តារាល្បីៗ TVB រំឭកពីតារាសម្ដែងជើងចាស់ Benz Hui យ៉ាងក្ដុកក្ដួលបំផុត ខណៈជូនដំណើរលោកលើកចុងក្រោយ

តារាសម្ដែងរឿងភាគ TVB ដូចជា Miu Kiu Wai និង Charmaine Sheh បានបង្ហាញអារម្មណ៍រំជួលចិត្តទៅកាន់តារាសម្ដែងជើងចាស់ Benz Hui ដែលបានចូលរួមសម្ដែងភាពយន្តប្រមាណ ២០០ រឿងក្នុងរយៈពេលប្រាំទសវត្សរ៍នៃអាជីពរបស់លោក។

កាលពីថ្ងៃទី ១៧ ខែវិច្ឆិកា ពិធីបញ្ចុះសពរបស់តារាសម្ដែងហុងកុង Benz Hui ត្រូវបានរៀបចំឡើងនៅតំបន់ Tai Wai រយៈពេល ៣ សប្ដាហ៍បន្ទាប់ពីមរណភាពរបស់លោក។ ពិធីបុណ្យដែលជាការជូនដំណើរលោកជាលើកចុងក្រោយនេះបានពោរពេញដោយអារម្មណ៍ក្តុកក្ដួលពីសំណាក់ក្រុមគ្រួសារ អ្នកគាំទ្រ និងតារាសម្ដែងល្បីៗក្នុងវិស័យភាពយន្តហុងកុង ដែលភាគច្រើនបានធ្វើការជាមួយតារាសម្ដែងរូបនេះក្នុងអំឡុងពេលអាជីពដ៏ជោគជ័យរបស់លោកអស់រយៈពេលប្រាំទសវត្សរ៍។

កូនស្រីរបស់លោកគឺ Hui Wai Ching បាននិយាយដោយអារម្មណ៍ក្ដុកក្ដួលដោយសន្យាថានឹងបំពេញបំណងប្រាថ្នាចុងក្រោយរបស់ឪពុក គឺមើលថែម្តាយ និងក្រុមគ្រួសាររបស់ពួកគេ។ នាងនិយាយថា៖ “ខ្ញុំមានមោទនភាពដែលបានក្លាយជាកូនស្រីរបស់ប៉ា” ដោយបង្ហាញពីការសោកស្តាយដែលលោកបានទទួលមរណភាពមុនពេលនាងអាចបង្កើតចៅឱ្យលោកបាន។

តារាសម្ដែង TVB លោក Miu Kiu Wai ជាមួយភរិយា គឺអតីតតារាសម្ដែង Jaime Chik បានព្យាយាមទប់ទឹកភ្នែក ខណៈរំលឹកថាបានញ៉ាំអាហារថ្ងៃត្រង់ជាមួយលោក Benz Hui មុនពេលស្ថានភាពរបស់លោកកាន់តែធ្ងន់ទៅៗ។ Miu បាននិយាយថា៖ “គាត់មិនបាននិយាយអំពីជំងឺរបស់គាត់ទេ។ ខ្ញុំ​ទើប​តែ​ដឹង​ពេល​ប្រពន្ធ​គាត់​ទូរស័ព្ទ​មក”។ ពេល​ដែល Miu ទៅ​មន្ទីរពេទ្យ លោក Hui បានសន្លប់​បាត់​ស្មារតី។ ក្នុងពេល​សម្ភាសន៍ Miu បាន​ងាក​ទៅ​ជញ្ជាំង ជូត​ទឹកភ្នែក​ដោយ​ស្ងៀមស្ងាត់ និងបានបន្តថា៖ “គាត់​តែងតែ​ស្មោះត្រង់ រួសរាយ និង​ស្រឡាញ់គ្រប់គ្នា​អស់ពីចិត្ត”។

តារាសម្ដែង Charmaine Sheh ក៏​បាន​ចូលរួមកម្មវិធីបុណ្យ​ដែរ និងបាន​ហៅលោកថា​ជា​ឪពុកមួយរូបរបស់ខ្លួន ខណៈដែល​នាង​ធ្លាប់បានសម្ដែងជាតួកូនរបស់លោកជាច្រើនរឿង។ “គាត់​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ​ដោយ​ភាព​កក់ក្ដៅ និង​សប្បុរស។ គាត់​មិន​ត្រឹម​តែ​ជា​តារា​សម្ដែង​ជើង​ចាស់​ទេ តែគាត់​ជា​គ្រួសារ”។ Charmaine Sheh ​​​និយាយ។

តារាល្បីៗដែលបានចូលរួម​​ផ្សេង​ទៀត​រួមមាន Nick Cheung, Bosco Wong, Kenneth Ma, Nancy Wu, Michael Miu និង Louis Cheung។ Nick Cheung បាន​សរសើរ​សមត្ថភាព​ពិសេស​របស់លោក Benz Hui ក្នុង​ការ​លើក​កម្ពស់ភាពយន្ត​នីមួយៗ ដោយ​កត់​សម្គាល់​ថា ទោះបីជា Hui តែងតែ​សម្ដែង​ជា​តួ​រង​ក៏​ដោយ តែការ​សម្ដែង​របស់​គាត់​បាន​ធ្វើ​ឲ្យ​តួ​ឯកកាន់តែមានភាព​លេចធ្លោ។

កម្មវិធី​នេះក៏បាន​បើក​ចំហ​សម្រាប់​សាធារណជនដែរចាប់ពីម៉ោង ៤ ដល់ ៥ ល្ងាច ខណៈមនុស្ស​រាប់រយ​នាក់​បានមក​តម្រង់​ជួរ​មុន​ដើម្បី​ចូលគោរព​វិញ្ញាណក្ខន្ធរបស់លោក។ អ្នកគាំទ្រ​ម្នាក់​បាន​និយាយ​ថា៖ “ខ្ញុំ​ធំឡើង​ដោយ​មើល​រឿង​របស់​គាត់។ គាត់​​ដូចជា​ផ្នែក​មួយ​នៃ​គ្រួសារ​របស់​យើងទៅហើយ”។

នៅខាងក្នុងសាលបុណ្យសព រូបថតរបស់លោក Benz Hui ត្រូវបានដាក់តាំង រួមជាមួយរូបភាពដ៏គួរឱ្យចងចាំរបស់លោកពីរឿង Line Walker។ កម្រងផ្កាកណ្តាលពីភរិយារបស់លោកបានសរសេរថា៖ “ជូនចំពោះស្វាមីជាទីស្រឡាញ់ Benz ខ្ញុំនឹងថែរក្សាសេចក្តីស្រឡាញ់របស់បងជារៀងរហូត”។ កម្រងផ្កាពីតារាល្បីៗរួមមាន Jackie Chan, Louis Koo, Raymond Lam, Tavia Yeung និង Lisa Wang ត្រូវបានដាក់តាំងពេញទីកន្លែងនោះ។

នៅក្នុងបុព្វហេតុសប្បុរសធម៌ចុងក្រោយ ក្រុមគ្រួសាររបស់លោក Hui បានប្រកាសថា អំណោយបុណ្យសពទាំងអស់នឹងត្រូវបរិច្ចាគទៅអង្គការសប្បុរសធម៌ដែលគាំទ្រដល់កុមារមានជំងឺមហារីក។

តារាសម្ដែង Benz Hui បានទទួលមរណភាពនៅថ្ងៃទី ២៨ ខែតុលា ក្នុងអាយុ ៧៧ ឆ្នាំ បន្ទាប់ពីប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក។ ក្នុងអាជីពរយៈពេល ៥៣ ឆ្នាំ លោកបានសម្ដែងក្នុងរឿងភាគទូរទស្សន៍ និងភាពយន្តជិត ២០០ រឿង និងបានក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងវិស័យភាពយន្តហុងកុង ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *