ក្នុងថ្ងៃផ្ទេរមកុដ លី មួយលាង មិនខ្លាចនឹងបង្ហាញអន្តរជាតិដោយបានប្រកាសក្ដែងៗនៅលើឆាកប្រកួត Miss Teen International 2025 នៅឯប្រទេសឥណ្ឌាថា កម្ពុជាមានតំបន់ទេសចរណ៍ល្បីៗជាច្រើនដូចជា ប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ និងប្រាសាទតាមាន់ជាដើម។

សក្ដិសមជាបវរកញ្ញាតំណាងប្រទេសពិតៗ លី មួយលាង ឈរលើឆាកអន្តរជាតិក្នុងកម្មវិធីប្រកួត Miss Teen International 2025 បង្ហាញពីភាពអស្ចារ្យរបស់កម្ពុជា។ បវរកញ្ញាដែលជាម្ចាស់ជយលាភី Miss Teen International 2024 រូបនេះបាននិយាយលើឆាកអន្តរជាតិថា៖ «ដ្បិតកម្ពុជាជាប្រទេសតូច ប៉ុន្តែពួកយើងមានបេះដូងធំ ហើយក៏មានអត្តចរិតល្អនិងរួសរាយរាក់ទាក់ផងដែរ»។
បន្ថែមពីនេះ ម្ចាស់មកុដ Miss Teen International 2024 រូបនេះក៏បានប្រកាសក្ដែងៗទៀតថា៖ «កម្ពុជាមានតំបន់ទេសចរណ៍ល្បីៗជាច្រើន ក្នុងនោះប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ និងប្រាសាទតាមាន់ធំគឺជាទីពេញនិយមនិងចាប់អារម្មណ៍ទាំងសម្រាប់ភ្ញៀវជាតិនិងអន្តរជាតិ។» មិនត្រឹមណែនាំឱ្យពិភពលោកបានស្គាល់តំបន់ទេសចរណ៍ល្បីៗនៅប្រទេសកម្ពុជាប៉ុណ្ណេះទេ លី មួយលាង ក៏បានបញ្ជាក់ទៀតថាបើសិនជាមានអ្នកចង់ទៅទស្សនាប្រទេសកម្ពុជានាងនឹងធ្វើជាមគ្គុទ្ទេសក៍ឱ្យទៀតផង។




គួរបញ្ជាក់បន្ថែមថា ចំពោះប្រាសាទទាំងបីខាងលើដែលរួមមានប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ និងប្រាសាទតាមាន់សុទ្ធសឹងតែជាប្រាសាទរបស់ខ្មែរដែលបុព្វបុរសដូនតាបានបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយបន្តថែរក្សា។ ចំពោះទីតាំងនៃប្រាសាទអង្គរវត្តគឺស្ថិតក្នុងខេត្តសៀមរាប រីឯប្រាសាទព្រះវិហារស្ថិតក្នុងខេត្តព្រះវិហារ និងចុងក្រោយប្រាសាទតាមាន់ស្ថិតក្នុងខេត្តឧត្តរមានជ័យ៕
ចុចទីនេះដើម្បីទស្សនា វីដេអូ ៖ https://www.facebook.com/100045278634141/videos/736435645882705/?mibextid=wwXIfr&rdid=BbAZdCN1nICtbiD8
រូបភាព ៖ គឹម បញ្ញារ័តន៍ , ក្រសួងទេសចរណ៍ និង Ly muy leang























Account
Security
Favourite Content