តុលាការប្រទេសសិង្ហបុរីបានកាត់ទោសលោក Johnson Wen បុរសដែលចូលទៅចាប់ Ariana Grande ក្នុងកម្មវិធីចាក់បញ្ចាំងភាពយន្តរឿង Wicked: For Good ឱ្យជាប់ពន្ធនាគាររយៈពេល ៩ថ្ងៃពីបទបង្កការរំខានក្នុងទីសាធារណៈ។

សារព័ត៌មាន BBC បានចុះផ្សាយថា នៅថ្ងៃទី១៧ ខែវិច្ឆិកានេះ តុលាការបានសម្រេចថា Johnson Wen ពិតជាមានកំហុសមែន ដោយលោកបានព្យាយាមឈ្លានពានចំនួន ២ដង ម្ដងគឺនៅពេលដែលលោកបានផ្លោះរបាំងការពារហើយចូលទៅជិត Ariana Grande និងម្ដងទៀតនៅពេលដែលសន្តិសុខបានចាប់ខ្លួនលោករួចទៅហើយ។ នៅចំពោះមុខតុលាការ ជនល្មើសជនជាតិអូស្រ្តាលីរូបនេះ បានសន្យាថានឹងមិនធ្វើសកម្មភាពមួយនេះម្ដងទៀតទេ។
ជាក់ស្ដែងហេតុការណ៍នឹកស្មានមិនដល់នេះ បានកើតឡើងនៅក្នុងថ្ងៃទី១៣ ខែវិច្ឆិកា កន្លងទៅ ដោយគ្រានោះ Cynthia Erivo ដៃគូសម្ដែងក្នុងរឿងតែមួយបានចូលមកការពារ Ariana Grande ភ្លាមៗ។ លុះមកដល់ថ្ងៃបន្ទាប់ ទើបប៉ូលិសបានចូលមកឃាត់ខ្លួនរបស់ Johnson Wen។
គួរឱ្យដឹងដូចគ្នាថា វាមិនមែនជាលោកដំបូងទេដែលលោកបានធ្វើសកម្មភាពបែបនេះ។ កន្លងមក លោកក៏បានធ្វើទង្វើស្រដៀងគ្នានៅពេលចូលរួមក្នុងកម្មវិធីប្រគំតន្ត្រីរបស់ Katy Perry, the Weeknd, the Chainsmokers និងតារាដទៃទៀតផងដែរ៕


























Account
Security
Favourite Content