កាលពីចុងឆ្នាំ ២០២៣ កន្លងទៅ សមាជិកទាំង ៤ របស់ក្រុមចម្រៀងនារី BLACKPINK បានប្រកាសបន្ដកុងត្រាសម្រាប់សកម្មភាពជាក្រុមជាមួយផលិតកម្ម YG ប៉ុន្ដែបានសម្រេចមិនចុះកុងត្រាសម្រាប់សកម្មភាពទោលនោះឡើយ។

មិនបានប៉ុន្មាន Jennie បានក្លាយជាសមាជិកដំបូងរបស់ក្រុមចម្រៀងនារី BLACKPINK ដែលប្រកាសបើកក្រុមហ៊ុនផ្ទាល់ខ្លួនមានឈ្មោះថា Odd Atelier ដោយសកម្មភាពទោលរបស់នាងនឹងស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុននេះ។ ជាមួយគ្នាដែរ នៅថ្ងៃទី ៨ ខែ កុម្ភៈ ឆ្នាំ ២០២៤ សមាជិកកូនពៅគឺ Lisa បានក្លាយជាសមាជិកទី ២ ក្នុងក្រុមប្រកាសបើកក្រុមហ៊ុនផ្ទាល់ខ្លួន។

Lisa បានប្រកាសជាផ្លូវការអំពីការបើកក្រុមហ៊ុនផ្ទាល់ខ្លួនក្នុងបណ្ដាញសង្គមអ៊ីនស្ដាក្រាមមានឈ្មោះ wearelloud និងបានបញ្ជាក់ថា៖ សូមណែនាំអំពី LLOUD កន្លែងបង្ហាញចក្ខុវិស័យរបស់នាងក្នុងតន្ដ្រី និងការកម្សាន្ដ។ វាជាដំណើរដ៏គួរឲ្យរំភើបថ្មីមួយ។ ដូច្នេះការផ្សព្វផ្សាយសកម្មភាពទោលរបស់ Lisa នឹងធ្វើក្រោមក្រុមហ៊ុន LLOUD។ ការប្រកាសនេះធ្វើឲ្យអ្នកគាំទ្រជាច្រើនក្នុងវិស័យខេប៉ុបបានចូលរួមអបអរដល់ Lisa ផងដែរ។



គួរបញ្ជាក់ថា បច្ចុប្បន្នសមាជិក ២ រូបរបស់ BLACKPINK គឺ Jennie និង Lisa បានប្រកាសបើកក្រុមហ៊ុនផ្ទាល់ខ្លួនហើយ ខណៈមហាជន និងអ្នកគាំទ្រជាច្រើនក៏មានក្ដីរំពឹងខ្ពស់ថា ROSE និង Jisoo ទំនងជាអាចបង្កើតផលិតកម្មផ្ទាល់ខ្លួនដូចគ្នានៅពេលខាងមុខ។ សម្រាប់ Jisoo កំពុងមមាញឹកក្នុងការថតរឿងភាគថ្មីរបស់ខ្លួន ស្របពេលដែល ROSE កំពុងឲ្យតម្រុយរូបនាងកំពុងបង្កើតចម្រៀងថ្មី ៕























Account
Security
Favourite Content