កាលពីខែ ឧសភា ឆ្នាំ ២០២៣ កន្លងទៅ តារាចម្រៀងស្រីខេប៉ុបល្បី Hwasa ត្រូវបានគេរិះគន់យ៉ាងចាស់ដៃក្រោយធ្វើការប្រគំតន្ដ្រីនៅសាកលវិទ្យាល័យ Sungkyunkwan University និងត្រូវបានឳពុកម្ដាយរបស់កូនសិស្សជាច្រើនបានដាក់ពាក្យបណ្ដឹងថាការសម្ដែងរបស់នាងគឺមិនសមរម្យមើលទៅស៊ិចស៊ីខ្លាំង និងបញ្ចេញសាច់ពេក កាលពីខែ កក្កដា ឆ្នាំ ២០២៣។


ថ្មីៗ នេះ Hwasa បានលេចមុខក្នុងកម្មវិធីជាមួយតារាប្រុស Sung SiKyung និងបាននិយាយពីអារម្មណ៍របស់ខ្លួនទាក់ទិននឹងហេតុការណ៍ដែលបានកើតឡើងកំឡុងពេលប្រគំតន្ដ្រី។ នាងបានលើកឡើងថា៖ នាងជាមនុស្សដែលមិនសូវខ្វល់ពីមតិរិះគន់លើបណ្ដាញសង្គម ដោយសារនាងដឹងច្បាស់ពីអ្វីដែលខ្លួនធ្វើ និងចង់បាន។ ប៉ុន្ដែមតិស្អប់ និងជេរប្រមាថ លើកនេះពិតជាខ្លាំងជាងរាល់ដងដែលធ្វើឱ្យនាងពិបាកទទួលយក។


និយាយទាំងអួលដើមក សមាជិក Mamamoo រូបនេះលើកឡើងថា៖ រឿងហេតុនេះធ្វើឱ្យនាងដល់ថ្នាក់យំ និងមានអារម្មណ៍វិលវល់ខ្លាំងមិនដឹងធ្វើយ៉ាងណា។ និយាយតាមត្រង់ នាងមិនដែលយំខ្លាំងអ៊ីចឹងទេ។ រឿងហេតុទាំងអស់នេះកើតឡើងមុនពេលដែលនាងចុះកុងត្រាជាមួយផលិតកម្ម P Nation។ នាងមិនដឹងថា នាងគួរធ្វើអ្វីបន្ដនៅពេលដែលរឿងប្រែជាអាក្រក់ដូច្នេះ ជាចុងក្រោយនាងក៏នឹកឃើញពាក្យមួយឃ្លាគឺ នាងស្រឡាញ់រូបរាងកាយរបស់នាង។ នាងគិតថា នាងគួរតែធ្វើអ្វីម៉្យាងក៏សម្រេចចិត្តបញ្ចេញបទចម្រៀងមានចំណងជើងថា “I Love My Body” វាជាបទដែលនាងនឹកឃើញនិពន្ធក្រោយពេលជួបបញ្ហានាពេលនោះ។ នាងសង្ឃឹមថាមនុស្សគ្រប់គ្នានឹងរឹងមាំនៅពេលជួបបញ្ហា។


គួរបញ្ជាក់ថា Hwasa ជាតារាស្រីខេប៉ុបម្នាក់ដែលមានភាពល្បីល្បាញខ្លាំង និងត្រូវបានគេចាប់អារម្មណ៍ខ្លាំងដោយសារតែនាងហ៊ានធ្វើអ្វីដែលប្លែកខុសពីតារាខេប៉ុបផ្សេង ទាំងពីការស្លៀកពាក់ អត្ដចរិត ពណ៌សម្បុរ និងការបង្ហាញគំនិតផ្ទុយពីគេជាដើម។ ប៉ុន្ដែហេតុផលនេះហើយទើបនាងតែងតែត្រូវគេរិះគន់ជារឿយៗ ថាមានស្បែកមិនស្អាត និងរាងមិនស្គមស្លីមស្អាតដូចតារាខេប៉ុបស្រីផ្សេង ៕

























Account
Security
Favourite Content