អបអរ! ក្រុមរាំ Wall breaker crew របស់កូនខ្មែរ នឹងទៅចូលរួមប្រកួតរាំនៅប្រទេសហ្វីលីពីន

ក្រុម Wall breaker crew ដែល​ធ្លាប់​បាន​សហការ​ជាមួយ​តារា​ល្បី​ៗ​នៅ​ផលិតកម្ម​បារមី និង​តារា​ប្រុស​ស្រី​ដទៃ​ទៀត បាន​ដាក់​ពាក្យ​ចូលរួម​ប្រកួត​កម្មវិធី​ប្រឡង​រាំ​ដ៏​ល្បី​មួយ រៀបចំ​ឡើង​នៅ​ហ្វីលីពីន ដោយ WBC បាន​ជាប់​ក្នុង​វគ្គ Online audition នៅ​កម្មវិធី​ប្រឡង​រាំ Body Rock Asia ហើយ។ បើ​តាម​សម្ដី ឆាយ ដែល​​ជា​ប្រធាន​ក្រុម WBC បាន​ប្រាប់​មក​កាន់ AMS Infotainment។

ប្រធាន​ក្រុម WBC បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថាក្រុម​លោកមាន​សមាជិក ១១ នាក់ ហើយ​ការ​ចូលរួម​ប្រកួតនៅហ្វីលីពីន គឺ​បែប​ប្រកួត​រាំ​ហ៊ីបហប ហើយ​ដំណាក់​ដំបូង ត្រូវ​ឆ្លង​កាត់​វគ្គ​ជម្រុះ នៅ​តាម Online សិន​ដោយ​ក្នុង​នោះ​មាន​ក្រុម​ជម្រុះ ៧០ ជាង​ក្រុម។

ឆាយ បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ​We Best Crew បាន​ដាក់​ពាក្យ​តា​អនឡាញ Body Rock Asia នៅ​ដើម​ខែ​មករា កន្លង​ទៅ។ មូលហេតុ​ដែល​ចង់​ចូលរួម​ព្រោះ Wall breaker crew ចង់​បង្ហាញ​ទេពកោសល្យ​កូន​ខ្មែរ ទៅ​កាន់​លើ​ឆាក​អន្តរជាតិ ហើយ​វា​ជា​លើក​ដំបូង​បាន​ចូលរួម​នៅ​ការ​ប្រកួត​ដ៏​ធំ​មួយ​នេះ និង​ជា​តំណាង​ក្រុម​រាំ​របស់​ប្រទេស​កម្ពុជា ព្រម​ទាំង​ជា​ការ​លើកស្ទួយ​វិស័យ​រាំ​នៅ​កម្ពុជា​ដូច​គ្នា។

ក្រោយ​ជាប់​វគ្គ Online audition រួចហើយ Wall breaker crewនឹង​បាន​ឡើង​ទៅ​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ថ្ងៃ ១១ ខែ​មេសា ឆ្នាំ ២០២៦ នៅ​ប្រទេស​ហ្វីលីពីន។ បើ​ទោះ​ជា​មិន​អាច​លម្អិត​បាន​ខ្លាំង តែ WBC បញ្ជាក់​ច្បាស់​ៗ​ថា ពួក​គេ​បាន​ខិតខំ​ហ្វឹកហាត់​ជា​ខ្លាំង និង​រៀបចំ concept សម្រាប់​ការ​សម្ដែង ឲ្យ​មើល​ទៅ​អស្ចារ្យ សម្រាប់​ការ​ប្រកួត​មួយ​នេះ។

សម្រាប់​ក្ដី​រំពឹង មិន​ទាន់​ហ៊ាន​និយាយ​ថា​ច្រើន​ឡើយ ប៉ុន្តែ​នៅ​ក្នុង​គំនិត​របស់​ពួក​គេ ពិតជា​ចង់​ឈ្នះ​នៅ​ក្នុង​កម្មវិធី​មួយ​នេះ ហើយ​ធ្វើ​យ៉ាង​ណា​បញ្ចេញ​ឲ្យ​អស់​ពី​សមត្ថភាព តាម​គម្រោង​បាន​គិត ហ្វឹកហាត់ និង​រៀបចំ​កន្លង​មក។ ប្រសិនបើឈ្នះ​ការ​ប្រកួត Wall breaker crew មិន​ត្រឹម​ទទួល​ប្រាក់​រង្វាន់ តែ​ក៏​អាច​បង្ហាញ​ទៅ​ដល់​ប្រទេស​ជិត​ខាង និង​នៅ​តំបន់​អាស៊ី​ថា នៅ​ប្រទេស​កម្ពុជា​ក៏​មាន​អ្នក​រាំ​ជាច្រើន​ដែល​មាន​ឥទ្ធិពល និង​ពូកែ ថែម​ទាំង​មាន​ឈ្មោះ​ជា​ក្រុម​រាំ​អន្តរជាតិ ព្រម​ទាំង​មាន​ឱកាស​ទៅ​ប្រកួត​នៅ​ឯ​អាមេរិក ក្នុង​កម្មវិធី Body Rock Dance competition។

មុន​ឈាន​ជើង​ឡើង​ទៅ​ឆាក​អន្តរជាតិ​នៅ​ហ្វីលីពីន​នា​ពេល​ខាង​មុខ WBC ធ្លាប់​ចូល​រួម​ប្រកួត៖

  • ជាប់​ទៅ​វគ្គ​ផ្ដាត់ព្រ័ត្រ Cambodia Got talent 2023
  • ជយលាភី​លេខ ១ ROMBAK BATTLE 2025
  • ជាប់​ដល់​វគ្គ​ផ្ដាត់ព្រ័ត្រ UDO Asia Pacific 2025 នៅ​ប្រទេស​ថៃ

ងាក​ទៅ​មើល​ពី​ការ​ប្រកួត Body Rock Asia គឺ​ការ​ប្រកួត​ដ៏​ធំ​មួយ​ធ្វើឡើង​នៅ​ក្នុង​មហោស្រព UP Theater Diliman ឆាក​ធំ ខុស​ប្លែក​ខ្លាំង​ទៅ​នឹង​ការ​ប្រកួត​ផ្សេង​ៗ ដែល​ទាមទារ​ឲ្យ WBC មាន​កម្រិត​ប្រកួតប្រជែង​ខ្ពស់ ភាព​ច្នៃ​ប្រតិដ្ឋ និង​សហការ​ជា​ក្រុម​ឲ្យ​កាន់តែ​ល្អ។ កម្រិត​ក្រុម​នីមួយ​ៗ​ដែល​ចូលរួម​ប្រកួតប្រជែង គឺ​ជា​ក្រុម​មាន​សមត្ថភាព​ខ្លាំង​ៗ។

តាង​នាម​ជា​ប្រធាន​ក្រុម ឆាយ សង្ឃឹម​ថា​មហាជន​ក្នុង​ស្រុក​នឹង​ជួយ​គាំទ្ រWall breaker crew នៅ​ក្នុង​ដំណើរ​ការ​ប្រកួត​ដ៏​ធំ​មួយ​នេះ។ Wall breaker crew ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់​ពី​សមត្ថភាព ហើយ លោក​ក៏​បាន​ អរគុណ​ដែល​ក្រុម​ទាំង​មូល​ប្រឹងប្រែង​អស់ពី​សមត្ថភាព ទាំងកាយ ទាំងចិត្ត ធ្វើ​ដំណើរ​លើ​វិថី​មួយ​នេះ​ជាមួយគ្នា។

គួរ​បញ្ជាក់​ថា WBC បង្កើត​នៅ​ឆ្នាំ ២០២៣ ដំបូង​មាន​សមាជិក ៦នាក់បុរស បន្ទាប់​មក​អភិវឌ្ឍ​រហូត​ដល់​សមាជិក ១១ នាក់ មាន បុរស ៦នាក់ និង​នារី ៥ នាក់។ កន្លង​មក WBC ធ្លាប់​បាន​សហការ​ បង្កើត​ក្បាច់​រាំ​ឲ្យ​តារា​ស្រុក​ច្រើន​ដូចជា វណ្ណដា, នរិទ្ធ, G-Mengz, ម៉ម ពេជ្ជរិទ្ធ, រ៉េត ស៊ូហ្សាណា, វណ្ណថាន, Kmeng Khmer, La cima, ទេព ពិសិដ្ឋ និង​កំពូល​តារា​ចម្រៀង ខេមរៈ សិរីមន្ត។ ដោយ​ក្បាច់​រាំ​ដែល​ផ្ទុះ និង​មាន​អ្នក​ស្គាល់​ច្រើន គឺ​បទ “១ណា​” Remix របស់​តារា​ប្រុស នរិទ្ធ, “Baby Mama” ពី វណ្ណដា និង “បាញ់​ស្នេហ៍” របស់ ខេមរៈ សិរីមន្ត ព្រម​ទាំង​បទ​ដទៃ​​ច្រើន​ទៀត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *