ព្រឹកនេះយុវតី លី មួយលាង Miss Teen International Cambodia 2023បានឡើងយន្តហោះធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសឥណ្ឌា ដើម្បីចូលរួមប្រកួតនៅក្នុងកម្មវិធី Miss Teen International 2024។ សម្រាប់អ្នកគាំទ្របវរកញ្ញាវ័យជំទង់របស់កម្ពុជារូបនេះ បានទៅជូនដំណើរយ៉ាងច្រើនកុះករនៅព្រលានយន្តហោះអន្តជាតិភ្នំពេញ។


លី មួយលាង បានជ្រើសរើសឈុតសស្រគត់ស្រគំស័ក្ដិសមនឹងការធ្វើដំណើរ ហើយក៏សមរម្យនឹងអ្នកតំណាងដែលចេញទៅប្រកួតនៅឆាកអន្តរជាតិដែរ។ មុនចេញទៅប្រកួតកម្មវិធី Miss Teen International 2024 នៅឥណ្ឌា យុវតីពេញដោយសមត្ថភាពរូបនេះបានលើកឡើងពីការប្ដេជ្ញាចិត្តថានឹងបញ្ចេញឲ្យអស់ពីអ្វីដែលបានសិក្សាស្វែងយល់កន្លងមក។
មិនតែប៉ុណ្ណោះបវរកញ្ញាវង់ភក្ត្រស្រទន់រូបនេះ បានហ្វឹកហាត់ Q&A យ៉ាងសស្រាក់សស្រាំជាមួយលោក អ៊ិន វិចិត្រ ផ្ទាល់ដែលជា CEO ក្រុមហ៊ុនបណ្ដុះបណ្ដាលបវរកញ្ញា។ ក្រៅពី Q&A ហើយ មួយលាង ក៏បានហ្វឹកហាត់ទាំងផ្នែកដើរម៉ូដ ព្រមទាំងសម្រុកធ្វើការងារសប្បុរសធម៌ឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។
លី មួយលាង គឺជាបវរកញ្ញាវ័យក្មេងកម្ពុជាមួយរូប ដែលអ្នកគាំទ្ររំពឹងធ្វើបានល្អ ព្រោះមានទាំងសមត្ថភាព ចំណេះដឹងទាំងផ្នែកទូទៅ និងបរទេស។ បើនិយាយពីរូបសម្រស់វិញស្រស់មិនធម្មតាឡើយ ហើយរឹតតែមើលទៅមិនជិនណាយ ពេលគ្រងឈុតអប្សរាតែម្ដង នរណាៗក៏លន់មាត់សរសើរដែរ៕





























Account
Security
Favourite Content