គួរឲ្យសោកស្ដាយជាពន់ពេក សម្រាប់ប្រទេសកម្ពុជាដែលបានបាត់បង់វីរសិល្បករបុរាណម្នាក់ទៀតហើយ។ នៅមុននេះបន្តិច ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ បានទទួលមរណភាពទៅហើយ ដែលនេះជាការបាត់បង់មួយ។

គួរបញ្ជាក់ថា ព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ បានធ្លាក់ខ្លួនឈឺព្រោះរោគាព្យាធិមួយរយៈហើយ និងទទួលបានការយកចិត្តទុកដាក់ខ្លាំងពីសំណាក់ថ្នាក់ដឹកនាំសមាគមសិល្បករខ្មែរលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្រោយបានឡើងកាន់តំណែងភ្លាមៗ។ ដំណឹងដ៏សោកសៅមួយនេះ ធ្វើឲ្យមហាជន ថ្នាក់ដឹកនាំ ក៏ដូចជាសិល្បករគ្រប់ជំនាន់មានការសោកស្ដាយ ព្រោះបាត់បង់ធនធានដ៏សំខាន់របស់សិល្បៈខ្មែរយើង។
ព្រឹទ្ធាចារ្យចាប៉ីដងវែងបានធ្វើអនិច្ចកម្មនៅឯស្រុកកំណើត ដោយរោគាពាធក្នុងជន្មាយុ ៨០ ឆ្នាំ ខេត្តកំពត។ ពេលនេះកម្មវិធីបុណ្យត្រូវរៀបចំនៅគេហដ្ឋានលោកតា គង់ ណៃផ្ទាល់។
លោកតា គង់ ណៃ កើតនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ ១៩៤៤ លោកគឺជាតន្ត្រីករខ្មែរម្នាក់ មកពីខេត្តកំពត ភាគនិរតីនៃប្រទេសកម្ពុជា ដែលលេងឧបករណ៍ភ្លេងបុរាណ គឺចាប៉ីដងវែង។ លោកគឺជាអ្នកសិល្បៈករដ៏អស្ចារ្យម្នាក់ក្នុងចំណោមសិល្បៈករខ្មែរមួយចំនួនដែលបានរស់រានមានជីវិតពីសម័យ ខ្មែរក្រហម ហើយត្រូវបានគេស្គាល់ថាជា រ៉ាយ ឆាលស៍នៃកម្ពុជា។
ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ដែលបានទទួលមរណភាពនៅថ្ងៃសុក្រ ៧រោច ខែជេស្ន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃ ទី ២៨ ខែមិថុនា ឆ្នាំ ២០២៤ វេលាម៉ោង ១២:៤៥ នាទីរសៀល ក្នុងជន្មាយុ ៨០ឆ្នាំ ដោយរោគាពាធ៕
























Account
Security
Favourite Content