Nancy Wu ប្រកាសចាកចេញពី TVB ក្រោយរួមរស់អស់រយៈពេល ២០ ជាងឆ្នាំ

នៅថ្ងៃទី៤ ខែកុម្ភៈ នេះ តារាសម្តែងស្រី Nancy Wu បានប្រកាសនៅលើគណនី Instagram ផ្ទាល់ខ្លួនថា នាងបានចាកចេញពីស្ថានីយទូរទស្សន៍ TVB ដើម្បីចាប់ផ្ដើមអ្វីថ្មីៗ ក្រោយជ្រកក្រោមទ្រនំនេះអស់ពេល ២០ ជាងឆ្នាំ។

តារាស្រីវ័យ ៤៤ ឆ្នាំបានរៀបរាប់ថា៖ “ឆ្នាំ ២០២៦ ជាការចាប់ផ្តើមថ្មី។ ខ្ញុំបានសម្រេចចិត្តដើរចេញពី Comfort Zone របស់ខ្លួន ដើម្បីទៅស្វែងយល់ពីពិភពលោកខាងក្រៅ។ សូមអរគុណដល់ TVB និង Shaw Brothers សម្រាប់ការគាំទ្រជាច្រើនឆ្នាំកន្លងមកនេះ។ សូមជូនពរឱ្យអ្នកគ្រប់គ្នាមានសុខភាពល្អ និងមានសេចក្តីសុខ”។

សារព័ត៌មាន The Standard បានឱ្យដឹងថា Nancy Wu បានចាប់ផ្តើមអាជីពរបស់នាងនៅក្នុងឆ្នាំ ១៩៩៩ ដោយបានជាប់ចំណាត់ថ្នាក់លេខ ៤ ក្នុងកម្មវិធីប្រឡងចម្រៀង International Chinese New Talent Singing Championship របស់ TVB។

បន្ទាប់មក នាងបានឈ្នះការប្រកួត CoverGirl លើកទី ៣ និងបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលសិល្បករជំនាន់ទី ១៨។ តារាហុងកុងរូបនេះ ចាប់ផ្តើមទទួលបានប្រជាប្រិយភាពតាមរយៈការសម្ដែងក្នុងរឿង Triumph in the Skies (២០០៣) និងរឿង Twin of Brothers (២០០៤)។

Nancy Wu បានឈានដល់ចំណុចកំពូលនៃអាជីពក្នុងឆ្នាំ ២០១៥ តាមរយៈការឈ្នះពានរង្វាន់តារាសម្តែងស្រីឆ្នើមជាលើកដំបូងរបស់ TVB តាមរយៈស្នាដៃរឿង Ghost of Relativity និងគ្រងតំណែងដដែលម្ដងទៀត ក្នុងឆ្នាំ ២០១៦ សម្រាប់ការសម្តែងក្នុងរឿង A Fist Within Four Walls ។

ក្រោយឆ្នាំ ២០២០ Nancy Wu បានប្តូរពីការចុះកិច្ចសន្យាផ្ដាច់មុខ មកជាកិច្ចសន្យាតាមគម្រោងភាពយន្តវិញ ដោយតារាស្រីបានបន្តបង្ហាញវត្តមានក្នុងរឿងភាគល្បីៗ ដូចជា Big White Duel II និង Narcotics Heroes។ ទន្ទឹមគ្នានេះ នាងបានបែរមកផ្ដោតលើការងារចម្រៀងជាងមុន ដោយមានរៀបចំកម្មវិធីប្រគំតន្ត្រីទោលលើកដំបូង នៅក្នុងឆ្នាំ ២០១៩។

គួរឱ្យដឹងផងដែរថា កាលពីខែតុលា ឆ្នាំ ២០២៥ កន្លងទៅ តួឯកស្រីរូបខាងលើ បានសម្រេចចូលរោងអាពាហ៍ពិពាហ៍ជាមួយនឹងលោកវេជ្ជបណ្ឌិតវះកាត់ Akin Chan លើទឹកដីប្រទេសនូវែលហ្សេឡង់ ជាការចាប់ផ្ដើមជីវិតជាប្ដីប្រពន្ធ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ



Leave a Reply

Your email address will not be published.Required fields are marked *