មួយរយៈចុងក្រោយនេះតារាសម្ដែងថៃ Mai Davika បានទទួលមតិរិះគន់ ក៏ដូចជាការព្រួយបារម្ភជាច្រើនពាក់ព័ន្ធនឹងរូបរាងកាយរបស់នាង ដោយអ្នកខ្លះនិយាយថានាងស្គមជ្រុល ឬញៀននឹងការសម្រកទម្ងន់ជ្រុលពេក ប៉ុន្តែនាងក៏មិនដែលឆ្លើយតបបែបណាដែរ។ ទើបតែកាលពីថ្ងៃទី៣ ខែកញ្ញាកន្លងទៅនេះ នាងបានបង្ហោះលើគណនី Instagram អំពីរឿងរ៉ាវពីក្រោយការសម្ដែងរឿងថ្មីរបស់នាងមានចំណងជើងថា “6ixtynin9” ព្រមជាមួយមូលហេតុដែលនាំឱ្យនាងស្គមខុសពីធម្មតា។



ក្នុងនោះ Mai Davika បានរៀបរាប់ថា៖ “កំឡុងពេលថតរឿង 6ixtynin9 គឺជាពេលដែលខ្ញុំជួបរឿងជាច្រើន។ វាបានបង្រៀនមេរៀនសំខាន់ឱ្យខ្ញុំបានយល់ថា ជីវិតមនុស្សយើងមិនមែនមានតែសុខនោះទេ ប៉ុន្តែក៏មានថ្ងៃដែលទុក្ខជាន់ទុក្ខដូចគ្នា… ផុសមួយនេះគឺខ្ញុំផុសដើម្បីដាស់តឿនខ្លួនឯងថា យើងពូកែណាស់ដែលអាចឆ្លងកាត់រឿងផ្សេងៗមកបាន។ គ្មានអ្នកណាស្គាល់យើងច្បាស់ជាងខ្លួនឯងនោះទេ ដូច្នេះងាកមកមោទនភាពនឹងខ្លួនឯងខ្លះទៅ។ ចំពោះរឿងស្គមក្នុងពេលនោះដែលគ្រប់គ្នាចាប់អារម្មណ៍និងបង្ហាញការព្រួយបារម្ភខ្លាំង ថ្ងៃនេះខ្ញុំអាចប្រាប់បានថា គឺដើម្បីសម្ដែងជាតួ Toom ឱ្យបានល្អបំផុត ហើយខ្ញុំក៏មិនគិតថានឹងត្រលប់ទៅស្គមបែបហ្នឹងម្ដងទៀតដែរ (បើមិនដោយសារការងារ) អរគុណចំពោះការព្រួយបារម្ភរបស់ទាំងអស់គ្នា”។



គួរបញ្ជាក់ថា រឿង “6ixtynin9” ត្រៀមចាក់ផ្សាយលើ Netflix នៅថ្ងៃទី៦ ខែកញ្ញាគឺជារឿងភាគបែបឃាតកម្មនិយាយអំពីតួឯកស្រីឈ្មោះ Toom ដែលបានរកឃើញប្រអប់អាថ៌កំបាំងមួយជាមួយលុយរាប់លានដុល្លារ ស្របពេលដែលនាងកំពុងបាត់បង់ការងារ ប៉ុន្តែបន្ទាប់ពីនោះជីវិតរបស់នាងក៏ជួបរឿងរ៉ាវជាច្រើនដែលនឹកស្មានមិនដល់ ៕































Account
Security
Favourite Content