ក្រោយអ្នកនាង ហេង រិនសុម៉ាលីតា ជយលាភីធីតាឯកសង្ក្រាន្ត រដូវកាលទី ៣ ក្លាយជាបុគ្គលិកពេញសិទ្ធិរបស់អាកាសចរណ៍ Emirates កាលពីអំឡុងខែសីហា ឆ្នាំ ២០២៥ កន្លងទៅថ្មីៗនេះ នាងបានត្រឡប់មកខ្មែរ តាមរយៈការហោះហើររបស់ក្រុមហ៊ុនអារ៉ាប់រួមនេះ ដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ។


ហេង រិនសុម៉ាលីតា ទើបបានត្រឡប់ដល់ទឹកដីមាតុភូមិវិញកាលពីថ្ងៃ ១២ ខែតុលា ឆ្នាំ ២០២៥ បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាតាមរយៈ Emirates ផ្ទាល់តែម្ដង។ ឆ្លៀតឱកាសបានមកដល់ទឹកដីកំណើត១ សប្ដាហ៍ ម៉ាលីតា បានតុបតែងឯកសណ្ឋាន Cabin Crew របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ហើយថតរូបទុកជាអនុស្សាវរីយ៍នៅខេត្តសៀមរាប។
ជយលាភីធីតាឯកសង្ក្រាន្ត រដូវកាលទី ៣ រូបនេះបានចែករំលែករូបភាពស្រស់ស្អាត និងពេលវេលាមានន័យលើទឹកដីអង្គរ។ រូបទាំង ២០ សន្លឹករបស់ ម៉ាលីតា ពិតជាទទួលបានការកោតសរសើរខ្លាំងពីសំណាក់អ្នកគាំទ្រ ព្រោះទាំងរូបភាពដ៏ស្រស់ស្អាតនៃមនុស្ស ធម្មជាតិ និងសម្បត្តិបេតិកភណ្ឌពិភពលោក។


អ្នកគាំទ្រនៅតែសួរនាំពីការវិលចូលមកសម្ដែងវិញរបស់នាង បើទោះជាបាត់មុខយូរពីវិស័យសិល្បៈ ដោយសារជាប់ការងារនៅក្រៅប្រទេសក៏ដោយ។ តែ ម៉ាលីតា នៅតែមានទំនាក់ទំនងល្អជាមួយអ្នកគាំទ្រចាស់ថ្មី តាមរយៈបណ្ដាញសង្គមជាច្រើនរួមមាន IG, FB និង Tik tok ជាដើម។
គួរឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ដ៏ល្បី Emirates ធ្លាប់បានថតវីដេអូប្រម៉ូតនៅប្រទេសកម្ពុជាផងដែរមានទាំងនៅប្រាសាទអង្គរក្នុងខេត្តសៀមរាប និងរាជធានីភ្នំពេញ។ ហេង រិនសុម៉ាលីតា ពេលបានចូលធ្វើការ នាងក៏បានជួបនារីខ្មែរម្នាក់បម្រើការងារនៅក្រុមហ៊ុន Emirates ដូចគ្នា៕













រូបភាព៖ Malyta Heng























Account
Security
Favourite Content