The Troll Cambodia និង Mediaload សហការគ្នាម្ដងទៀតផលិតភាពយន្តខ្នាតធំ «សត្រូវព្រាយ»

ក្រោយ​ជោគជ័យ​រួមគ្នា​កាលពី​រឿង​ទី​១ «ត្រកូលអ្នកដុតខ្មោច» រួច​មក​ The Troll Cambodia និង​ផលិតកម្ម Mediaload Picture បាន​ក្រុង​ពាលី​ខ្សែ​ភាពយន្ត​ខ្នាត​ធំ​ថ្មី​មួយ​ទៀត​ហើយ នា​ព្រឹកថ្ងៃ ១៨ ខែ​វិច្ឆិកា ឆ្នាំ ២០២៥ នេះ​មួយ​ទៀត គឺ «សត្រូវព្រាយ» ដែល​ជា​ការ​សហការ​ធំ​ជាង​មុន។

សម្រាប់​អ្នក​ដឹកនាំ​រឿង «សត្រូវព្រាយ» នេះ​ដែរ​ គឺលោក ពិសិដ្ឋ ចាន់រ៉ា ហើយ​តួឯកព្រាយ​ស្រីគឺជា​បវរកញ្ញា​ដ៏​ល្បី វ៉ា ម៉ាលីណា។ ចំណែក​លោក តុប វិសាល ជា​តួឯក​ប្រុស ហើយ​កញ្ញាកូនកាត់​ខ្មែរ-អូស្ត្រាលី ដេស្ទីនី សីម៉ូ តួឯក​ស្រី។ តារា​ដែល​មហាជន​ស្គាល់​ច្បាស់​ម្នាក់​ទៀត​គឺ​លោក កៅ សុខា ឬ​អ្នក​និយម​មើល​ការ​សម្ដែង​របស់ The Troll Cambodia និយម​ហៅ​ថា ពូគុក ក៏​មាន​មុខ​នៅ​ក្នុង​រឿង​រឿង «សត្រូវ​ព្រាយ» នេះ​ដែរ ហើយ​ក៏​នៅ​មាន​អ្នក​បង្កើត​មាតិកា​ជាច្រើន​រូប​ទៀត​ដែរ។

លោក ពិសិដ្ឋ ចាន់រ៉ា ដែល​ជា​អ្នក​ដឹកនាំ​រឿង បាន​ផ្ដល់​បទ​សម្ភាសន៍​មក​ថា រឿង​ថ្មី​នេះ​មាន​ការ​លង​បន្លាច​ច្រើន ហើយ​ក៏​ជា​រឿង​ដែល​លោក និង​ក្រុម​ការងារ​ជួប​ការ​លំបាក​ច្រើន​ខ្លាំង​ផង​ដែរ ទម្រាំ​អាច​ឈាន​មក​ដល់​ថ្ងៃ​ក្រុង​ពាលី​នេះ។ បើ​ទោះ​ជា​មិន​បាន​រៀបរាប់​វែងឆ្ងាយ​ពី​ការ​លំបាក មុន​មក​ដល់​ថ្ងៃ​ក្រុង​ពាលី​នេះ តែ​អ្នក​ដឹក​នាំ​រឿងរូបនេះ បាន​សង្កត់​ធ្ងន់​ថា scene ក្នុង​រឿង «សត្រូវ​ព្រាយ» គឺ​ត្រូវ​ទៅ​ថត​ផ្ទាល់​ៗ​មិន​មាន​ការ​កាត់ត​ឡើយ មិន​ថា​នៅ​ជ្រោះ មិន​ថា​ក្នុង​ព្រៃ សុទ្ធតែ​ចុះ​ទៅ scout ទីតាំង ៤ ខេត្ត​ជាមុន និង​សម្រិតសម្រាំង​រក​ប្លង់​ល្អ​ៗ​មក​ដាក់​បញ្ចូល​ក្នុង​កុន។

ក្រឡេក​ទៅ​​តួ​ព្រាយ​ក្នុង​រឿង កញ្ញា វ៉ា ម៉ាលីណា វិញ ពេល​ទទួល​បាន​សំណើ​ពី​ផលិតករ នាង​បាន​សុំ​ពេល​គិត​មួយ​រយៈ​សិន។ ដោយ​ដឹង​ពី​គ្រោង​រឿង​ខ្លះ​ៗ និង​ដឹង​ថា​មាន​ឈុត​សាហាវ​ៗ ធ្វើឲ្យ​កញ្ញា​កាន់តែ​ចាប់អារម្មណ៍ ហើយ​ក៏​ជា​វេលា​ដែល​ត្រូវ challenge នឹង​តួអង្គ​ពិបាក​ៗ​ផង​ដែរ។ លីណា បញ្ជាក់​ថា បើ​ទោះ​ជា​នាង​ខ្លាច​ខ្មោច តែ​នាង​ត្រូវ​តែ​សម្ដែង ព្រោះ​ពេលវេលា​មក​ដល់​ហើយ មិន​អាច​ខកខាន​បាន​ឡើយ។ សម្រាប់​កុន លីណា ថត​បាន ៣ រឿង និង​សម្ដែង​ក្នុង​ភាពយន្ត​ភាគ​ជាច្រើន​ហូរហែ​មក​ហើយ។

តួឯក​ប្រុស​ស្រី​វិញ បាន​ដាក់​ការ​សង្ឃឹម​លើ​រឿង «សត្រូវ​ព្រាយ​» នេះ​ខ្លាំង ព្រោះ​ទាំង​ក្រុម​ការងារ និង​តួអង្គ សុទ្ធតែ​ត្រូវ​បាន​សម្រិតសម្រាំង​ខ្លាំង។ លោក អ៊ិន វិចិត្រ ម្ចាស់​ផលិតកម្ម Mediaload Picture បាន​បញ្ជាក់​ថា រឿង «សត្រូវ​ព្រាយ» នឹង​ចាក់​បញ្ចាំង​នា​ឆ្នាំ​ក្រោយ ហើយ​សម្រាប់​ផលិតកម្ម​លោក​ក្នុង​រយៈពេល​ជាង ១ ឆ្នាំ​ក្រុមហ៊ុន​លោក​បាន​ថត​ខ្លួនឯង និង​សហការ​ផលិត​បាន ១២ រឿង​ហើយ។

លោក អ៊ិន វិចិត្រ នៅ​តែ​មាន​ក្ដី​រំពឹង​ខ្ពស់​ចំពោះ​រឿង​ថ្មី ដែល​ជា​ការ​សហការ​ជាមួយ The Troll Cambodia ថា​នឹង​ទទួល​បាន​ជោគជ័យ​ដូច​កាល​រឿង «ត្រកូល​អ្នក​ដុត​ខ្មោច» ដែរ ដោយ​លោក និង​ដៃគូ​សហការ​បាន​ខិតខំ​កែកុន សម្រិតសម្រាំង​មិន​ថា​បច្ចេកទេស តួ​ត្រូវតែ​មាន​ការ​អភិវឌ្ឍន៍​ទៅ​មុខ​ជាង​រឿង​មុន​ៗ៕

រូបភាព៖ ផ្ដល់ឲ្យ


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ដឹងតែល្អមើលឆ្នាំនេះ! មហោស្រព​ល្ខោននិយាយទូទាំងប្រទេស ក្រោមប្រធានបទ «ចង្កឹះមួយបាច់»

ជា​ទស្សនីយភាព​មួយ​ដ៏​កម្រ និង​មាន​តម្លៃ​បំផុត​នៅ​កម្ពុជា ខណៈ​ដែល​អ្នក​បន្តវេន​ថែ​វប្បធម៌​ខ្មែរ​បាន​ពូត​ដៃ​រួបរួម​គ្នា​ជា​កម្លាំង​រៀប​ចំ​ឱ្យ​មាន​ព្រឹត្តិការណ៍​មហោស្រព​ល្ខោន​និយាយ​ទូទាំង​ប្រទេស​ក្នុង​ឆ្នាំ ២០២៦ នេះ។

ពូកែមែនយប់មិញ Isabella Galliano ក្លាយជាជើងឯក Face of Cambodia Kids & Junior 2026

យុវតី Isabella Galliano កូន​ខ្មែរ​កាត់​អាមេរិក ដែល​ទើប​តែ​ឈ្នះ Cosmo Kid’s Star 2026 ដោយ​បាន​ផ្ដួល​បេក្ខជន​ជាច្រើន​នៅ​ប្រទេស​វៀតណាម​កាលពី​សប្ដាហ៍។ រំលង​តែ​ប៉ុន្មាន​ថ្ងៃ Isabella បាន​ដណ្ដើម​បាន​ជ័យជម្នះ​មួយ​ទៀត​នៅ​ក្នុង​ស្រុក គឺ​ក្លាយ​ជា

សារព័ត៌មានវៀតណាមចុះផ្សាយពីតារាស្រី Phương Mỹ Chi នាំយកវប្បធម៌ខ្មែរសម្បូរបែបបញ្ចូលក្នុង MV បទចម្រៀង

នៅ​ថ្ងៃ​នេះ មាន​ការ​ភ្ញាក់ផ្អើល​មួយ​បាន​កើត​ឡើង គឺ​តារា​ចម្រៀង​ប៉ុប​របស់​វៀតណាម​បទ​ម្នាក់​បាន បញ្ចេញ​ចម្រៀង​​​មួយ​បទ មាន​ចំណងជើង​ថា «Thiên Đường Với Người Thương» ដែល​មាន​ន័យ​ថា "ឋានសួគ៌​ជាមួយ​មនុស្ស​ជាទី​ស្រលាញ់​”

លីវ តឺហួរ ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសនៅវ័យ ៦៤ ឆ្នាំ ក្រោយកសាងស្នាដៃសិល្បៈ និងបម្រើសង្គមជាង ៤ ទសវត្សរ៍

តារាចម្រៀង និងសម្តែងហុងកុង លីវ តឺហួរ (Andy Lau) បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យ Hong Kong Baptist University (HKBU) ចំពោះសមិទ្ធផលដ៏លេចធ្លោ និងការវិភាគទានរបស់លោកចំពោះសង្គម

ក្រោយប្រឡងបាក់ឌុប កែវ ទិត្យផល្លី ពោលថា និទ្ទេស A ត្រូវទម្លាក់ចុះមកត្រឹម B វិញ ព្រោះវិញ្ញាសា១នេះ

កញ្ញា កែវ ទិត្យផល្លី ដែល​ទើប​បញ្ចប់​ការ​ប្រឡង​​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ១០ សីហា ២០២៦ ហើយ នាង​បាន​បង្ហើប​ថា ការ​ប្រកាស​លទ្ធផល​អាច​ត្រឹម​និទ្ទេស B ប៉ុណ្ណោះ ព្រោះ​មុខ​វិជ្ជា​១ មាន​ការ​លំបាក​សម្រាប់​តារា​ស្រី​

ក្រុមហ៊ុនជប៉ុនជួល «ឆ្មា» ១១ ក្បាលឱ្យចូលធ្វើការ ដើម្បីជួយកាត់បន្ថយភាពស្ត្រេសរបស់បុគ្គលិកក្នុងការិយាល័យ

ក្រុមហ៊ុនបច្ចេកវិទ្យាមួយនៅក្នុងក្រុងតូក្យូ ប្រទេសជប៉ុន បែរជាជ្រើសរើសវិធីសាស្ត្រខុសប្លែកពីគេ ដោយការទទួលយក «ឆ្មា» ចំនួន ១១ ក្បាល ឱ្យចូលមកធ្វើជាបុគ្គលិកប្រចាំការិយាល័យ

ជនជាតិចិន ២ នាក់ វង្វេងក្នុងព្រៃជិត ៣០ ម៉ោង តែបែរជាមិនហ៊ានឆ្លើយតប និងព្យាយាមដើរគេចពីក្រុមសង្គ្រោះ ព្រោះនឹកស្មានថាជាខ្មោចបន្លំខ្លួន

ជនជាតិចិន ២ នាក់ មិនហ៊ានឆ្លើយតបទៅនឹងសំឡេងរបស់ក្រុមជួយសង្គ្រោះ ដែលបានដើរតាមរកអស់ពេលជាង ១៧ ម៉ោង ហើយថែមទាំងព្យាយាមដើរទៅទិសដៅផ្ទុយពីប្រភពសំឡេង ព្រោះមានជំនឿខ្លាចថាជាខ្មោច

ម៉ូដែលវ័យក្មេង Isabella Galliano របស់កម្ពុជាឈ្នះ Cosmo Kid’s Star 2026 នៅវៀតណាម

តារា​ម៉ូដែល​វ័យ​ក្មេង Isabella Galliano បាន​នាំ​មក​នូវ​ជ័យជម្នះ​មួយ​កម​កម្ពុជា ក្នុង​នាម​ជា Winner Cosmo Kid’s Star 2026 នៅ​ប្រទេស​វៀតណាម​កាលពី​ពេល​ថ្មី​ៗ​នេះ។ ក្នុង​វ័យ ១៣ ឆ្នាំ កូន​កាត់​ខ្មែរ​អាមេរិក Isabella បាន​ធ្វើឲ្យ​

វណ្ណដា ទម្លាក់ ៣ បទ រ៉ាយរ៉ាប់​រឿង​ខ្លោចផ្សា​នៃ​ក្ដីស្នេហាក្នុងចម្រៀង ផ្អើលអស់អ្នកគាំទ្រលើបណ្ដាញសង្គម

រឿងរ៉ាវ​ជីវិត​​កំពូល​តារា​រ៉េប ម៉ាន់ វណ្ណដា តែងតែ​ត្រូវ​បាន​អ្នក​ស្អប់ លើក​យក​មក​បើក​កកាយ​គ្រប់សព្វ​បែប​យ៉ាង រហូត​ដល់​គ្រប់ platform បណ្ដាញ​សង្គម វែកញែក​រឿងហេតុ​ផ្ទាល់ខ្លួន ឯក​ជនភាព ទោះ​ល្បី​ឈ្មោះ​ក៏​គ្មាន​សេចក្ដី​សុខ។ ទ្រាំ​នឹង​ទុក្ខ​ខ្លោចផ្សា

ទឹកចិត្តឪពុកធំធេង! ឃុំ ប៉ុណ្ណាដែត រង់ចាំកូនប្រុសច្បងមុខមណ្ឌលប្រឡង និងរំលឹកទៅកាលជិត ៣០ ឆ្នាំមុន

គូ​ស្វាមី​ភរិយា​ដែល​ជា​តារា​ចម្រៀង​ដូច​គ្នា ឃុំ ប៉ុណ្ណាដែត និង យក់ ថិតរដ្ឋា មាន​កូន​ប្រុស​ដែល​ត្រូវ​ចូល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ១០ សីហា ២០២៦ មួយ​រូប​ផង​ដែរ។ កូន​ប្រុស​ច្បង​របស់​តារា​ចម្រៀង​

Leave a Reply

Your email address will not be published.Required fields are marked *