ល្ខោនដែល Kim Seon-ho សម្ដែង លក់សំបុត្រដាច់អស់គ្មានសល់ ទោះរងការចោទប្រកាន់ថាគេចពន្ធ

ដ្បិតកំពុងតែរងការចោទប្រកាន់ពីបទគេចពន្ធក៏ពិតមែន តែ Kim Seon-ho បានបង្ហាញពីឥទ្ធិពលក្នុងអាជីពការងារ ដោយមានគ្រឹះអ្នកគាំទ្ររឹងមាំ បញ្ជាទិញសំបុត្រចូលទស្សនាការសម្តែងល្ខោនរបស់លោកអស់គ្មានសល់។

យោងតាមការចុចផ្សាយរបស់សារព័ត៌មាន The Korea Times នៅថ្ងៃទី៥ ខែកម្ភៈ នេះ សំបុត្រចូលទស្សនាល្ខោនរឿង Interval ដែលមាន Kim Seon-ho ជាតួសម្ដែង បានលក់ចេញអស់នៅលើគេហទំព័រកក់សំបុត្រធំៗ ជាមួយនឹងអ្នកទស្សនាប្រមាណ ៤៩០ នាក់ក្នុងមួយលើក មានសរុប ១៩ លើក ចាប់ពីថ្ងៃទី ១៣ ខែកុម្ភៈ ដល់ថ្ងៃទី ២២ ខែមីនា។

Interval គឺជាល្ខោន ដែលដកស្រង់ចេញពីស្នាដៃរបស់អ្នកនិពន្ធជនជាតិជប៉ុន Tomohiro Maekawa និយាយអំពីប្រធានបទនៃជីវិត សេចក្តីស្លាប់ និងការចងចាំ។ សាច់រឿងផ្ដោតលើតួអង្គ ២ រូបដែលបានជួបគ្នាក្នុងលំហដ៏អាថ៌កំបាំងមួយ ដោយគ្មានការចងចាំពីអតីតកាល ហើយពួកគេត្រូវស្វែងយល់ពីកម្មផល និងការចាប់ជាតិជាថ្មី។ ក្នុងល្ខោននេះ តារាប្រុសវ័យ ៣៨ ឆ្នាំនឹងសម្ដែងជាតួអង្គម្នាក់ ឈ្មោះថា Dong-jae។​

ដោយហេតុថា ការសម្ដែងនេះបានកើតឡើងចំពេលដែល Kim Seon-ho ស្ថិតនៅក្នុងបញ្ហាចម្រូងចម្រាស តំណាងផលិតកម្ម Fantagio បានប្រាប់សារព័ត៌មាន Xports News ថា៖ “ការសម្តែងកំពុងត្រៀមបើកសម្ពោធតាមការគ្រោងទុក។ យើងនឹងផ្ដល់ដំណឹងបន្ថែម ប្រសិនបើមានការផ្លាស់ប្តូរណាមួយ”។

គួរឱ្យដឹងផងដែរថា នៅដើមខែកុម្ភៈនេះ តួឯកប្រុសខាងលើបានជាប់សង្ស័យថា បានបង្កើតទីភ្នាក់ងារបែប Single-artist agency ជាក្រុមហ៊ុនលក្ខណៈគ្រួសារដើម្បីលាក់បាំងប្រាក់ចំណូល និងគេចពន្ធតាំងតែពីឆ្នាំ ២០២៤។

យ៉ាងណា Fantagio ដែលជាទីភ្នាក់ងារបច្ចុប្បន្នរបស់ Kim Seon-ho បានពន្យល់ថា៖ “ក្រុមហ៊ុនដែលមានសិល្បករតែម្នាក់នេះ ត្រូវបានបង្កើតឡើងសម្រាប់ការផលិតកម្មវិធីមហោស្រពប៉ុណ្ណោះ មិនមែនសម្រាប់គោលបំណងគេចពន្ធនោះទេ”។

“ចាប់តាំងពីផ្លាស់មកកាន់ផលិតកម្មបច្ចុប្បន្នកាលពីមួយឆ្នាំមុន ក្រុមហ៊ុនដែលមានបញ្ហានោះលែងដំណើរការទៀតហើយ ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងដំណើរការរំលាយចោល» ក្រុមហ៊ុនបានឱ្យដឹងបន្ថែមដូច្នេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *