បវរកញ្ញាវ័យក្មេងកម្ពុជា លី មួយលាង នឹងនាំមយូរាទៅត្រដាងស្លាបលើឆាកអន្តរជាតិ

ការទន្ទឹងរង់ចាំរបស់ប្រិយមិត្តអ្នកស្នេហាវិស័យបវរកញ្ញានៅកម្ពុជាកំពុងខិតជិតមកដល់ហើយ ដោយយុវតីរូបស្រស់កម្ពុជា លី មួយលាង នឹងចាកចេញពីកម្ពុជាឆ្ពោះទៅប្រទេសឥណ្ឌា នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីតំណាងប្រទេសកម្ពុជាចូលរួមប្រកួតកម្មវិធី Miss Teen International 2024 ដែលមានបេក្ខភាពមកពីជាង ៤០ ប្រទេសជុំវិញពិភពលោកចូលរួមប្រកួតប្រជែង។

ប្រាប់ឱ្យដឹងកាលពីពេលថ្មីៗ មួយលាង ថា នាងត្រៀមខ្លួនជាស្រេច សម្រាប់ការតំណាងកម្ពុជាលើឆាកអន្តរជាតិ។ សោភារូបនេះ នឹងបង្ហាញឱ្យពិភពលោកឃើញនូវភាពស្រស់ស្អាត ភាពឆ្លាតវ័យ និងភាពអង់អាចក្លាហានរបស់យុវតីខ្មែរ។ ជាពិសេស គឺចំណេះដឹងលើផ្នែកវប្បធម៌សិល្បៈ ក៏ដូចជាការប្រើប្រាស់ភាសាបរទេសផងដែរ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះ ក្រៅពីសម្លៀកបំពាក់ប្រើប្រាស់ប្រចាំថ្ងៃ និងឈុត gown ដ៏ប្រណីតពីអ្នកច្នៃម៉ូដកម្ពុជា Miss Teen International Cambodia 2024 បាន​ត្រៀមនាំតំណាងជាតិដ៏អស្ចារ្យមួយ ដើម្បីបង្ហាញវេទិកាប្រកួតអន្តរជាតិ ដែលឈុតនោះទទួលគំនិតបំផុសពីសត្វមយូរា។

ទោះសាមីខ្លួនមិនបញ្ជាក់លម្អិត ប៉ុន្តែលោក ជួប វិចិត្រ ហៅ Skor Krob អ្នកច្នៃឈុតតំណាងជាតិឱ្យ លី មួយលាង បានទម្លាយឱ្យដឹងលើបណ្តាញសង្គម​ថាឈុត មយូរា ដែលត្រៀមត្រដាងស្លាបហោះលើវេទិកា​ប្រទេសឥណ្ឌានា​ពេល​ខាង​មុខ ជាស្នាដៃបែបថ្មី តំណាងឱ្យ LGBTQ ឆ្ពោះទៅការលុបបំបាត់ការរើសអើងអ្នកស្រលាញ់ភេទដូចគ្នា។ ចំណុច សំខាន់​មួយទៀតនោះ​គឺ ចង់បង្ហាញឱ្យគ្រប់គ្នាដឹងថា ទីណាមានឥន្ទធនូ ទីនោះមានតែស្នាមញញឹម។

គំនិតច្នៃប្រតិដ្ឋថ្មីប្លែក គួបផ្សំថ្វីដៃច្នៃឈុតតំណាងជាតិដ៏ល្អិតល្អន់របស់ ស្ករគ្រាប់ គេជឿជាក់ថា បវរកញ្ញាវ័យក្មេងកម្ពុជា នឹងជះពន្លឺភ្លឺចែងចាំង​លេចធ្លោលើឆាកអន្តរជាតិដ៏ធំសម្បើមនោះ ជាក់ជាមិនខានឡើយ។

វាពិតជាពិសេសខ្លាំងណាស់ដែល មួយលាង ជ្រើសរើសឈុតមយូរាបំផុសពីសហគមន៍ LGBTQ ទៅត្រដាងស្លាបហោះលើឆាកអន្តរជាតិ ព្រោះខែមិថុនា ត្រូវគេចាត់ទុកជា ខែ​មោទនភាព ឬហៅជាភាសាអង់គ្លេសថា Pride Month ដែលប្រារព្ធឡើង ដើម្បីឧទ្ទិស និងរំឭកដល់មោទនភាពចំពោះអ្នកស្រឡាញ់ភេទដូចគ្នា (LGBTQ+)។

យុវតីខ្លួនតូច មហិច្ឆតាធំ លី មួយលាង ប្តេជ្ញាបញ្ចេញឱ្យអស់ពីសមត្ថភាពដែលមាន ធ្វើយ៉ាងណាដណ្តើមមកុដ និងភាពជោគជ័យពីឆាកអន្តរជាតិជូនប្រទេសកម្ពុជាឱ្យបាន។ ដូច្នេះ ទើបនាងខំប្រឹងសម្រុកធ្វើការងារសប្បុរធម៌ច្រើនតាមដែលអាចធ្វើបាន ជាការជំរុញឱ្យខ្លួនឯងកាន់តែមានភាពរឹងមាំ ក៏ដូចជាបង្កើនទំនុកចិត្តខ្លួនឯងផងដែរ។

សូមជម្រាបថា យុវតី លី មួយលាង នឹងធ្វើដំណើរចាកចេញពីមាតុប្រទេសកម្ពុជាឆ្ពោះទៅប្រទេសឥណ្ឌា នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ខាងមុខនេះ ដើម្បីតំណាងកម្ពុជាចូលរួមប្រកួត Miss Teen International 2024 ដែលនឹងប្រព្រឹត្តឡើងចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ នៅទឹកដីប្រទេសឥណ្ឌា។

រង់ចាំតាមដានដំណើរការប្រកួតរបស់យុវតី លី មួយលាង ទាំងអស់គ្នា ដើម្បីដឹងថា តើបវរកញ្ញាជំនាន់ទី ៣ របស់ Miss Teen International Cambodia អាចបំបែកកំណត់ត្រាដណ្តើមមកុដ Miss Teen International 2024 បានឬអត់? ខណៈដែល កញ្ញា ឌី បញ្ញាវិមាលា Miss Teen International 2022 បានជាប់ត្រឹមវគ្គ Top10 រីឯកញ្ញា សុខ និដាណាត់ ជាប់ត្រឹមតំណែងជយលាភី 2nd Runner up ក្នុងការប្រកួត Miss Teen International 2023 ដែលកម្ពុជាទទួលបន្ទុកធ្វើជាម្ចាស់ផ្ទះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ