កុយ អេនណា ប្រកាសគោលជំហរថ្កោលទោសទង្វើព្រៃផ្សៃរបស់ទាហានថៃ មកលើពលករខ្មែរទាំង ១៣ នាក់

បវរ​កញ្ញា​ដែល​មាន​ឈាម​ជ័រ​ជា​ខ្មែរ និង​ជា​ទូត​សុឆន្ទៈ​របស់​ក្រសួង​កិច្ចការ​នារី កុយ អេនណា បាន​ប្រកាស​ថ្កោល​ទោស​យ៉ាង​ដាច់​អហង្ការ​ ចំពោះ​ទង្វើ​​ព្រៃ​ផ្សៃ​របស់​ក្រុម​យោធា​អាវ​ខ្មៅ​ថៃ​មក​លើ​ពលករ​ខ្មែរ ១៣ នាក់ ដោយ​ក្នុង​នោះ​មាន​ពលករ​ជា​នារី​ម្នាក់​រង​ការ​រំលោភ​បំពាន​ពី​សំណាក់​ក្រុម​ទាហាន​ទាំង​នោះ។

ក្នុង​នាម​ជា​ទូត​សុឆន្ទៈ​នៃ​ក្រសួង​កិច្ចការ​នារី កុយ អេនណា មិន​អាច​ព្រងើយ​កន្តើយ​ចំពោះ​ហេតុការណ៍​ដែល​បាន​កើត​ឡើង​ចំពោះ​ពលករ​អន្តោ​ប្រវេសន៍​ខ្មែរ​ ដែល​រង​ការ​ធ្វើ​បាប​យ៉ាង​ព្រៃផ្សៃ​ និង​ឃោរឃៅ​ពី​សំណាក់​ទាហាន​ឈុត​ខ្មៅ​ថៃ​នោះ​ឡើយ។

បវរ​កញ្ញា​រូប​នេះ​បាន​ប្រើប្រាស់​សំឡេង​របស់​ខ្លួននៅលើបណ្ដាញសង្គម​ប្រកាស​ថ្កោល​ទោស​ចំពោះ​សកម្មភាព​ដ៏​សែន​ព្រៃផ្សៃ​​ដែល​ក្រុម​ទាហាន​ថៃ​បាន​ធ្វើ​មក​លើ​ពលករ​ខ្មែរ​ ដោយ​កាល​ពី​ថ្ងៃ​ទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២៥ ពលករ​អន្តោ​ប្រវេសន៍​ខ្មែរ​​ចំនួន ១៣ នាក់​ត្រូវ​ក្រុម​យោធា​អាវ​ខ្មៅ​ថៃ​ប្រើ​អំពើ​ហិង្សា វាយ​ដំ ទាត់​ធាក់ ជំរិត​ទារ​ប្រាក់ ព្រម​ជាមួយ​ការ​គំរាម​កំហែង​យក​ទ្រព្យ​សម្បត្តិ ក្នុង​ខណៈ​ដែលអ្នកទាំងអស់នោះធ្វើ​ដំណើរ​ចេញពីប្រទេសថៃមក​កាន់​ប្រទេស​កម្ពុជា ហើយ​ក្នុង​ចំណោម​នោះ​មាន​ពលករ​ជា​ស្ត្រី​ម្នាក់​ត្រូវ​បាន​​ក្រុម​យោធា​អាវ​ខ្មៅ ៧ នាក់​ប្រព្រឹត្តិ​នូវ​អំពើ​ថោកទាប​ និង​ស្មោកគ្រោក​ដោយ​បាន​ធ្វើ​សកម្មភាព​សេព​សន្ថវៈ (រំលោភ​បូក) មក​លើ​រូប​នាង​យ៉ាង​ព្រៃ​ផ្សៃ។

ជាមួយគ្នានេះដែរ កញ្ញា កុយ អេនណា បាន​បញ្ជាក់​បន្ថែម​លើ​សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង​កិច្ច​ការ​នារី​យ៉ាងដូច្នេះថា៖ «គណៈកម្មការ​សិទ្ធ​មនុស្ស​កម្ពុជា​បាន​ចាត់​ទុក​ទង្វើ​ដែល​យោធា​ថៃ​ធ្វើ​មក​លើ​ពលរដ្ឋ​កម្ពុជា​នា​ពេល​នេះ​ជា​ទង្វើ​អមនុស្សធម៌​ជា​ទី​បំផុត ដែល​នេះ​ផ្ទុយ​និង​ច្បាប់​សិទ្ធ​មនុស្ស ច្បាប់​មនុស្ស​ធម៌​អន្តរជាតិ ហើយ​បាន​ចាត់​ទុក «ការ​រំលោភ​ផ្លូវ​ភេទ​គឺ​ជា​បទ​ឧក្រិដ្ឋ និង​ជា​ការ​រំលោភ​សិទ្ធ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ ដែល​ត្រូវ​ផ្ដន្ទាទោស ដោយ​ពុំ​មាន​ការ​លើក​លែង។

ជា​ចុង​ក្រោយ ទូត​សុឆន្ទៈ​របស់​ក្រសួង​កិច្ចការ​នារី​​រូប​នេះ​បាន​បង្ហាញ​ការ​សោក​ស្ដាយ​ជា​ពន់ពេក​ចំពោះ​ហេតុការណ៍​ដែល​បាន​កើត​ឡើង​លើ​ពលករ​នារី​កម្ពុជា ក៏​ដូច​ជា​ពលករ​ទាំង ១២ នាក់​ទៀត និង​ប្រកាស​គោល​ជំហរ​យ៉ាង​មុតមាំ​ក្នុង​ការ​ថ្កោល​ទោស​ចំពោះ​ទង្វើ​អមនុស្ស​ធម៌ និងព្រៃ​ផ្សៃ​របស់​យោធា​​ថៃ​មក​លើ​ពលរដ្ឋ​កម្ពុជា​ម្ដង​ហើយ​ម្ដង​ទៀត​ដោយ​មិន​ញញើត​ទាល់​តែ​សោះ៕

រូបភាព ៖ Koy Anna



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ



Leave a Reply

Your email address will not be published.Required fields are marked *