា អាកាសយានដ្ឋានអន្ដរជាតិសៀមរាប ដែលស្ថិតនៅក្បែរប្រាសាទអង្គរវត្ដ នឹងត្រូវបញ្ចប់ការចុះចតជាស្ថាពរនៅវេលាម៉ោង ០០យប់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ ខណៈដែលអាកាសយានដ្ឋានអន្ដរជាតិសៀមរាប-អង្គរថ្មី ក៏នឹងត្រូវបានចាប់ផ្ដើមបើកជើងហោះជាផ្លូវការនៅថ្ងៃតែមួយតែម្ដង។

ឯកឧត្ដម ប៊ុន រដ្ឋា នាយកអាកាសយានដ្ឋានអន្ដរជាតិសៀមរាប និងជាទីប្រឹក្សារដ្ឋលេខាធិការដ្ឋានអាសចរណ៍ស៊ីវិល បានឱ្យដឹងថា ក្នុងរយៈពេលប្រមាណ ៣ឆ្នាំកន្លងមកនេះ អាកាសយានដ្ឋានអន្ដរជាតិសៀមរាប-អង្គរ ត្រូវបានសាងសង់រួចជាស្ថាពរ ហើយត្រូវបានបើការហោះហើរសាកល្បងទទួលបានជោគជ័យផងដែរ។ ក្នុងនោះបុគ្គលិកចំនួន ៥០០នាក់មកជាច្រើនស្ថាប័ន នឹងត្រូវទៅបំរើនៅអាកាសយានដ្ឋានថ្មី ខណៈបច្ចុប្បន្ននេះ មានបុគ្គលិកប្រមាណ៦០ទៅ៧០ភាគរយ បានទៅបំពេញការងារដែលស្ថិតនៅស្រុកសូទ្រនិគម មានចំងាយយជាង ៤០គីឡូម៉ែត្រពីទីតាំងចាស់។

ឯកឧត្ដមបានបញ្ជាក់ថា អាកាសយានដ្ឋានអន្ដរជាតិសៀមរាប ស្ថិតនៅក្រុងសៀមរាប បានចាប់បើកដំណើរការដំបូងក្នុងឆ្នាំ១៩៣២ ក្នុងសម័យអណានិគមបារំាង និងបានកែលម្អស្ថានភាពសំណង់ក្នុងសម័យសង្គមរាស្ត្រនិយមឆ្នាំ១៩៥៥ ហើយនៅឆ្នាំ១៩៧០ អាកាសយានដ្ឋានបានបិទទ្វារដោយសារសង្គមស៊ីវិលនៅកម្ពុជា ហើយបើកដំណើរការទ្បើងវិញម្តងទៀតក្នុងឆ្នាំ២០០៦។

អាកាសយានដ្ឋានអន្ដរជាតិសៀមរាបចាស់ មានទីតាំងតូច និងជិតប្រាសាទអង្គរវត្ដ ដែលមិនអាចចុះចតយន្ដហោះធំៗបាន នឹងបិទការហោះហើរជាផ្លូវការចាប់ពីម៉ោង០០នាទីយប់ថ្ងៃទី១៦ ខែតុលខាងមុខនេះ ខណៈអាកាសយានដ្ឋានអន្ដរជាតិសៀមរាប-អង្គរថ្មី ជាសមិទ្ធិផលដ៍ធំបំផុតមិនធ្លាប់មាននៅកម្បុជា។

សូមបញ្ជាក់ជូនថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី បានវិនិយោគទឹកប្រាក់ចំនួន ១.១០០លានដុល្លារអាមេរិក ដោយមានចំណតសម្រាប់ចតអាកាសយានចំនួន៣៨ ចំណតមានសមត្ថភាពទទួលអ្នកដំណើរតាមផ្លូវអាកាសបាន ៧លាននាក់ ក្នុងឆ្នាំ២០២៤ និង១២លាននាក់ ក្នុងឆ្នាំ២០៤០ខាងមុខ ហើយមានសមត្ថភាពផ្ទុកទំនិញតាមផ្លូវអាកាសបាន ចំនួន១០.០០០តោន ក្នុងឆ្នាំ២០២៤ និង ២៦.០០០តោន ក្នុងឆ្នាំ២០៤០ខាងមុខ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *